ប្រវត្តិលោក សម សារី ឪពុកលោកប្រធាន សម រង្ស៉ី

លោក សម សារី ជាអ្នកស្នេហាជាតិ ដ៏ធំធេងនិងបរិសុទ្ធស្មោះស្ម័គ្រចំពោះព្រះរាជបល្ល័ង្កនាំយកជ័យជំនះជូនប្រជារាស្ត្រខ្មែរតាមព្រះតម្រិះសម្តេច នរោត្តម សីហនុ

លោក សម សារី កើតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩១៧ នៅឃុំជង្រុក ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ សម ញាន ធ្លាប់បម្រើការងារជាមន្ត្រីរាជវាំង និងជារដ្ឋមន្ត្រីក្រសួងធម្មការ ក្នុងទសវត្សរ៍ឆ្នាំ១៩៤០ ហើយ លោក សម សារី គឺជាកូនទី២ ក្នុងចំ ណោមកូនទាំងអស់៧នាក់។

ពេលរៀនចប់បឋមសិក្សាលោក សម សារី បានមកសិក្សានៅអនុវិទ្យាល័យ ស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩៣៥-១៩៣៦ ដែលមិត្តភកត្តិរបស់គាត់រួមមាន លោក អៀង សារី និងលោក រ័ត្ន សាមឿន ជាខ្មែរកុម្មុយនិស្តដំបូង ហើយនៅឆ្នាំ១៩៣៩ លោក សម សារី បានប្រឡងជាប់មធ្យមសិក្សាបត្រ ផ្នែកទស្សនវិជ្ជា។ ក្រោយមកលោក សម សារី បានរៀបអាពាហ៍ពិពាហ៍ ជាមួយ អ្នកស្រី អិុន អេម ជាស្ត្រីខ្មែរទី១ ដែល ទទួលបានសញ្ញាបត្រ មធ្យមសិក្សាបត្រនៅឥណ្ឌូចិនបារាំងសេស នាក្រុង ព្រៃនគរ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៣៩ ហើយក្រោយមក មានកូនចំនួន៥នាក់ គឺប្រុស៤នាក់ និងស្រីម្នាក់រួមមាន អេម្ម៉ារ៉ា កើតនៅឆ្នាំ ១៩៤០, អេម្ម៉ារ៉ាន កើតនៅឆ្នាំ ១៩៤១,អេម្ម៉ាប្ញទ្ធិ កើតនៅឆ្នាំ១៩៤៥, មិទ្ធា រី កើតនៅឆ្នាំ១៩៤៦, និងលោកប្រធាន សម រង្ស៊ី កើតនៅឆ្នាំ១៩៤៩។

ក្នុងអាយុ២២ឆ្នាំ គឺអំឡុងឆ្នាំ១៩៣៩ លោក សម សារី បានចូលក្នុងចំណោមខ្មែរទី១ ដែលបានទទួល អាហារូបករណ៍បារាំង ត្រូវមកសិក្សានៅស្រុកបារាំង តែត្រូវរង់ចាំដល់ឆ្នាំ១៩៤៦ ទើបបានទៅបន្តការសិក្សាដែលនៅចន្លោះរយៈពេលនោះ លោក សម សារី បានចូលបម្រើការងារក្នុងខេត្តបាត់ដំបង ជាមន្ត្រីតុលាការជាសុភាចារ្យបុរស កម្មសិក្សាការីនៅឆ្នាំ ១៩៤០ រហូតដល់ឆ្នាំ១៩៤៤ លោក សម សារី បានផ្លាស់មកសាលាឧទ្ធរណ៍ក្រុងភ្នំពេញ។ នៅឆ្នាំ ១៩៤៥ ពេលជប៉ុន ចូលកាន់កាប់ស្រុកខ្មែរ លោក សម សារី បានធ្វើជាមេនគរបាលនយោបាយរហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ១៩៤៦ បារាំងនិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រុះស្រួលគ្នាបណ្តោះអាសន្ន ដោយលោកសម សារី បានឡើងធ្វើជាស្នង ការប៉ូលិសនៅភ្នំពេញ ។

នៅឆ្នាំ ១៩៤៦ លោក សម សារី បានដាក់ពាក្យសុំឈប់មួយរយៈ ដើម្បីទៅរៀនយកឯកទេសហិរញ្ញវត្ថុនៅស្រុកបារាំង ដែលនៅទីនោះលោក សម សារី មានចំណូលចិត្តទាក់ទងបារាំងជាអភិជនដើម្បីស្គាល់ទំនៀមទម្លាប់ប្រពៃណីរហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៤៩ លោក សម សារី បានទទួលសញ្ញាបត្រផ្នែកសេវាសាធា រណៈ នៅវិទ្យាស្ថាននយោបាយក្រុងប៉ារីសនិងបរិញ្ញាបត្រច្បាប់ នៃមហាវិទ្យាល័យច្បាប់ក្រុងប៉ារីស ដែលក្រោយមកលោក សម សារី បានធ្វើជាកម្មសិក្សាការី នៅធនាគារជាតិនៃប្រទេសបារាំង។

លោក សមសារី បានវិលត្រឡប់មកចូលប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥០ ដោយត្រូវបានលោក ប៉ែន នុត ណែនាំបង្ហាញសម្តេចព្រះនរោត្តម សីហនុដែលពេលនោះព្រះអង្គកំពុងស្វែងរក ”អ្នកស្នេហាមាតុភូមិម្នាក់មានចំណេះវិជ្ជា ធ្វើការងារមានប្រសិទ្ធភាព និងជាអ្នក ខ្នះខ្នែងក្នុងការងារ ដើម្បីជួយព្រះ អង្គក្នុងរាជបូជនីយកិច្ចទាមទារ ឯក រាជ្យ”។ លោក សម សារី គឺជាបញ្ញវន្ត ម្នាក់ដែលអាចធ្វើការងារអស់ទាំងនេះបាន គឺលោក សម សារី មិនត្រឹមតែជួយព្រះរាជបូជនីយកិច្ចនេះទេគឺ លោកបានសរសេររឿងរ៉ាវកម្ពុជាក្រោម តវ៉ាទៅអាណានិគមបារាំង ដែលបានបញ្ចូលទឹកដីកម្ពុជាក្រោម ឲ្យស្ថិតក្រោមរដ្ឋការរបស់រដ្ឋសមាគមយួន នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩ ដោយលោក សម សារី ចាត់ទុកថាជារឿងអយុត្តិធម៌ ត្រូវតវ៉ាចរចាយកកម្ពុជាក្រោមវិញ នៅពេលខាងមុខ។

បើពិនិត្យលើកិត្តិយស កិត្តិគុណ បម្រើរាជបល្ល័ង្ករបស់លោក សម សារី គឺអ្នកកត់ត្រាផ្នែកប្រវត្តិសាស្ត្របានលើកឡើងថា លោក សម សារី បានវិលត្រឡប់មកភ្នំពេញនៅឆ្នាំ១៩៥៥ នាំមកនូវជ័យជំនះធំធេងនៃការចរចាមកថ្វាយសម្តេចព្រះនរោត្តម សីហនុ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៥ លោក សម សារី លោក ប៉ែន នុត និងលោក ឃឹម ទិត ត្រូវបានតែងតាំងជាឧត្តមក្រុមប្រឹក្សារាជបល្ល័ង្ក ហើយលោក សម សារី ក៏ត្រូវបានបន្ថែមតួនាទីមួយទៀត ជាអ្នកនិពន្ធជីវប្រវត្តិថ្វាយសម្តេចព្រះនរោត្តម សីហនុ។ ដល់ថ្ងៃទី២ មីនា ឆ្នាំ ១៩៥៥ សម្តេចព្រះនរោត្តម សីហនុ បានដាក់រាជ្យថ្វាយព្រះបិតា ហើយទៅបង្កើតចលនាសង្គមរាស្ត្រនិយមដែលនៅពេលនោះ ព្រះអង្គបានសម្រេចជ្រើសរើសលោក សម សារី ជាសហការីដ៏ជំនិតម្នាក់ គឺក្នុងរដ្ឋាភិបាលទី១ នៃរបបសង្គមរាស្ត្រនិយមដែលមានសម្តេចព្រះនរោត្តម សីហនុ ជានាយករដ្ឋមន្ត្រី និងមានលោក សម សារី ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជារដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ផែនការ និងអប់រំជាតិ។ បើពិនិត្យមើលពីសកម្មភាពការងាររបស់លោក សម សារី បានបង្ហាញយ៉ាងច្បាស់អំពីគោលជំហរការពារព្រះរាជបល្ល័ង្ក ដង្ហែតាមព្រះរាជតម្រិះរបស់សម្តេចព្រះនរោត្តម សីហនុ និងបាននាំមកនូវជោគជ័យដ៏ធំធេងជូនជាតិមាតុភូមិ និងរាស្ត្រខ្មែរទូទៅ ហើយលោកប្រធាន សម រង្ស៊ី បានបន្តបេសកកម្មពីឪពុកក្នុងការបម្រើជាតិមាតុភូមិ ដោយស្មោះស្ម័គ្រ សមជាឈាមជ័រអ្នកស្នេហាជាតិប្រកបដោយឧត្តមគតិដ៏មានតម្លៃនិងគួរឲ្យគោរពជាទីបំផុត៕

Advertisements

តើនណាជាអ្នកសម្លាប់ សម សារី? ហើយ សម សារី ស្លាប់ទីកន្លែងណា ? ដោយសារមូល ហេតុអ្វី?

ការស្លាប់របស់ សម សារី ដែលឪពុករបស់ សម រង្ស៊ី នោះត្រូវបានមជ្ឈដ្ឋាន មួយចំនួនធ្វើការ បកស្រាយផ្សេងៗគ្នា ដោយគ្មានឯកសារពិតប្រាកដណា មួយលើកយកមកនិយាយអោយ បានត្រឹមត្រូវច្បាស់លាស់ទេ ។ សូម្បីតែ សម រង្ស៊ី ខ្លួនឯងក៏មិនហ៊ានសរសេរឬបកស្រាយពី មូលហេតុនៃការស្លាប់ របស់ឪពុកខ្លួនផង ។ ចំណែកឯអ្នកដែលអាងខ្លួនមានអាយុច្រើនមួយ ចំនួន ដែលតាមពិតគ្រាន់តែមានអាយុច្រើន តែមិនដែលបានដឹងរឿងរ៉ាវអ្វីទេនោះ ក៏ចេះតែ ប្រដិតរឿងនិយាយពីការស្លាប់របស់ សម សារី ធ្វើដូចជាខ្លួនបានដឹង តែតាមពិតខ្លួនមិនបាន ដឹងអ្វីទាំងអស់គ្រាន់តែមានអាយុច្រើនប៉ុណ្ណោះ ។

សឺង ង៉ុកថាន់ ប្រធាន ចលនាខ្មែរសេរី ដែលមាន កៅ តត់ ជាគូរកន់នោះ បានកើត មានវិបត្តិជាបន្តបន្ទាប់ក្រោយពី សម សារី ចូលមកដល់ ។ នោះ គឺនៅក្នុងដំណាក់កាល មួយដែលលែងបញ្ជាកូនចៅបាន ជាពិសេសកូនចៅ ដែល ជាក្រុមអ្នកស្រុកនៅភូមិភាគខាង លិច មិនមែនមកពីកម្ពុជាក្រោមនោះ គេលែងស្តាប់លោក សឺង ង៉ុកថាន់ ទេព្រោះមុខរបរ របស់ពួកគេភាគច្រើនជា ចោរប្លន់គោរក្របីរបស់អ្នកស្រុក ។ សម សារី បានប្រមូលយកនូវ ព័ត៌មាន ទាំងនេះបញ្ជូនទៅអោយសម្តេច នរោត្តម សីហនុ ហើយបានរាយការណ៍ ជូនយ៉ាង មានសុទិដ្ឋិនិយមថានឹងមិនដល់មួយឆ្នាំទេ ខ្លួនគឺអាចបំបែករំលាយ ចលនាខ្មែរសេរី របស់ លោក សឺង ង៉ុកថាន់ បាន ។

ក្រោយ​ពេលសម្តេច សីហនុ បញ្ជូន សម សារី មកធ្វើជាចារកម្មក្នុងក្រុមខ្មែរ សេរី ពេលនោះលោក​ សម សារី បានចាប់ផ្តើមចង​សម្ព័ន​ជាមួយ​ពួក កុម្មុយនិស្តយៀកមិញតាម រយៈការភ្ជាប់ទំនាក់ទំនងពីខាងក្រោយរបស់ នាង ម៉ូនិក ពេលនោះហើយដែលពួក សៀម យល់ច្រឡំថាលោក សឺង ង៉ុកថាញ់ ចូលកុម្មុយនីស្ត​ក៏រក​ចាប់ខ្លួនលោក និងថ្នាក់ក្រោម របស់លោកដែរ ។ លោក សឺង ង៉ុកថាន់ អត់មានកន្លែងនៅ ព្រំប្រទល់​ដែន​សៀមទៀតទេ ​លោក​ត្រូវ​តែ​ភៀស​​ខ្លួនត្រឡប់មកកាន់កម្ពុជាក្រោមវិញ ។ ប៉ុន្តែ​ដើម្បីទៅ​កម្ពុជាក្រោម លោក​​ត្រូវដើរ​កាត់​ស្រុក​ខ្មែរ ។

យៀកមិញហើយនឹងប៉ូលីសគេញរបស់សម្តេច ស៊ីហនុ ទាំងអស់នេះសុទ្ធជា​សត្រូវ​របស់លោក​ សឺង ង៉ុកថាន់ ។ លោក សឺង ង៉ុកថាន់ នឹងមានគ្រោះថ្នាក់ កាលណា​ឆ្លងកាត់ស្រុកខ្មែរ ។ ​កងទ៍ពខ្មែរសេរីរបស់ សឺង ង៉ុកថាន់ អត់ ស្គាល់ផ្លូវ ដែលអាចដឹកនាំ លោកឆ្លងកាត់ទៅ​កម្ពុជាក្រោមដោយសុវត្តិភាពទេ ។ ពេលនោះ សម សារី ចាប់ផ្តើម ដំឡើងធ្មុងដោយគិតថាខ្លួនអាចបំបែក ចលនាខ្មែរសេរីបានហើយ ព្រោះចលនាដែលគ្មាន ក្បាលដឹកនាំគឺត្រូវតែចប់ ។ ដូច្នោះក្នុងចន្លោះពេលនេះ សម សារី បានលួចជូន ដំណឹងមក សម្តច សីហនុ ជាសំង៉ាត់ ដើម្បីអោយក្រុមគិញរបស់សម្តេច សីហនុ ត្រៀមរៀបចំផែនការ ពួនស្ទាក់សម្លាប់លោក សឺង ង៉ុកថាន់ នៅក្នុងដីខ្មែរកណ្តាលអោយបាន មុន ពេលឆ្លងដល់ដី កម្ពុជាក្រោម ។ ជាសំណាងល្អរបស់អ្នកស្នេហាជាតិ សំបុត្រ របស់ សម សារី ដែល រាយការណ៍អោយសម្តេច សីហនុ ត្រូវបានធ្លាក់ចូលទៅ ក្នុងដៃរបស់ លោក ថាច់ ត្រឹង ដែលជាអង្គរ័ក្សផ្ទាល់របស់លោក សឺង ង៉ុកថាន់ ។

លោក ថាច់ ត្រឹង អង្គរ័ក្សរបស់លោក សឺង ង៉ុកថាន់ គឺជាអ្នកបាញ់​សម្លាប់​លោក សម សារី ពីព្រោះតែពេលនេះដឹងច្បាស់ហើយថា​លោក សម សារី គឺជា ចារកម្មរបស់សម្តេច សីហនុ ដែលចូលក្នុងចលនាខ្មេរសេរី គឺដើម្បី បំផ្លាញ ចលនាខ្មែរសេរី និងលាបពណ៌ ចលនាខ្មែរសរីទៅជាកុម្មុយនីស្ត អោយប្រទេសសៀមលែង អោយដីជ្រក និងមិនតែ ប៉ុណ្ណោះ សម សារី ដែលជាចារកម្មរបស់សម្តេច សីហនុ ក៏បានរៀបចំផែនការសម្លាប់លោក សឺង ង៉ុកថាន់ ថែមទៀត ។  ដូច្នោះលោក ថាច់ ត្រឹង សម្លាប់លោក សម សារី អត់មានបញ្ជា ពីលោក សឺង ង៉ុកថាន់ ទេ ពោលគឹ សម្លាប់មុនហើយបាន រាយការណ៌បង្ហាញឯកសារ តឹកតាងតាមក្រោយ ។ មុនពេល ស្លាប់ ​សម សារី លោកនិយាយប្រកែកខ្លាំងមាត់ឡើង​សរសៃករ​ជាមួយ​ ថាច់ ត្រឹង  តែវាសនា ចារកិច្ចជនរូបនេះ មិនអាចគេចផុតពីចុង កាំភ្លើង របស់អ្នកខ្មែរក្រោមអ្នក ស្នេហាជាតិ ថាច់ ត្រឹង ​បានទេ ។  សម សារី ​ស្លាប់នៅព្រំដែនសៀម​ទៅ ។

បញ្ជាក់៖ សម សារី មិនមែនជាមនុស្សក្បត់សម្តេច សីហនុ ដូចដែលឯកសារ មួយចំនួនបានសរសេរនៅទេ ។ តាមពិតទំនាស់រវាង សម សារី ជាមួយ នឹងសម្តេច សីហនុ គឺជាទំនាស់សិប្បនិម្មិត ដែលបានរៀបចំឡើងដើម្បី បញ្ចូលខ្លួន សម សារី ទៅ ក្នុងចលនាខ្មែរសេរី ជាពិសេសចូលអោយបានជិត ខ្លួន របស់លោក សឺង ង៉ុកថាន់ ។ ការដែល សម សារី វ៉ៃស្រីកំណាន់នៅ ទីក្រុងឡុងប្រទេសអង់គ្លេស នៅក្នុងពីធីចូលរួម ខួបកំណើតម្ចាស់ក្សត្រីយ៍ អេលីហ្សាបែត គឹជាបញ្ជាពីវាំងនៅភ្នំពេញ ដើម្បីយកធ្វើជា លេសធំ និង ធ្វើជាទំនាស់ធំរវាង សម សារី និង សម្តេច សីហនុ តែតាមពិត សម សារី គឹនៅតែជាចារកម្មរបស់សម្តេច សីហនុ ដដែលដែលមានបេសកកម្ម ចូល ទៅបំបែក ចលនាខ្មែរសេរី ដូចដែល សម សេរី ធ្លាប់បានបំបែក គណបក្ស ប្រជាធិបតេយ្យរបស់ លោក អៀវ កឹះ ព្រះអង្គម្ចាស់ ស៊ីសុវត្តិ យុទ្ធិវង្ស និងលោក កេង វ៉ាន់សាក់ ជាដើម ។ តែ សម សារី ក៏ត្រូវអស់លក្ខណ៍ ជាមួយខ្មែរកម្ពុជាក្រោមជាអ្នកស្នេហាជាតិពិតនៅ ជាមួយលោក សឺង ង៉ុកថាន់ ស្លាប់នៅក្រោមដៃរបស់លោក ថាច់ ត្រឹង នៅជាយដែន សៀម ។ ដូច្នោះហើយបានជាសម្តេច សីហនុ មាននាទីចញ្ចឹមកូនប្រពន្ធរបស់ សម សារី អោយរស់នៅរៀនសូត្រនៅស្រុកបារាំង ហើយក៏រៀបការកូនស្រីរបស់ ញ៉ឹក ជូឡុង អោយ សម រង្ស៊ី ដើម្បីបន្តមរត្តកនយោបាយរបស់សពុករហូតមក នឹងក៏វាជា ហេតុផលដែល សម រង្ស៊ី មិនហ៊ានសរសេរពីមូលហេតុ ដែល ឪពុកខ្លួនស្លាប់ដែរ ព្រោះឪពុកខ្លួនមិនមែនសម្តេច សីហនុ ជាអ្នកសម្លាប់ តែជាខាងខ្មែរសេរីអ្នកសម្លាប់ ទៅវិញ ។

ចលនាខ្មែរសេរី បែកបាក់ពីព្រំដែនសៀម រហូតដល់លោក សឺង ង៉ុកថាន់ គ្មាន ទីតាំងឈរ សម្រាប់ឈរជើងកងទ័ពត្រូវបង្ខំចិត្តទៅករទ័ពនៅ កម្ពុជាក្រោមវិញ នោះ គឺដោយសារតែ សម សារី ដែលបន្លំខ្លួនចូលមកបំបែក ។ ដូចគ្នាដែរ គណបក្សប្រជាធិបតេយ្យ របស់លោក អៀវ កឹះ ព្រះអង្គម្ចាស់ ស៊ីសុវត្តិយុទ្ធវង្ស រលាយក៏ដោយសារស្នារដៃរបស់ សម សារី ដែល ជាមេចារកម្មរបស់សម្តេច សីហនុ នេះដែរ ។

១៤ មេសា ១៩៧៥ លោករដ្ឋមន្ត្រី ឃី តាំងលឺម ហើយនឹង កឺក គីលឹម នាំគ្នា​ទៅ ​​​​ជួប​​លោក សឺង ង៉ុកថាន់ នៅកម្ពុជាក្រោមដើម្បី សូមលោកប្រមូលពួក ម៉ៃហ្វ័ស ៥០០០ នាក់ យកទៅជួយវាយក្រឡុកឆាឆៅ ពីក្រោយខ្នង ទ័ពយួន ដែល​កំពង់​ឡោម​ព័ទ្ធ​ទីក្រុងភ្នំពេញ ។  លោក សឺង ង៉ុកថាន់ ប្រមូលអត់បានទេ ។ ​ទោះបី​ប្រមូល​បាន ក៏គ្មានយន្ត​ហោះឯណាសំរាប់ដឹកជញ្ជូនម៉ៃហ្វ័ស ៥០០០ នាក់នេះ ព្រម​ទាំង​គ្រឿង​អាវុធ្ធ​សម្ភារៈសឹក មកស្រុកខ្មែរបាន​​ដែរ ។  ស្ថានការ​នៅ​​កម្ពុជាក្រោម ដុន​ដាប​កាន់​តែខ្លាំងណាស់ទៅហើយ ។ មានតែ​កង​ទ័ព​អាមេរិ​កាំង​ទេ​​ដែល​​អាច​ដឹក​អោយ​បាន ។ ប៉ុន្តែអាមេរិកាំងមិនត្រឡប់មក វិញ ទេ ។

ថ្ងៃ ៣០ ​មេសា ១៩៧៥ ព្រៃនរគរ ធ្លាក់ទៅក្នុងកណ្តាប់ដៃ កុម្មុយ​និស្តយួន ។ ពួក យួន ​ចាប់​​លោក សឺង ង៉ុកថាន់ យកទៅដាក់គុក ។

លោក សឺង​ ង៉ុក​ថាន់ ទទួលមរណៈនៅ ថ្ងៃ ៨ កក្កដា​១៩៧៧ ។

អ៊ិន តាំ

អ៊ិន តាំ
[ឈ្មោះ]​ អ៊ិន តាំ
[កំណើត] ២២ កញ្ញា ១៩១៦
[​ទី​កំណើត] ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់ចាម
[មរណភាព] ០១ មេសា ២០០៦ (៩០​​ឆ្នាំ)
[ឋានៈ] ប្រធាន​រដ្ឋសភា (សាធារណរដ្ឋ​ខ្មែរ)
[ឋានៈ] នាយករដ្ឋមន្ត្រី (សាធារណរដ្ឋ​ខ្មែរ)
[ពី​ឆ្នាំ] ០៦ ឧសភា ដល់ ០៩ ធ្នូ ១៩៧៣
[បន្ត​ពី] ហង្ស ធន់ហាក់
[បន្ត​ដោយ] ឡុង បូរ៉េត

 

លោក អ៊ិន តាំ  [អាន​ថា៖ អ៊ិន-តាំ] គឺ​ជា​អ្នក​នយោបាយ​នៃ​ប្រទេស​កម្ពុជា លោក​ធ្លាប់​បាន​កាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា និង​ជា​នាយករដ្ឋមន្ត្រី នៅ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ ព្រម​ទាំង​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក្នុង​របប​សង្គម​រាស្ត្រ​និយម​ផង​ដែរ។

| ប្រវត្តិ |

លោក អ៊ិន តាំ កើត​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​១៩១៦ (ឯកសារ​ខ្លះ​ថា​កើត​នៅ​ឆ្នាំ​១៩២២) នៅ​​ភូមិ​ព្រែក​កក់ ឃុំ​ស្ទឹង​ត្រង់ ខេត្ត​កំពង់ចាម។

| តំណែង​នានា |

នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ លោក អ៊ិន តាំ ធ្លាប់​បាន​កាន់​តំណែង​ជា​ច្រើន​រួម​ទាំង​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ពី​ឆ្នាំ​១៩៦៤ ដល់​ឆ្នាំ​១៩៦៦​ផង​ដែរ។ បន្ទាប់​ពី​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០ លោក អ៊ិន តាំ បាន​ចូល​ជាមួយ​របប​នេះ និង​បាន​ឈរ​ឈ្មោះ​ធ្វើ​ជា​ប្រធានាធិបតី នៅ​ឆ្នាំ​១៩៧២ តែ​មិន​បាន​ជាប់​ទេ ដោយ​ទទួល​បាន​សំឡេង​ទី​ពីរ ២៤​ភាគ​រយ ចាញ់​លោក លន់ ណុល។ មួយ​ឆ្នាំ​ក្រោយ​មក​លោក​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់​មួយ​រយៈ​ពេល​ខ្លី។

| ជីវិត​ក្រោយ​របប​សាធារណរដ្ឋ |

នៅ​ពេល​ពួក​ខ្មែរ​ក្រហម​ចូល​កាន់​អំណាច លោក​កំពុង​ស្ថិត​នៅ​ឯ​ចម្ការ​របស់​លោក​នៅ​ឯ​ប៉ោយ​ប៉ែត និង​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ ហើយ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​របប​ខ្មែរ​ក្រហម​ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ចេញ​ពី​ប្រទេស។ លោក​បាន​ទៅ​ប្រទេស​បារាំង និង​នៅ​ឆ្នាំ​១៩៧៦ លោក​បាន​ទទួល​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អាមេរិក។

| ចូល​រួម​ជាមួយ​ចលនា​តស៊ូ |

បន្ទាប់​ពី​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ទៅ លោក អ៊ិន តាំ បាន​គាំទ្រ​ចលនា​តស៊ូ​របស់​ព្រះ​អង្គ​ម្ចាស់ នរោត្ដម សីហនុ ប្រឆាំង​នឹង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​កង​ទ័ព​វៀតណាម​នៅ​ប្រទេស​កម្ពុជា។ លោក​ក៏​បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​រដ្ឋាភិបាល​ចម្រុះ​ត្រី​ភាគី​ផង​ដែរ។

ក្រោយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក​បាន​បង្កើត​គណបក្ស​មួយ​ឈ្មោះ ប្រជាធិបតេយ្យ ដើម្បី​ចូល​រួម​បោះ​ឆ្នោត​នា​ឆ្នាំ​១៩៩៣ តែ​មិន​បាន​ទទួល​ជោគជ័យ​ទេ នៅ​ឆ្នាំ​១៩៩៧ លោក​បាន​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ ហ៊ុន សែន

| មរណភាព |

លោក អ៊ិន តាំ បាន​ទទួល​មរណភាព​នា​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០០៦ នៅ​ឯ​​ក្រុង Chandler រដ្ឋ Arizona សហរដ្ឋ​អាមេរិក។

ជីវប្រវត្តិ សម្តេច ហ៊ុន សែន


ជីវប្រវត្តិ

លោកហ៊ុន-សែន កើតនៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ១៩៥២ (ក្នុង​ប្រវត្តិរូប​ផ្លូវការ ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១) នៅឃុំ ពាម​កោះស្នា ស្រុក ​ស្ទឹងត្រង់​ ខេត្តកំពង់ចាម ប្រទេសកម្ពុជា។ ក្រោយពី​សម្តេចបាន​បញ្ចប់​បឋមសិក្សា នៅឯ​ស្រុកកំណើត នៅឆ្នាំ១៩៦៥​សម្តេចបាន​មករស់នៅ​រាជធានី​ភ្នំពេញដោយ​ស្នាក់នៅ​វត្តនាគវ័ន និងសិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រទេវី​ដើម្បីបន្ត​ការសិក្សា​ ថ្នាក់អនុវិទ្យាល័យ។

នៅឆ្នាំ១៩៧០ ប្រទេសកម្ពុជា​បាន​ធ្លាក់ចូល​ក្នុង​ភ្លើង​សង្គ្រាម។ ដើម្បី​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​ពី សម្តេច នរោត្តម សីហនុ ឲ្យប្រជាជនកម្ពុជា​ចូលរួម​ក្នុង​ចលនា​ប្រឆាំង​នឹង​ពួកចក្រពត្តិនិយម​ក្នុង អាយុ ១៨ឆ្នាំ ហ៊ុន សែន បាន​ចូលរួម​ក្នុង​ចលនា​តស៊ូនេះ។

មុនថ្ងៃ ​ទទួល​ជ័យជំនះ ១៧មេសា ឆ្នាំ១៩៧៥ មួយថ្ងៃ គឺថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ សម្តេច ហ៊ុន សែន បាន​រងរបួស​ភ្នែកខាងធ្វេង។ ក្រោយពី​សម្តេច បានជាសះស្បើយ​ឡើងវិញ ពីការ​ព្យាបាល​អស់រយៈពេល​យ៉ាងយូរ សម្តេច​បាន រៀបអាពាហ៍ពិពាហ៍​ជាមួយ​លោកជំទាវ ប៊ុន រ៉ានី ​មានកូន​ប្រុស​បីនាក់ និងកូន​ស្រី​បីនាក់ ក្នុងនោះ​មានកូន​ស្រីម្នាក់​ជាកូនចិញ្ជឹម ( ហ៊ុន ម៉ាណែត, ហ៊ុន ម៉ាណា, ហ៊ុន ម៉ានីត, ហ៊ុន ម៉ានី, ហ៊ុន ម៉ាលី, និង ហ៊ុន ម៉ាលីស)។
ក្នុងឆ្នាំ១៩៧៧ ដោយ​មិនពេញចិត្ត​ទៅនឹង​របប​នយោបាយ​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត សម្តេចបាន ចាកចោល​គ្រួសារ​ជាទី​ស្រលាញ់​ម្តងទៀត​ ដើម្បី​ដឹកនាំ​ចលនា​រំដោះ​ប្រទេស និង​ប្រជាជន​ពីរបប​ដ៏សាហាវ​យង់ឃ្នង​នេះ។ នៅឆ្នាំ១៩៧៨ សម្តេច​បានក្លាយ​ជាស្ថាបនិក​មួយរូប នៃចលនា​សង្គ្រោះ​ជាតិកម្ពុជា ហៅថា​​រណសិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែលមាន​កិច្ចសហ​ប្រតិបត្តការ​ជាមួយ​ចលនា​ស្នេហាមាតុភូមិ​ជាច្រើនទៀត និង​ការគាំទ្រ​ដោយ​កម្លាំង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម។ ចលនានេះ​បាន​ជួយរំដោះ​ប្រទេស និង​ប្រជាជន​កម្ពុជា​អោយ​រួចផុតពី​របប​ប្រល័យ​ពូជសាសន៍​ប្រជាធិប​ តេយ្យកម្ពុជា នៅ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ សម្តេច ហ៊ុន សែន គឺជា​តំណាង​ហត្ថលេខី​ដ៏សំខាន់​មួយរូប​ក្នុងដំណើរ​ការ​ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា ឆ្នាំ១៩៩១ ជាលទ្ធផល​នៃកិច្ច​ព្រមព្រៀងនេះ គឺ ការ​បោះឆ្នោត​សកល និង​ដោយ​សេរី​មួយ​ ដែលបាន​ធ្វើឡើង​ជាលើកដំបូង​នៅកម្ពុជា​ក្នុង​ឆ្នាំ១៩៩៣។ ពីឆ្នាំ១៩៩៣-១៩៩៨ សម្តេចបាន​កាន់តួនាទីជា​សហនាយករដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រីទី២) ក្នុង​រដ្ឋាភិបាល​ចម្រុះ​នីតិកាលទី១ នៃរដ្ឋសភាជាតិ។
ការបោះឆ្នោតជាសកលនៅឆ្នាំ១៩៩៨ សម្តេចបាន​ដឹកនាំ គណបក្សប្រជាជនកម្ពុជា ក្នុងនាម​សម្តេចជា​អនុប្រធាន រហូត​ទទួលបាន​ជោគជ័យ ហើយបាន​ក្លាយ​ជានាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ នីតិកាលទី២ នៃរដ្ឋសភាជាតិ ដែលមាន​គណបក្សធំៗពីរគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនប៉ិច។ ក្រោមការ​ដឹកនាំ​របស់សម្តេច ប្រទេសកម្ពុជា​បានក្លាយ​ជា សមាជិកទី១០​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។
ក្នុងនាមសម្តេច ហ៊ុន សែន ជាបេក្ខភាព​នាយករដ្ឋមន្ត្រី នៃគណបក្សប្រជាជនកម្ពុជា សម្តេចបាន​ដឹកនាំអោយ​មានជ័យជំនះម្តងទៀត​ក្នុងការ​បោះឆ្នោត​ជាសកល​ក្នុង​ ខែកក្កដា​ឆ្នាំ២០០៣។ ក្រោយពី​មានការ​ជាប់គាំង​ខាងនយោបាយ​អស់រយៈពេល​ជាច្រើនខែ សម្តេច​ក៏បាន​ទទួល​ជោគជ័យ​ក្នុងការ​បង្កើត រដ្ឋាភិបាលចំរុះ​ជាមួយ​នឹង​គណបក្សហ្វ៊ុនស៊ីនប៉ិច​ក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ហើយបាន​ក្លាយជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ក្រោយពី​ទទួលបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ជាសកល ២៧កក្កដា ឆ្នាំ២០០៨ ដែល​គណបក្សប្រជាជនកម្ពុជា​ឈ្នះបាន៩០អាសនៈ​ក្នុង១២៣អាសនៈក្នុងសភាជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឡើងកាន់​ដំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ក្នុង នីតិកាលទី៤ នៃរដ្ឋសភាជាតិ​សំរាប់ដំណាក់កាល​ប្រាំឆ្នាំ (២០០៨-២០១៣)។
ដោយសារ ​ការ​ទទួល​ស្គាល់​ចំពោះ កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ផ្សះផ្សា​ជាតិ សន្តិភាព ព្រមជាមួយ​នឹងការ​ខិតខំ អភិវឌ្ឍន៍​សេដ្ឋកិច្ច សម្តេច ហ៊ុន សែន ត្រូវបាន​ប្រទាន​ងារជា “ សម្តេច ” ដោយព្រះមហាក្សត្រ សម្តេចព្រះបាទព្រះ​នរោត្តម សីហនុ។

ការ​សិក្សា

  • សម្តេចបាន​បញ្ចប់​បឋមសិក្សា នៅឯ​ស្រុកកំណើត នៅឆ្នាំ១៩៦៥​សម្តេចបាន​មករស់នៅ​រាជធានី​ភ្នំពេញដោយ​ស្នាក់នៅ​វត្តនាគវ័ន និងសិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រទេវី​ដើម្បីបន្ត​ការសិក្សា​ ថ្នាក់អនុវិទ្យាល័យ។
 
  • នៅឆ្នាំ១៩៩១ សម្តេច​បាន​ទទួល បរិញ្ញាបត្រ​ផ្នែក​នយោបាយពី Cambodian Tertiary Education និង​បណ្ឌិត​វិទ្យា​សាស្ត្រ​នយោបាយ​ពី​National Political Academy នៅទីក្រុងហាណូយ។
  • នៅឆ្នាំ១៩៩៥ សម្តេចបាន​ទទួល​បណ្ឌិត​កិត្តិយស “ បណ្ឌិតនយោបាយវិជ្ជាសាស្រ្ត ” ពី​សាកលវិទ្យាល័យ Southern California University for Professional Studies, USA សហរដ្ឋអាមេរិក។
  • នៅឆ្នាំ១៩៩៦ សម្តេចបាន​ទទួល​បណ្ឌិតច្បាប់​ពីមហាវិទ្យាល័យ IOWA Wesleyan College, USA សហរដ្ឋអាមេរិ
  • នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០១ នាទីក្រុង​សេអ៊ូល គណៈកម្មាធិការ​ផ្តល់​រង្វាន់​នៃ​សាកលវិទ្យាល័យ Graduate School of Dankook University ក្នុងប្រទេស​កូរ៉េខាងត្បូង បានផ្តល់​បណ្ឌិត​កិត្តិយស ផ្នែកវិទ្យាសាស្រ្ត​នយោបាយ ជូន​សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុង​កិច្ចខិតខំ​ប្រឹប្រែង​ផ្សះផ្សាជាតិ ការស្តារ​ឲ្យមាន​សន្តិភាព និងស្ថិរភាព​ឡើងវិញ​ក្នុងប្រទេសកម្ពុជា ការបង្កើតឲ្យមាន​ទំនាក់ទំនង​ការទូត​រវាង​ប្រទេសកម្ពុជា និង​សាធារណរដ្ឋកូរ៉េ និងការ​ខំប្រឹងប្រែង​របស់សម្តេច លើកិច្ច​សហប្រតិបត្តិការ​ចំពោះប្រទេស​ក្នុង អាស៊ាន។
  • នៅថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០០១ សម្តេច ហ៊ុន សែន ទទួលបាន​បណ្ឌិតកិត្តិយស​ផ្នែក”វិទ្យាសាស្រ្តនយោបាយ “(Honoris Causa) ក្នុងវិស័យ​ទំនាក់ទំនង​អន្តរជាតិ ពីសាកលវិទ្យាល័យ University of Ramakamheng ប្រទេស ថៃឡង់ដ៍។
  • នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៤ ទេសាភិបាល និងព្រឹទ្ធសភា នៃសាកលវិទ្យាល័យអន្តរជាតិ អាយរីស Irish International University នៃ​សហភាពអឺរ៉ុប​ក៏បានធ្វើ​អំណោយ​ដ៏ខ្ពង់ខ្ពស់ ​ ថ្នាក់​”បណ្ឌិតកិត្តិយសទស្សនវិជ្ជា” ក្នុង​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ជូន​សម្តេច ហ៊ុន សែន ជាការ​ឆ្លើយតប​ទៅនឹង​ការ​ទទួលស្គាល់​នូវការ​ លះបង់ និងការ​បង្កើត​សមិទ្ធផលធំៗ​របស់សម្តេច។ ក្នុងឆ្នំា​ជាមួយគ្នា​នេះដែរ សាកលវិទ្យាល័យ អន្តរជាតិ អាយរីស​ក៏បាន​ប្រគល់​នូវមេដាយ កិត្តិយសខ្ពស់​បំផុត​ជូនសម្តេច ហ៊ុន សែន ផងដែរ។
  • នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០៤ សាកលវិទ្យាល័យកម្ពុជា បាន​ប្រគល់​ថ្នាក់បណ្ឌិត​កិត្តិយស ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ជូន​សម្តេច ហ៊ុន សែន ជាការ​ឆ្លើយតប​ទៅនឹង​ការលះបង់​ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផលធំៗ ក្នុងការ​ការពារ ការកសាង និងការ​អភិវឌ្ឍន៍​ប្រទេសកម្ពុជា​ក្រោមការ​ដឺកនាំ​ដ៏ឈ្លាសវៃ​របស់​សម្តេច​តាម​ វិទ្យាសាស្រ្ត​នយោបាយ​ទំនើប​ជឿនលឿន​ក្នុង​ការកែទម្រង់​គ្រប់វិស័យ ជាពិសេស​វិស័យអប់រំ និងរក្សា​ការ​ផ្សះផ្សាជាតិ ស្ថិរភាព សន្តិភាព និង​ការ​បង្រួបបង្រួម​ក្នុងតំបន់។
  • នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៦ ក្នុងដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​សាធារណៈរដ្ឋកូរ៉េ​(កូរ៉េខាងត្បូង) សាកលវិទ្យាល័យ ស៊ូន ជុន ហ្យ៉ាង នាទីក្រុង សេអ៊ូល បានធ្វើ​ជាអំណោយ​ថ្នាក់បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ជូនសម្តេច ហ៊ុន សែន ដើម្បី​ជា​សក្ខីភាព​នៃការ​ទទួលស្គាល់​លើការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត ក្នុងការ​កសាងឡើងវិញ និងការ​ខិតខំ​ប្រឹងប្រែង លះបង់​កំលាំងកាយ កំលាំងចិត្ត​ក្នុងការ​ស្វែងរក​សន្តិភាព វិបុលភាព ក្នុង​ប្រទេសកម្ពុជា និង​អាស៊ីអាគ្នេយ៍​ទាំងមូល និង​ជាពិសេស​លើការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជាមួយ សាធារណៈរដ្ឋកូរ៉េ។
  • ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៦ ក្នុងអាកប្បកិរិយា ដោយក្តីគោរព និងកោតសរសើរ​អស់​ពីដូងចិត្ត ចំពោះ​ការ​ចូលរួម​ចំណែក​ដ៏មាន​សារៈសំខាន់​ដ៏សំបូរ​បែប​របស់ សម្តេច ហ៊ុន សែន នៅក្នុង​ពិភពលោក​ដែល​មានការ​អប់រំ និងការ​សម្រេចចិត្ត​ដ៏ត្រឹមត្រូវ ចំពោះ​ប្រជាជន​របស់​សម្តេច និង​ការពង្រឹង​ទំនាក់ទំនង កម្ពុជា-ថៃ​យ៉ាងទូលំទូលាយ។ ក្រុមប្រឹក្សា​នៃសាកលវិទ្យាល័យ​ បានសម្តេចចៅព្រះយ៉ារាជចាផាត់​ បានសម្រេច​ជាឯកច្ឆន្ទ​ប្រគល់​ថ្នាក់បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា​ផ្នែកអប់រំ សំរាប់ការ​អភិវឌ្ឍន៍​តំបន់ ជូន​សម្តេច ហ៊ុន សែន ជាការ​ទទួលស្គាល់​តួនាទី​របស់​សម្តេច​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​តាមរយៈការ​ អប់រំ និងបាន​ចូលរួម​ចំណែក​ក្នុងការ​ពង្រឹង​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ។
  • នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៧ ក្រសួងអប់រំ និងបណ្តុះបណ្តាល​ប្រទេស​វៀតណាម តាមរយៈ​សាកល​វិទ្យាល័យ​ជាតិអប់រំ នាទីក្រុង ហាណូយ​បានផ្តល់​ថ្នាក់បណ្ឌិត​កិត្តិយស(the Degree of Doctor Honoris Causa) ផ្នែក​អប់រំ​ជូន​សម្តេច ហ៊ុន សែន ជាការ​ដឹងគុណ​ចំពោះការ​ចូលរួម​ចំណែក​របស់ប្រទេសកម្ពុជា ក្នុងការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច​សង្គម ដែល​ទទួលបាន​លទ្ធផល​យ៉ាង​ឆាប់រហ័ស​របស់ខ្លួន និង​ភាព​រីកចំរើន​គួរ​អោយគាត់​សំគាល់​ក្នុងប៉ុន្នាន​ឆ្នាំថ្មីៗនេះ។
  • នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩ ក្នុងរាជធានីភ្នំពេញ គណៈកម្មាធិការ​ផ្តល់​រង្វាន់​នៃ​សាកលវិទ្យាល័យ Graduate School of Dankook University កូរ៉េខាងត្បូង បាន​ផ្តល់​ថ្នាក់​បណ្ឌិត​សេដ្ឋកិច្ច Honoris Causa ជូន​សម្តេចតេជោ ហ៊ុន សែន ជាការ​ទទួលស្គាល់​នូវការ​ចូលរួម​ចំណែក​របស់​សម្តេច ក្នុងដំណើរ​ឆ្ពោះទៅរក​ការ ពង្រឹង​កិច្ចសហ​ប្រតិបត្តការ​រវាង​សាធារណៈរដ្ឋកូរ៉េ និង​ព្រះរាជាណាចក្រកម្ពុជា។

បទពិសោធន៍ការងារ

ចាប់តាំងពីឆ្នាំ១៩៧៩-១៩៩៣ សម្តេច ហ៊ុន សែន បានកាន់​តួនាទី​ជាច្រើន​ក្នុង​រដ្ឋបាល​កម្ពុជា​ (សាធារណៈរដ្ឋប្រជាមានិតកម្ពុជា និងបន្ទាប់មករដ្ឋកម្ពុជា) សម្តេច​កាន់​តំណែង​ជា​រដ្ឋមន្ត្រីការបរទេស នៅឆ្នាំ១៩៧៩ ជា​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស​ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៥ និងពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩១ ជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ សម្តេច ហ៊ុន សែន បាន​ទទួលយក និង​ស្បថចូលកាន់​តំណែងជា​សមាជិក នៃសមាគម​មេធាវីកម្ពុជា (គណៈមេធាវីកម្ពុជា)។ លោក ហ៊ុន សែន បច្ចុប្បន្នជា​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា ហើយ​លោក​ជា​មេ​ដឹកនាំ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ជួរគណបក្សប្រជាជនកម្ពុជាផងដែរ។

កិត្ដិយស គ្រឿងឥស្សរិយយស

  • នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៦ សម្តេចបាន​ទទួល​”ពានរង្វាន់សន្តិភាពពិភពលោក” ពី​បណ្ឌិត​សភា​សន្តិភាព ពិភពលោក ជាវីរៈជនទី៦ និង​ជាអ្នក​ទីមួយ​ក្នុង​អាស៊ីខាងត្បូង​ដែល​ទទួលបាន​ពានរង្វាន់​មហាកិត្តិយស​នេះ។
 
  • នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០១ ស្រ៊ី ជិនម៉យ​នៃមជ្ឈមណ្ឌល​សន្តិភាព​អន្តរជាតិ បាន​ប្រគល់​ពានរង្វាន់ លើការ​ “លើកកម្ពស់​ពិភពលោក ដោយ​បេះដូង​មានតែមួយ” “Lifting Up the World with a Oneness-Heart” ជូន សម្តេច ហ៊ុន សែន ជាការឆ្លើយតប​ទៅនឹង​ការ​ទទួលស្គាល់​សមិទ្ធផលធំៗ​ទាំងបរិមាណ និងគុណភាព។ ស្រ៊ីជិនម៉យ​បានលើកឡើងសំដៅ សម្តេច ហ៊ុន សែន ជាសាវគ្គ​ដែលត្រូវ​បាន​ជ្រើសរើស​ដោយ​ព្រះពុទ្ធជាម្ចាស់ អោយមក​ជួយ ​ប្រជាជន​កម្ពុជា​រាប់លាននាក់​អោយរួចផុត​ពី​សេចក្តីស្លាប់​ហើយ​ ផ្តល់អោយ​ពួកគេ​នូវ​ចំណេះដឹង ម្ហូបអាហា និងទីជំរក និង​ការកសាង​សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក និង​ដឹកនាំ​ប្រទេសកម្ពុជា​ទៅក្នុងអាស៊ាន។
  • នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០២ សម្តេច ហ៊ុន សែន ទទួលឋានៈ​ជា​សមាជិក​ពេញ​សិទ្ធ​របស់ បណ្ឌិតសភា​វិទ្យាសាស្រ្ត​ធម្មជាតិ នៃសហពន្ធរុស្សី និងបំពាក់​មេដាយ​កិត្តិយស​ទទួលស្គាល់​ការដឹកនាំ​របស់សម្តេច​ក្នុងការ​ ធ្វើឲ្យ​កម្ពុជាមាន សន្តិភាព ស្ថិរភាព ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម។
  • នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០២ គណៈ​កម្មាធិការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន បានធ្វើ​ជាអំណោយ​ដែល​មិនអាច​កាត់ថ្ងៃ​បាន​ជូន សម្តេច ហ៊ុន សែន នូវ​គោរមងារ​ថ្នាក់​កិត្តិយស​ខ្ពស់បំផុត​របស់សហព័ន្ធ​វិស្វកម្ម​អាស៊ានគឺ” សមាជិក​កិត្តិយស​ដ៏ចំណាន​អាស៊ាន​ដែល​ត្រូវបាន​ជ្រើសរើស​ពិសេស” “ASEAN Distinguished Honorary Fellow Member” និងជា​លើកដំបូង​ដែល​មិនធ្លាប់មាន​។ គោរមងារនេះ​គឺឆ្លើយតប​ទៅនឹងការ​ទទួលស្គាល់​នូវ​មនសិការជាតិ និង​សមត្ថភាព នៃអ្នកដឹកនាំ​ក្នុងការ​បញ្ចប់​សង្គ្រាម​ផ្ទៃក្នុង ការស្តារ និងអភិវឌ្ឍន៍ លើគ្រប់វិស័យ​ហើយ​ផ្តល់​ឳកាស​ឲ្យ​វិស្វករ​កម្ពុជា បាន​ចូលរួម​ក្នុង​ដំណើរ​ការអភវឌ្ឍន៍ និងការ​កសាង​ប្រទេសជាតិ​ឡើងវិញ។
  • នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០៥ ស្រ៊ី ជិនម៉យ​នៃមជ្ឈមណ្ឌល​សន្តិភាព​អន្តរជាតិ បានផ្តល់​ពានរង្វាន់​មួយទៀត គឺពានរង្វាន់ សន្តិភាព​យ៉ូថាន់(the U Thant Peace Award) ជូនសម្តេច ​ជាការ​កោតសរសើរ​អស់ពី​ដូងចិត្ត​ចំពោះសម្តេច​បានផ្តល់​សេវា​មិនចេះ​នឿយហត់ ធ្វើឲ្យ​មានការ​រីកចំរើន​ក្នុង​ប្រទេសកម្ពុជា និងបណ្តា​ប្រជាជាតិ​អាស៊ាន​ទាំងមូល។
  • ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៧ សមាគម ទទួលស្គាល់ “ អ្នកការទូតដ៏ប៉ិនប្រសប់ ” ដែលជា អង្គការ ទទួលស្គាល់ អ្នកការទូត ហើយ ក៏ជា អង្គការ ជំនាញ អន្តរជាតិ ឯករាជទី១ ប្រចាំ នៅ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាន ទទួលស្គាល់ សម្តេច ហ៊ុន សែន ថា ជាអ្នក ការទូតម្នាក់ ក្នុងចំណោម អ្នកការទូត ដែលមាន ជំនាញ ប៉ិនប្រសប់ ល្អឥតខ្ចោះ ប្រកបដោយ កិត្តិយស ដែលមាន សិទ្ធជានិច្ច ក្នុងការ ទទួលយក នូវកិត្តិយសជា” អ្នកការទូតដ៏ប៉ិនប្រសប់ “ C Dipl” ជាការតបស្នងទៅនឹង ភាពជោគជ័យ និង ការបំពេញ បន្ថែម នូវតំរូវការ តាមបញ្ញត្ត របស់សមាគម ទទួលស្គាល់ “អ្នកការទូតដ៏ប៉ិនប្រសប់ “ (ACCD) និងតាមរយៈ សេចក្តី សុចរឹត ការប្តេជ្ញាចិត្ត និង សមិទ្ធផល លេចធ្លោរ ផ្នែកការទូត និង ការកសាង សន្តិភាព។ ហើយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០០៧ សមាគម ទទួលស្គាល់ “អ្នកការទូតដ៏ប៉ិនប្រសប់ “ បានប្រគល់ ពានរង្វាន់ “អ្នកការទូតដ៏ប៉ិនប្រសប់ “ “C Dipl” ដែល ជា ភាតរភាព កិត្តិយស មិត្តភាព នៃអ្នក ការទូត ជូនសម្តេច ហ៊ុន សែន។
  • នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៧ ព្រះករណា ព្រះបាទ សម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​ប្រោសប្រទាន គោរមងារ​សម្តេច ហ៊ុន សែនជា “ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ”​ដោយ​ទ្រង់យល់​ថា សម្តេច គឺជា​ថ្នាក់ដឹកនាំ​ដែល​ទទួលបាន​ជោគជ័យ និង​កិត្តិសព្ទល្អៗ​យ៉ាងច្រើន​មិនអាច​កាត់ថ្លៃបាន ដោយ​ទទួលបាន​នូវ​ក្តីស្រឡាញ់​ពីប្រជាជន ដឹកនាំប្រទេស អាស្រ័យ​រដ្ឋធមនុញ្ញ​ឆ្នាំ១៩៩៣​នៃព្រះរាជាណាចក្រកម្ពុជា នាំមក​នូវ​សន្តិភាពជាតិទាំងមូល ស្ថិរភាព បង្រួប​បង្រួម​ជាតិ សេដ្ឋកិច្ច និងការ​អភិវឌ្ឍន៍​លើគ្រប់​វិស័យ ការពារ​លិទ្ធិ​ប្រជាធិប្ប​តេយ្យ សម្រេច​បាន​កិច្ចសហ​ប្រតិបត្តិការ អន្តរជាតិ​ជាវិជ្ជមាន រក្សានិងការពារ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី ដើរតាម​សម័យ​សង្គម​រាស្រ្ត​និយម នាំមកនូវ​ការ​កសាង ការ​គោរព​យ៉ាង​ទូលំ​ទូលាយ និងភាព​រីកចំរើន​នៃព្រះពុទ្ធ​សាសនា​ដែល​ជាសាសនា​របស់រដ្ឋ និង​សាសនា​ដ៏ទៃទៀត មានភក្តីភាព​ចំពោះ​រាជបល្ល័ង្ក និង​ការពារ​យុត្តិធម៌​ដើម្បី​និរន្តរភាព នៃរាជាធិបតេយ្យ ក្នុង​ព្រះរាជាណាចក្រកម្ពុជា។
  • នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០០៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ទទួល​គោរមងារ​ជា “ ព្រឹទ្ធបុរសអស់មួយជីវិត” និង “ឯកអគ្គរាជទូតដ៏ឆ្នើមដឹកនាំពិភពលោក” ពីរដ្ឋសភា​អន្តរជាតិ​ដើម្បី​ស្ថិរភាព​និង​សន្តិភាព។ តាមរយៈ Universidad Empresarial de Costa Ricaក៏បានផ្តល់គោរមងារ​ជា “សាស្ត្រាចារ្យ​កិត្តិយស​នៃទំនាក់ទំនង​ការទូត និងអន្តរជាតិ” ជូន​សម្តេចអគ្គមហាសេនាបតីតេ ជោហ៊ុន សែន ជាការគោរព និងកោត​សរសើរ​អស់​ពី​ដួងចិត្ត​នូវភាព​វាងវៃ​ប្រកបដោយ​គតិបណ្ឌិត​ ដែលសម្តេចតេជោ មាន​សេចក្តី​ក្លាហាន​ក្រោកឈរ​ឡើង ក្នុងសតវត្សរ៍​ទីម្ភៃ​ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​រាប់លាននាក់ រួបរួមកំលាំង​ជាមួយគ្នា និងការ​ខិតខំ​ប្រឹងប្រែង​ផ្ទាល់ខ្លួន ដើម្បី​ផ្តល់សេរីភាព​ជូនប្រជាជន​ក្នុងគ្រា​ដ៏យ៉ាងលំបាក ហើយ​រក្សាបាន​នូវ​វិបុលភាព សេរីភាព និងសុភមង្គល និងជ័យជំនះ​ថ្ងៃ៧មករា១៩៧៩ បានផ្តល់​អោយ​ប្រជាជនកម្ពុជា​នូវ អនាគតរុងរឿង វប្បធម៌រឹងមាំ និង​លិទ្ធិ​ប្រជា​ធិប្ប​តេយ្យ។
  • នៅថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០០៨ នៅទីក្រុងវៀងចន្ទ័ប្រទេសឡាវ ប្រធានាធិបតី ជុំម៉ាលី សាយ៉ាសន បានប្រគល់​មេដាយមាស​ថ្នាក់ជាតិឡាវជូន សម្តេចតេជោ ហ៊ុន សែន ជាការ​ទទួលស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ សម្តេចតេជោ ក្នុងការបង្កើន​ទំនាក់ទំនង បង្កើត​ស្ថានភាព​ល្អ និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​រវាងឡាវ-កម្ពុជា។

សម រង្ស៊ី

លោក សម រង្ស៊ី ជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិត ។ លោកជាអ្នកដឹកនាំដែលប្រកបដោយ ភាពល្អទាំង ៣ កាយ វាចា និង ចិត្ត ។ នេះជាប្រវត្តិត្រួសៗ របស់ វីរបុរស សម រង្ស៊ី ។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ចនិងវិទ្យាសាស្រ្តនយោបាយនៅក្រុងParis និង London ។ លោកធ្លាប់ជា ប្រធានធនាគារនៅប្រទេស បារាំង និង ធ្លាប់មាន ក្រុមហ៊ុន ហិរញ្ញវត្ថុ ដោយផ្ទាល់ ប៉ុន្តែ ដោយឃើញប្រទេសកំពុងតែមានបញ្ហាលោកក៏លក់ក្រុមហ៊ុនរបស់លោកដើម្បីមកធ្វើនយោបាយនៅស្រុកកំណើត ។ លោកធ្លាប់ជាតំណាង សម្តេច ព្រះនរោត្តម សីហនុ ក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC ។ លោកធ្លាប់ជា រដ្ឋមន្ត្រីហិរញ្ញវត្ថុនៅឆ្នាំ ១៩៩៣ និង ១៩៩៤ ដ៏មានជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្តកម្ពុជាដោយបានបញ្ចុះប្រាក់ដុល្លារ ពី 1$ = 4100រ មកត្រឹម 1$ = 2500រ ប៉ុណ្ណោះហើយតំលៃសាំងនៅត្រឹម 1700រ ប៉ុណ្ណោះ ។ លោកក៏ជារដ្ឋមន្ត្រីដែលបានកាត់បន្ថយអំពើពុកលួយបានជាអតិប្បរមាហើយរឿងនេះហើយដែលបណ្តាលអោយទ្រង់ រណឬទ្ធិ និង លោក ហ៊ុនសែន មិនសប្បាយចិត្ត ។ក្នុងមុខដំណែងលោកបានដំឡើងប្រាក់ខែអោយមន្ត្រីរាជការ 100% ចំនួន 3 ដង ។ ក្នុង ជីវិត នយោបាយ លោកត្រូវបាន គេ យាយី ប្រុងផ្តាច់ជីវិតលោក ជាច្រើនលើក ជាច្រើនសារ ដូច ជា ពេល លោក ចុះត្រួតពិនិត្យការទំលាក់ឈើហ៊ុបពីក្រចេះលោកត្រូវបានបាញ់ដោយសឿងផែនដីតែអង្គរលោកបានបានច្រានលោកធ្លាក់ទឹកទាន់។លើកទី២នៅមុខមន្ទីរដ្ឋសភាចាស់ពេលលោកទាមទាអោយមានប្រព័ន្ធតុលាការអោយមានយុត្តិធម៌ត្រូវបានពួកសត្វតេរិច្ឆានបោះគ្រាប់បែក៤គ្រាប់ដែលបណ្តាលអោយលោករបួសនិងមានស្លាប់មនុស្សចំនួន១៦នាក់។លើកទី៣នៅពេលលោកទៅយាមហឹបឆ្នោតនៅក្នុងក្រសួងមហាផ្ទៃត្រូវបានគេប៉ងធ្វើឃាតដោយបោះគ្រាន់បែកម្តងទៀត។តែទោះជាពួកបីសាចទាំងនោះប៉ងយកជីវិតលោកប៉ុន្មានលើកប៉ុន្មានសារក៏ដោយក៏លោកនៅតែចេញទៅតាមដងផ្លូវជាច្រើនលើកច្រើនសារទាមទាសិទ្ធិជូនប្រជាពលរដ្ឋរងគ្រោះដោយអំពើរំលោភបំពាននិង សិទ្ធិកម្មករដោយគ្មានរួញរាលម្តងណាឡើយ ។ លោកត្រូវបានពិភពលោកគាំទ្រជាខ្លាំង ជាពិសេសប្រទេសលោកសេរីហើយបច្ចុប្បន្ន លោក ជាប្រធាន ក្រុមប្រឹក្សាអ្នកសេរីនិងប្រជាធិប្បតេយ្យនៅ អាស៊ី ដែលមានប្រទេស ១០ មានប្រទេស កម្ពុជា ភូមា ថៃ តៃវ៉ាន់ ម៉ុងហ្គោល ហ្វីលីពីន សិង្ហបុរី ឥណ្ឌូនេស៊ី ស្រីលង្កា ម៉ាលេស៊ីហៅថា cald.org ។ទីបំផុតដើម្បីតវ៉ាការ រំលោភ ទឹកដី ដោយប្រទេសយួន មកលើដី ស្រែប្រជាពលរដ្ឋយើងនៅ ខេត្តស្វាយរៀង លោកបានទៅដកដំរុយ ព្រំដែនដែលបោះចូលទឹកដីខ្មែរ ក្នុងនាមជាអ្នកតំណាងរាស្ត្រតែត្រូវបានតុលាការអាយ៉ងដែល នាយករដ្ឋមន្ត្រីខ្មែរ ដែលទទួលបញ្ជា ពី នាយករដ្ឋមន្ត្រីយួនកាត់ទោសលោកអោយជាប់ពន្ធនាគារ១២ឆ្នាំ៕ តើការដែលដកតំរុយព្រំដែនបានបោះចូលដីខ្មែរជាអំពើក្បត់ជាតិឬជាបទឧក្រិដ្ឋដែរឬទេ? បច្ចុប្បន្នជាមេដឹកនាំនៃគណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិ។

ការសិក្សា

  • ១៩៨០ អនុបណ្ឌិតគ្រប់គ្រងធុរកិច្ច សាកលវិទ្យាល័យ INSEAD Fontainebleau (ប្រទេសបារាំង)
  • ១៩៧៣ អនុបណ្ឌិតសេដ្ឋកិច្ច មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្រុងប៉ារីស
  • អនុបណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច
  • ប្រវត្តិការងារ

    • ១៩៩២-១៩៩៥ សមាជិកស្ថាបនិក និងគណៈកម្មការនាយកគណៈបក្សហ៊ុនស៊ិនប៊ិច
    • ១៩៩៣-១៩៩៤ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច
    • ១៩៩២-១៩៩៣ សមាជិកឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC)

ហេង សំរិន


ហេង សំរិន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន កើតនៅថ្ងៃទី២៥ ឧសភា ១៩៣៥ សព្វថ្ងៃជា ប្រធានរដ្ឋសភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាពីឆ្នាំ ២០០៦ដល់សព្វថ្ងៃ។ សម្តេចក៏ជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម គណបក្សប្រជាជនកម្ពុជា។ សម្តេចមានគ្រួសារ និងកូនចំនួន៤នាក់។

ប្រវត្តិ

លោក ហេង​ សំរិន បាន​ចូល​រួម​ជាមួយ​ចលនា​កុម្មុយនីស្ត​ខ្មែរ​ក្រហម ដែល​ដឹក​នាំ​ដោយ ប៉ុល ពត នា​ឆ្នាំ​១៩៧៥ និង​បាន​ផ្ដាច់​ខ្លួន​នា​ឆ្នាំ​១៩៧៨ ហើយ​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម។ នៅ​ចុង​ឆ្នាំ​នេះ​ដដែល លោក​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ និង​ដឹក​នាំ​ចលនា​ប្រឆាំង​ខ្មែរ​ក្រហម ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​វៀតណាម និង​សហភាព​សូវៀត។
នៅ​ពេល​របប​ខ្មែរ​ក្រហម​ដួល​រលំ​នា​ឆ្នាំ​១៩៧៩ លោក ហេង សំរិន បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​បដិវត្ត​ប្រជាជន នា​ឆ្នាំ​១៩៧៩។
នៅ​ឆ្នាំ​១៩៨១ លោក បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ និង​ជា​អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្ត។
នៅ​ក្រោយ​ការ​ចរចា​សន្តិភាព​ទីក្រុង​ប៉ារីស និង​ក្រោយ​ការ​បោះ​ឆ្នោត​ជា​សាកល សម្តេច ហេង សំរិន បាន​កាន់​តំណែង​ជា​អនុប្រធាន​រដ្ឋសភា ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០៦ និង​ធ្វើ​ជា​ប្រធាន​រដ្ឋសភា​ពី​ឆ្នាំ​២០០៦ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

ការ​សិក្សា

  • វគ្គនយោបាយជាន់ខ្ពស់ ប្រទេសវៀតណាម

១៩៥៤ សាលាពុទ្ធិកបឋមសិក្សា ខេត្តកំពង់ចាម

ប្រវត្តិ​ការងារ

  • ២០០៦-បច្ចុប្បន្ន ប្រធានរដ្ឋសភា
  • ១៩៩៨-២០០៦ អនុប្រធានរដ្ឋសភា
  • ​ ១៩៩០-១៩៩៣ ប្រធានក្រុមប្រឹក្សារដ្ឋ នៃរដ្ឋកម្ពុជា

​ ១៩៨១-១៩៨៩ ប្រធានក្រុមប្រឹក្សារដ្ឋ នៃសាធារណៈដ្ឋប្រជាមានិតកម្ពុជា

 

គ្រឿងឥស្សារិយស និង គោរម្យងារ

  • គ្រឿងឥស្សារិយស ជាតូបការ​ (Royal Order of Cambodia)
  • ងារ​​​ជា “សម្ដេច” ពី​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ កាល​ពី​ឆ្នាំ​១៩៩៣
  • ងារ​ជា “សម្ដេច​អគ្គមហាពញា​ចក្រី” ពី​សម្ដេច​ព្រះបរមនាថ​ នរោត្ដម សីហមុនី កាល​ពី​ខែ​តុលា ឆ្នាំ​២០០៧
​* ឋានន្តរស័ក្ដិ​ផ្កាយ​៥ ពី​សម្ដេច​ព្រះបរមនាថ​ នរោត្ដម សីហមុនី នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០០៩
  • គោរមងារ​ជា «កិត្តិ​ព្រឹទ្ធ​បណ្ឌិត» នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ពីព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា៣០ មីនា ២០១១
  • ព័ត៌មាន​មួយ​ចំនួន
ឈ្មោះ ហេង សំរិន
កំណើត ២៥ ឧសភា ១៩៣៥
ឋានៈ ប្រធានរដ្ឋសភា
អំណាច បច្ចុប្បន្ន
បន្ត​ពី សម្តេចក្រុមព្រះនរោត្ដម រណឫទ្ធិ
បន្ត​ដោយ [[]]
សាសនា ព្រះ​ពុទ្ធ
គណបក្ស គណបក្ស​ប្រជាជន​កម្ពុជា
ភរិយា លោកជំទាវ សៅ ទី

ប្រវត្តិ របស់លោកឧកញ៉ា សុខ គង់

លោកឧកញ៉ា សុខ គង់ ជាមហាសេដ្ឋីមួយរូប និងជាមនុស្ស ដ៏មានឥទ្ធិពល ក្នុងចំណោមឧកញ៉ាៗជាច្រើនរូបទៀត ដែលកំពុងរកស៊ីនៅប្រទសកម្ពុជា។ លោក​ឧកញ៉ា បាន​ផ្តល់​អនុសាសន៍​​ថា “​យើង​ធ្វើ​អ្វី​ក៏ដោយ យើង​ត្រូវ​ខំ​ប្រឹង​ធ្វើ​វា ហើយ​យើង​ត្រូវ​ចេះ​សន្សំសំចៃ មិនមែន​យើង​ធ្វើ​ថ្ងៃនេះ​បាន​ដប់ ចាយ​អស់​ដប់ តើ​ថ្ងៃក្រោយ​យើង​បាន​អី​ធ្វើ​ទៀត​។ យើង​ធ្វើ​បន្តិច​ម្តងៗ ប៉ុន្តែ​យូរៗ​ទៅ​វា​កាន់តែ​ធំ​ហើយ​។​”

១.ប្រវត្តិសង្ខេប

–នាមខ្លួន                       :   លោក សុខ គង់

–សញ្ជាតិ                       :  ខ្មែរ

–ថ្ងៃ ខែ ឆ្នាំកំណើត             :  ១៩៤៧

–ទីកន្លែងកំនើត                :  ជា​កូន​កសិករ​នៅស្រុក​ពាម​ជ័រ ខេត្ត​ព្រៃវែង។

–អាស្រយដ្ឋានបច្ចុប្បន្ន        : រាជធានីភ្នំពេញ​។

២.ការសិក្សា

–បញ្ចប់​មធ្យម​សិក្សា ខេត្ត​ព្រៃវែង។

–០៩ សីហា ២០១០ សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​គ្រប់គ្រង សាកលវិទ្យាល័យ​ចម្រើន​ពហុ​បច្ចេក​វិទ្យា។

៣.ការភៀសខ្លួនទៅប្រទេសវៀតណាម

–លោក សុខ គង់ និង​គ្រសារ​បា​ន​រួច​ផុត​ពី​របប​ខ្មែរ​ក្រហម ដោយ​សារ​បាន​ភៀស​ខ្លួន​រត់​ទៅ​នៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​មេសា ឆ្នាំ​១៩៧៥ និង​បន្ត​រស់​នៅ​ដល់​ឆ្នាំ​១៩៧៩ នៅ​តំបន់​ក្បែ​ព្រំដែន​ប្រទេស​កម្ពុជា។

៤.ការ​ចាប់​ផ្ដើម​ជំនួញ

លោក សុខ គង់ និង​គ្រួសារ​បាន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ក្រោយ​ពី​របប​ខ្មែរ​ក្រហម​ដួល​ រលំ​ទៅ​ នា​ឆ្នាំ​១៩៧៩ ដោយ​ប្រកប​របរ​លក់​ដូរ​តិច​តូច​ ក្រោយ​មក​លោក​បានផ្តើមបើក​សិប្បកម្ម​ធ្វើ​សម្បក​កង់​, ស្បែក​ជើង​។ បើ​តាម​ការ​ឲ្យ​ដឹង​ជំនួញ​ធ្វើសម្បក​កង់​កៅស៊ូ ដំបូង​នេះ ​លោក​ចាប់​ផ្ដើម​ដើម​ទន់​ជាមួយ​នឹង​មាស​តែ​មួយ​ជី​ប៉ុណ្ណោះ។

–នៅ​ក្នុងឆ្នាំ​១៩៩០ លោក​ក៏​បាន​សម្រេច​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ សូ​គីម៉ិច ប្រេង​ឥន្ធនៈ និង​បោះ​បង់​ចោល​ជំនួញ​កង់​កៅស៊ូ បន្ទាប់​ពី​សេដ្ឋកិច្ច​ទីផ្សារ​សេរី​បាន​ចូល​មក​កម្ពុជា​។ បន្តិច​ម្ដង​ៗ​​មុខ​ជំនួញ​របស់​លោក​ក៏​បាន​រីក​ធំធាត់​ដល់​បច្ចុប្បន្ន។

៤.ក្រុមហ៊ុនរបស់លោក

ជំនួញ ​របស់​លោក សុខ គង់ មាន​ការ​រីក​ធំ​ធាត់​ជា​ខ្លាំង មក​ទល់​ពេល​នេះ​លោក​មាន​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា ដោយ​ស្ថិត​ក្រោម​ដំបូល​ក្រុមហ៊ុន​សូគីម៉ិច​ គ្រូប មាន​ដូច​ជា៖

–ក្រុមហ៊ុន ប្រេងឥន្ធនៈសូគីម៉ិច

–ក្រុមហ៊ុន​ សណ្ឋាគារ​សុខា

–ក្រុម​ហ៊ុន គង់ ហុង កាត់ដេរ

–ក្រុមហ៊ុន សុខា បូកគោ

–ក្រុមហ៊ុនលក់សំបុត្រឲ្យជនបរទេស ចូលទស្សនា ប្រាសាទអង្គរវត្ត ជាដើម។

៥.មុខតំណែងនានា

ក្រៅ​ពី​នេះ លោក សុខ គង់ គឺ​ជា​អតីត​​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា។

–លោក សុខ គង់ មាន​ងារ​ជា «ឧកញ៉ា»។

៦.គ្រឿង​ឥស្សរិយយស

–សីហា ២០១០  គ្រឿង​ឥស្សរិយយស​សម្ដេច​ព្រះ​មហាក្ស័ត្រិយានី ព្រះ​ស៊ីសុវត្ថិ កុសុមៈ នារី​រ័ត្នន៍ ថ្នាក់​មហា​សេរីវឌ្ឍន៍។

ប្រភពព័ត៌មានៈ