រឿង៖ ផ្កាយដុះកន្ទុយ

រឿង៖ ផ្កាយដុះកន្ទុយ
…………………………………
នៅចុងទស្សវត្ស ទី ៨០ ក្រោយពីកិច្ចចរចារនៅទីក្រុងប៉ារីស ត្រីភាគី រូចមក ប្រទេសកម្ពុជា ចាប់ផ្តើម មានសង្ឃឹម ឃើញពន្លី លិទ្ធិប្រជាធិប្បតេយ្យ ក្រោមការជួយជ្រុំជ្រែង របស់ អាជ្ញាធម៏ អង្គការសហាប្រជាជាតិ។
ខេត្តកណ្តាល ឆ្នាំ ១៩៨៨ ភូមិកំពុងហ្លូង ស្រុកពញាលឺ ក្នុងក្រុមគ្រួសារមួយ ក្រោមរាត្រីខែភ្លឺ ដែលមានសមាជិក ៤នាក់ លើគ្រែ ក្បែគុម្ភឬស្សី។
លោកពូ ជ្រឹង ជាឪពុក និង មីង ហ៊ីង ជាម្តាយ របស់ លីគង្គ និង នាង រចនា។

ជ្រឹង៖ ខែភ្លឺល្អណាស់! តែ បែជាមានពពកជុំជិត។ អាគង្គ តោះទៅ ដាក់ម៉ង ជាមួយ ពុក។

គង្គ៖ បាទពុក!

ហ៊ីង៖ ពុកវា! កុំទៅអី។ គ្មានត្រីឯណា មកចូលម៉ង ពុកវាឯងទេ ថ្មើរនេះហើយនោះ។ វាក៏ត្រូវការដេកពូនដែរ ណា!

ជ្រឹង៖ មិនអីទេ ម៉ែវា! ខ្ញុំគ្រាន់តែចង់ ចែវទូកលេង ក្រោម ពន្លឺព្រះច័ន្ទ ប៉ុណ្ណោះ។ តើ មួយជីវិតនេះ មានឱកាស បែបនេះ ប៉ុន្មានដង?

ហ៊ីង៖ ពុកវាឯង ប្រយ័ត្នប្រយែងផង។ ខ្ញុំទៅ ដាក់ដាំបបរសិន។

រចនា៖ ខ្ញុំទៅដែរម៉ែ!

ឪពុកនឹងកូន ម្នាក់ទាញ ម៉ង ម្នាក់ ច្រវាទូក ចុះ ទូក ចែវ ចុះទៅទន្លេ។
ក្រោមមេឃ ស្រឡះ ដោយពន្លឺ ខែ ១០កើត ពន្លឺព្រះច័ន្ទ ចាំងជះលើផ្ទៃទឹក ប្រៀបដូច ជាថានសួគ៏ ដែលក្រាល ដោយកំរាលពេជ្រ។

មួយសន្ទះក្រោយមក ក៏មានពន្លឺផ្កាយមួយធំ ហើយ ដាច់ពន្លឺ ក្លាយជាកន្ទុយ កាន់តែវែងឆ្ងាយ ។

គង្គ៖ ពុក! ផ្កាយនោះ ធំ ភ្លឺ ហើយ វែងណាស់ពុក!

ជ្រឹង៖ ហ្នឹងហើយ គេហៅថា «ផ្កាយដុះ កន្ទុយ» ណាកូន!។ ចាស់ៗ ចំណាំថា បើមានផ្កាយដុះកន្ទុយ គឺ ស្រុកទេស ច្បាស់ជាវឹកវ មិនខានទេ។

គង្គ៖ វឹកវរ យ៉ាងម៉េចពុក! បើ អង្គការសហប្រជាជាតិ នឹងមកជួយ រៀបចំប្រទេសយើង ហើយតើ មែនទេ? ហើយ កងទ័ព ខ្មែរក្រហម ក៏ នឹងរំសាយ ចូលក្នុងរដ្ឋាភិបាលដែរ តើមានសង្រ្គាម មកពីណា ពុក? កងទ័ព វៀតណាម ក៏កំពុង រៀបចំ ដកទៅវិញ ពេលនោះ ប្រទេសជាតិយើង គ្មានសង្រ្គាម តើមិនល្អទេ ឬពុក?

ជ្រឹង៖ គង្គ! កូនឆ្នាំនេះ អាយុ ១០ ឆ្នាំហើយ។ ពុកធ្លាប់ជាទាហ៊ាន លន់ណុល ហើយ ក៏ជា ទាហ៊ាន ខ្មែរក្រហមដែរ។ ពុកដឹងចិត្ត ប៉ុលពត និង វៀតណាម ច្បាស់ណាស់។ កូនប្រឹងរៀនទៅ នឹងដឹងហើយថា ខ្មែរមានចរឹក មិនទទូលការសូមទោស ការចរចារ និង ការប្រមាថនោះទេ។ វៀតណាម ក៏ដូចគ្នា។ វាចាត់ទុក ប្រទេសខ្មែរ ជាសាច់មួយដុំ នៅក្នុងឆ្នាំងរបស់វាទៅហើយ រឿងអី វាអោយរួចពីមាត់ទៅបាន? វាច្បាស់ជាដកចេញ តែកងទ័ព ដែលត្រូវដឹក តែវា និង ទុកជំនាញការ នៅចាំ ចាក់រុកខ្មែរ អោយឈ្លោះគ្នា មិនខានទេ។ ហ្នឹងហើយ ដែលថា «ខ្មែរមិនបានសុខ»។

គង្គ៖ យល់ហើយ ពុក!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s