សារ៉ាក់

វាជារឿងដ៏សែនមហាហួសចិត្ត សម្រាប់អាណាចក្រមួយដែលមានសមត្ថភាពកសាងស្នាដៃគ្មានពីរលើលោក តែបែរជាមកទទួលរងការអាមាសចំពោះដូនតារបស់ខ្លួនយ៉ាងដូច្នេះទៅវិញ។

-សារ៉ាក់

ព្រហ្ម រស់

ក្សត្រ ដូចជាដើមឈើមួយដើម
បក្សនយោបាយ ដូចជា មែកឈើ មួយធាង
មន្រ្តី ដូចជា ស្លឹកឈើ មួយស្លឹក
រាស្រ្ត គឺ ដូចជា ឬសកែវ នៃដើមឈើ
ប្រទេស ដូចជា ដី ដែល ដើមឈើ ឈរលើ
ដើមឈើរលំ ឬសកែវ ក៏គ្មានប្រយោជន៏
បើមែកឈើ មួយបាក់ ចេញ
ដើមឈើ នៅតែផ្តល់ម្លប់
កាត់ទោស មន្រ្តី ក្បត់មួយ ប្រៀបដូចជា បេះ ស្លឹកឈើ មួយចេញ ពីដើម

-ព្រហ្ម រស់

កែម ឡី

លោក កែម ឡី៖ «រដ្ឋាភិបាលអាចរៀបចំជាវេទិកាសាធារណៈ ដោយអញ្ជើញអ្នកប្រវត្តិសាស្ត្រមកធ្វើសិក្ខាសាលាក្នុងចំណោមយុវជន ពិគ្រោះយោបល់ពីប្រវត្តិសាស្ត្រ។ ទី២ រដ្ឋាភិបាលអាចអញ្ជើញស្ថានទូតវៀតណាម ដើម្បីមកសាកសួរ។ ហេតុអីបានជាគាត់បញ្ចេញពាក្យនៅពេលហ្នឹង? ទី៣ រដ្ឋាភិបាលធ្លាប់ធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោស ដូចជាទៅថៃ ទៅអីអ៊ីចឹង រដ្ឋាភិបាលអាចធ្វើបាន ដើម្បីកុំឲ្យកំហឹងជាតិសាសន៍ កំហឹងជាតិនិយមរបស់ប្រជាជនខ្មែរហ្នឹងពុះកញ្ជ្រោលកាន់តែច្រើនឡើងៗ រដ្ឋាភិបាលដើរតួនាទី ពីព្រោះរដ្ឋាភិបាលមានកាតព្វកិច្ច តំណាងឲ្យជាតិសាសន៍ទាំងមូល ដើម្បីដើរតួនាទីដោះស្រាយបញ្ហាហ្នឹង»។