រឿង៖ «ផ្កាយដុះកន្ទុយ» (ត)

រឿង៖ «ផ្កាយដុះកន្ទុយ» (ត)

ការចរចារ ត្រីភាគី រវាង លោក ហ៊ុន សែន លោក ស៊ឺន សាន និង សម្តេច ស៊ីហនុ នៅទីក្រុងប៉ារីស មានការតឹងសរសៃក ទាមទា ផលប្រយោជន៏ រៀងខ្លួន។

ថ្ងៃ ទី ១០ ខែ វិច្ឆិការ ១៩៨៨, ទីក្រុងប៉េកាំង

ស្តេច ស៊ីហនុ៖ លឺថា សំណូមពររបស់យើង អោយ ខាងភាគី វៀតណាម ដកកងទ័ពចេញ គេកំពុងពិចារណា ហើយ ប្រហែលជាគ្មានលេស ទុកទៀតទេ។

លីលាយស្រេង៖ ព្រះអង្គម្ចាស់! យើងត្រូវតែរៀបយុទ្ធសាស្រ្ត ការពារទឹកដី រាប់រយឆ្នាំ គឺ យកខ្មោចមកការពារទឹកដី។ ថ្វីត្បិតតែក្នុងពេលនេះ យើងមិនអាច យកទឹកដី កម្ពុជាក្រោម មកវិញបាន តែយើងមិនអាច អោយបាត់បងបន្តរទៅទៀតបានទេ។ រឿងកម្ពុជាក្រោម មានប្រទេសបារាំង ជាអ្នកផ្តល់អោយ គង់មានថ្ងៃណាមួយ យើងអាចយកមកវិញបាន។
សម្តេច ស៊ីហនុ៖ ចឹង លោក គិតយ៉ាងម៉េច?

រណរិទ្ធិ៖ ព្រះបីតា! ថ្វីត្បិតតែ កាលៈទេសៈនេះ កងទ័ពវៀតណាម ព្រមដក ចេញ តែវាច្បាស់ជាមិនដកជំនាញការវាចេញទេ។ រឿងនេះ យើងត្រូវត្រៀមសង្រ្គាមត្រជាក់ រយៈពេលយូរ។

ស៊ីហនុ៖ ខ្ញុំគិតថា អស់លោក បារម្ម ច្រើនពេកហើយ។ លោក ហ៊ុន សែន ក៏ជាកូនខ្មែរដែរ ម៉េចសម នឹងគាត់ ក្បត់នឹងដូនតាគាត់ទៅ?

ញឹក ជូឡុង៖ ព្រះអម្ចាស់! ការទុកចិត្ត មិនអាចអត់បាន។ តែការប្រយ័ត្នប្រយែង មិនអាច ខ្វះបាន។ ថ្វីត្បិតតែ លោក ហ៊ុន សែន ជាជាតិខ្មែរ បើគាត់ គិតតែ ពីប្រទេស ជាតិ ជាអ្នកស្នេហាជាតិ ពិតប្រាកដ ស្រាឡាញ់ រាជានិយម ម្ល៉េះ មិនមែន នៅក្នុង តុចរចារ គាត់ តំឡើងសរសៃក ទាមទា មិនចេះចប់ មិនចេះហើយនោះទេ។ បើតាម សមត្ថភាពរបស់គាត់ គឺ គាត់មិនចេះ អ្វីទេ តែដោយសារតែគាត់ មិនចេះ ហ្នឹងហើយ បានយើងព្រួយបារម្មណ៏។ ពាក្យចាស់លោកពោលថា «មនុស្សល្ងង់ លោភលន់ និង ចិត្តដាច់» គឺ មិនខុសទេ។ បើតាម ការចរចារ ពីបីលើកមក យើងឃើញថា គាត់និយាយតាមតែ អ្វីដែលអ្នកផ្សេង បានរៀបចំអោយ ប៉ុណ្ណោះ។ បើអ្នកផ្សេង ជាខ្មែរនោះ យើង មិនបារម្មណ៏ទេ តែបើអ្នកផ្សេង ដែលជាអ្នក ទី៣ ជា ជំនាញការ របស់ វៀតណាមវិញ ចឹង មានន័យថា គេមានគំរោង ចង ប្រទេសយើងទុក ជាសាច់ក្រក សំខាន់ ឆាក្តៅ ទៅមុខហើយ។ គ្រាន់តែ ឥឡូវ ភ្នែកច្រើនពេក គេពិបាកស៊ី ចឹង មានតែសំលឹងមើលសិន។
តាមយោបល់ខ្ញុំ យើងដាក់លក្ខ័ណ្ឌ ៣ ចូលទៅ៖

ទី១ កងទ័ព វៀតណាម ត្រូវតែដកចេញ ៖ លក្ខ័ណ្ឌនេះ គេច្បាស់ជាទទូលយល់ព្រម ព្រោះ គេគ្មានលេសទុក កងទ័ព វៀតណាមទៀតទេ។

ទី២ វៀតណាម ត្រូវតែ ចុះហត្ថលេខា ក្នុងការធានា បូរណៈភាពទឹកដី និង ឯករាជ្យភាពរបស់កម្ពុជា ហើយ អង្គការសហប្រជាជាតិ ត្រូវតែ ទទូលខុសត្រូវ បើមានការរំលោភបំពាន ជាលក្ខណៈនយោបាយ ឬ ដោយកងទ័ព។

ទី៣ ត្រូវ ប្តូរ បាវវចនាជាតិ មក ជា «ជាតិ សាសនា ព្រះមហាក្សត្រ» ដើម្បី ធានាថា ប្រទេសខ្មែរ គឺស្ថិតនៅក្រោម របប រាជានិយម យូរអង្វែង។
បីចំណុចនេះ បើសិន ជា វៀតណាម នៅពីក្រោយក្នុង ហើយ មានគំនិត មិនល្អមែន គឺ ច្បាស់ជា មិនយល់ព្រមទេ។ តែយើងមានហេតុផល ទោះ ជាគេមានលេស យ៉ាងណាក៏ដោយ ក៏មិនអាចទប់បានដែរ។
រណរិទ្ធិ៖ ខ្ញុំយល់ស្រប និង យោបល់ របស់លោក ជូឡុង។

លី ឡាយស្រេង៖ ខ្ញុំយល់ស្រប តែត្រូវថែម ល្បិចមួយទៀត។

សម្តេច ស៊ីហនុ៖ ល្បិចអី?

លីឡាយស្រេង៖ ព្រះអង្គ ត្រូវតែសុំ លោក ហ៊ុន សែន ធ្វើជាកូនធម៏ ដើម្បី អោយ គាត់មានទំនុកចិត្ត ក្នុងពេលចចារ។ ហើយ សួរសុខទុក្ខ ទៅក្រុមគ្រួសារគាត់ ផង។ ហើយនិយាយថា កូនចៅ គាត់ គឺដូចជាក្រុមគ្រួសារ រាជវង្ស។ ពេលដែល ស្រុកស្រានត្រាន ព្រះអង្គ នឹងតែងតាំង គាត់ ជាសម្តេច។

សម្តេច ស៊ីហនុ៖ ល្អ! សម្រេច ចឹងចុះ!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s