ព្រះ​រាជ​ជីវប្រវត្តិ​សង្ខេប​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណ​ភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​កើត ខែ​កត្ដិក ឆ្នាំច ចត្វា​ស័ក ព.ស ២៤​៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

ចាប់ពីឆ្នាំ​១៩៣០​ដល់​១៩៤០ ព្រះ​អង្គ​បាន​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា FRANCOIS BAUDOIN និង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ។ បន្ទាប់​មក​ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​បារំាង សាស​លូឡូបា (CHASSELOUP LAUBAT) នៅ​ព្រៃ​នគរ (វៀតណាម​ខាង​ត្បូង)។ លុះ​ដល់​ខែ​មេសា ឆ្នាំ​១៩៤១ ក្រុម​ប្រឹក្សា​រាជ​បល្ល័ង្ក​បាន​ជ្រើស​តាំង និង​ថ្វាយ​ព្រះ​រាជ​ឋានៈ​ជា ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ។ ឆ្នាំ​១៩៤៦ ព្រះ​អង្គ​បាន​យាង​ទស្សន​កិច្ច​ជា​លើក​ដំបូង​នៅ​ប្រទេស​បារំាង​តាម​ការ អញ្ជើញ​របស់​ប្រធានា​ធិបតី FELIX GOUIN និង​ឧត្តម​សេនីយ៍ សាល​ដឺ​ហ្គោល (CHARLES de GAULE) នៅ​COLOMBEY។ នៅ​ឆ្នាំ​១៩៤៦​ដល់​១៩៤៨ ព្រះ​អង្គ​បាន​បន្ត​ការ​សិក្សា​ជាន់​ខ្ពស់​នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថពាស​ដែក​នៅ​សូមៀរ​(SAUMURE)​ប្រទេស​បារំាង។

ក្នុងឆ្នាំ ១៩៤៧ ព្រះ​ករុណា​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​មាន​មហា​ជោគ​ជ័យ​ក្នុង​ការ​ទាម​ទារ​ឲ្យ​រាជា​ណា​ចក្រ​ថៃ​ឡង់ដ៍ សង​មក​កម្ពុជា​វិញ​ដាច់​ខាត​នូវ​ខេត្ត​ខ្មែរ​ដែល​ក្នុង​ពេល​មាន​ចម្បាំង​សកល លោក​លើក​ទី២ ថៃឡង់ដ៍​បាន​យក​ពី​កម្ពុជា​ទៅ​គឺ ខេត្ត​បាត់​ដំបង សៀមរាប កំពង់​ធំ ស្ទឹង​ត្រែង។ ឆ្នាំ​១៩៤៩ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ បាន​ទាមទារ​ឲ្យ​ប្រទេស​បារំាង​បញ្ឈប់​នូវ​សន្ធិ​សញ្ញា​អាណា​ព្យាបាល​ដែល​បាន ចុះ​ព្រះ​ហស្ដ​លេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។ នៅ​ឆ្នាំ​១៩៤៩​ដដែល​ព្រះ​អង្គ​បាន​ឡាយ​ព្រះហស្ត​លេខា​លើ​សន្ធិ​សញ្ញា ឯករាជ្យ​ដែល​ប្រទេស​បារំាង​ព្រម​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​នូវ​ឯករាជ្យ របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ សន្និសញ្ញា​ឆ្នាំ​១៩៤៩​នេះ​លុប​ចោល​នូវ​សន្ធិសញ្ញា​អាណា​ព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។ ពី​ឆ្នាំ​១៩៥២​ដល់​១៩៥៣ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​យាង​បំពេញ​ព្រះ​រាជ​បូជនីយ​កិច្ច​ទាមទារ​កេតន​ភណ្ឌ​ឯករាជ្យ ១០០%​ជូន​ជាតិ​មាតុ​ភូមិ។

នៅថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣​ដោយ​ស្នា​ព្រះហស្ដ​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ព្រះ​អង្គ​ព្រះ​រាជា ណាចក្រ​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ទាំង​ស្រុង​ពី​សាធារណ​រដ្ឋ​បារំាង។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស​សូម​ថ្វាយ​ព្រះ​កិត្តិនាម​ព្រះ​អង្គ ជា «ព្រះ​មហា​វីរ​បុរស​ជាតិ ព្រះ​បិតា​ឯករាជ្យ​ជាតិ»។ ឆ្នាំ​១៩៥៤​ព្រះ​អង្គ​បាន​បញ្ជូន​គណៈ​ប្រតិភូ​ជា​តំណាង​របស់​ព្រះ​អង្គ​ទៅ ចូល​រួម​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​ឥណ្ឌូ​ចិន​នៅ​ទី​ក្រុង​ហ្សឺណែវ (GENEVE)​ដែល​មាន​ប្រទេស​កម្ពុជា​ចូល​រួម​ក្នុង​ឋានៈ​ជា​រដ្ឋ​ឯករាជ្យ ឯកភាព​ជាតិ។

នៅ​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ​១៩៥៥ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ដាក់​រាជ​ថ្វាយ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោ​ត្តម សុរាម្រិត​ជា​ព្រះរាជ​បិតា។ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សុរាម្រិត ព្រះ​អង្គ​បាន​ប្រទាន​ចំពោះ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ នូវ​ព្រះ​គោរម​​ងារ​ជា «សម្តេច​ព្រះ​ឧបយុវរាជ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។ ថ្ងៃទី​២៣ ខែ​មីនាឆ្នាំ​១៩៥៥​ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​បង្កើត​ចលនា​សង្គម​រាស្ត្រ​និយម​ដែល​មាន​គណ​បក្ស​ជា​ច្រើន ចូល​រួម​ក្នុង​ចលនា​នេះ។

ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ​១៩៥៥ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​យាង​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​អា្រហ្វិក-អាស៊ី​លើក​ទី​១​ នៅ​ទី​ក្រុង​បាន់ឌុង (​ប្រទេស​ឥណ្ឌូ​នេស៊ី) ហើយ​នៅ​ទី​នោះ​ព្រះ​អង្គ​បាន​ប្រកាស​ពី​នយោបាយ​អព្យាក្រឹត​ក្នុង​ឯករាជ្យ ទាំង​ស្រុង និង​សន្តិសហ​វិជ្ជមាន​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស ទាំង​អស់​ដោយ​មិន​គិត​ពី​មនោគម​វិជ្ជា​ឡើយ។ ព្រះអង្គ​បាន​ជួប​ជា​លើក​ដំបូង​ជាមួយ​នឹង​លោក ហ្សាវ៉ា​ហារ​ឡាល់ នេរុ (JAWAHARLAL NEHRU)​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា, លោក ហ្គាម៉ាល់ អាប់​ដែល ណាស៊្សែរ (GAMAL ABDEL NASSER) ប្រធានា​ធិបតី​សាធារណ​រដ្ឋ​អារ៉ាប់​រួម, លោក អាម៉េត ស៊ូការណូ (AHMED SUKARNO)​ប្រធានាធិបតី​ឥណ្ឌូនេស៊ី, លោក ជូ អេន ឡាយ (ZHOU EN LAI)​នាយករដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន។

ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ​១៩៥៥ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ទទួល​មហា​ជោគ​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ជាតិ​ដោយ​ទទួល បាន​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​ខ្មែរ​ច្រើន​លើស​លប់។ ព្រះ​អង្គ​បាន​ទទួល​ព្រះ​រាជ​ឋានៈ​ជា​នាយក​រដ្ឋ​មន្ត្រី ហើយ​ក្នុង​ព្រះ​រាជ​ឋានៈ​ជា​ប្រមុខ​នៃ​ប្រជា​រាស្ត្រ​ខ្មែរ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ​បូជនីយ​កិច្ច​ដឹក​នាំ​ដើម្បី​អភិវឌ្ឍ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ជា​ទូទៅ​នៅ​ក្នុង​គ្រប់​វិស័យ​នៃ​ការ​កសាង​ជាតិ របស់​ព្រះ​អង្គ ជា​ពិសេស​ការ​លើក​ស្ទួយ​នារី​ឲ្យ​មាន​សិទ្ធិ​ស្មើ​ភាព​នឹង​បុរស​ក្នុង ការងារ។

ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ​១៩៥៥ ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជាជាតិ។

នៅឆ្នាំ១៩៥៦ នៅ​ប្រ៊ីយ៉ូនី (BRIONI)​នៃ​សាធារណរដ្ឋ​សហព័ន្ធ​សង្គម​និយម​យូហ្គោ​ស្លាវី ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ក្លាយ​ជា​បិតា​ស្ថាបនិក​ទី៥ ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ដោយ​បាន​ឡាយ​ព្រះ​ហស្ដ​លេខា​លើ​ធម្មនុញ្ញ​នៃ ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ បន្ទាប់​ពី​អ្នក​ផ្តួច​ផ្តើម​គំនិត​ដ៏​សំខាន់​៤​រូប​ទៀតៈ លោក ហ្សូស៊ីប ប្រូស ទីតូ (JOIP BROZ TITO) ប្រធានា​ធិបតី​យូហ្គោស្លាវី, លោក ហ្សាវ៉ា​ហារ​ឡាល់ នេរុ (JAWAHARLAL NEHRU)​នាយក​រដ្ឋមន្ត្រីឥណ្ឌា​, លោក អាម៉េត ស៊ូការណូ (AHMED SUKARNO)​ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី និង​លោក ហ្គាម៉ាល់ អាប់​ដែល​ណា​ស៊្សែរ (GAMAL ABDEL NASSER)​ប្រធានា​ធិបតី​សាធារណ​រដ្ឋ​អារ៉ាប់​រួម។

នៅខែ​កុម្ភៈ ឆ្នាំ​១៩៥៦ ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ក្នុង​ព្រះ​រាជ​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី ព្រះ​អង្គ​បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន និង​បាន​ជួប​ជា​មួយ​ថ្នាក់​ដឹក​នាំ​ចិន​ជា​ច្រើន​មាន​ឯកឧត្តម​លោក​ប្រធាន ម៉ៅ សេទុង (MAO TSE-TUNG) ជា​ដើម។ ព្រះ​អង្គ​បាន​ឡាយ​ព្រះ​ហស្ដលេខា​លើ​សេចក្តី​ប្រកាស​​រួម​ស្តី​ពី​មិត្ត​ភាព ​កម្ពុជា​-ចិន​។

នៅ​ឆ្នាំ​១៩៦០ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​ នរោត្តម សុរាម្រិត​ទ្រង់​សោយ​ទិវង្គត ពេល​នោះ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ត្រូវ​បាន​សមាជិក​សភា​ខ្មែរ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ជ្រើស​តាំង​ព្រះ​អង្គ ជា​ប្រមុខ​រដ្ឋ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​កសាង​ជាតិ​មាតុភូមិ​យ៉ាង​ សកម្ម​ជាទី​បំផុត។

ខែ​កញ្ញា ឆ្នាំ​១៩៦០ នៅ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​លើក​ឡើង​នូវ​ផែន​ការ​បង្កើត​នៅ​អាស៊ីអាគ្នេយ៍​ជា​តំបន់​ អព្យាក្រឹត​រវាង​ប្លុក​មហា​អំណាច​ទាំង​ពីរ​។

នៅ​ខែឧសភា ឆ្នាំ​១៩៦១ តាម​ព្រះរាជ​តម្រិះ​ផ្តួច​ផ្តើម​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ សន្និសីទ​អន្តរជាតិ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទី​ក្រុង​ហ្សឺណែវ (GENEVE)​ដើម្បី​ដោះ​ស្រាយ​ទំនាស់​រវាង​ភាគី​៣​នៅ​ប្រទេស​ឡាវ​។

ចាប់​ពី​ ខែ​ឧសភា ឆ្នាំ ១៩៦១ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ​បេសកកម្ម​នយោបាយ​ការ​ទូត​ដើម្បី​ទាមទារ ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​វប្បធម៌​បេតិក​ភណ្ឌ​ជាតិ​ខ្មែរ​មក​វិញ​ពី​ ប្រទេស​ថៃ​ដោយ​តុលាការ​ក្រុង​ឡាអេ (LA HAYE)​បាន​សម្រេច​ប្រគល់​មក​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​វិញ​នា​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​១៩៦២។

នៅ ខែ វិច្ឆិកា ឆ្នាំ ១៩៦១ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះ អង្គ បាន យាង ចូល រួម ក្នុង សន្និសីទ កំពូល លើក ទី១ នៃ ចលនា មិន ចូល បក្ស សម្ព័ន្ធ នៅ បែល ក្រាដ (BEGRADE) នៃ ប្រទេស យូហ្គោស្លាវី ដែល មាន ២៩ ប្រទេស ចូល រួម។

នៅទីនោះ​ព្រះអង្គ​បាន​ថ្កោល​ទោស​ចំពោះ​អំពើ​របស់​ពួក​អាណា​និគម​និយម​ចក្រ​ពត្តិ​និយម និង​ការ​ប្រកាន់​ពូជ​សាសន៍។

នៅខែមិថុនា ឆ្នាំ ១៩៦៤ ឧត្តម សេនីយ៍ សាល ដឺហ្គោល (CHARES de GAULLE) ប្រធានា ធិបតី នៃ សាធារណ រដ្ឋ បារំាង បាន រៀបចំ បដិសណ្ឋារ កិច្ច ជា ឧឡារិក ថ្វាយ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ នៅ ទី ក្រុង ប៉ារីស។ លោក ប្រធានាធិបតី បាន ទទួល ដោយ ស្មោះសរ នូវ សំណើ របស់ ភាគី កម្ពុជា ស្តីពី ការ ទទួល ស្គាល់ អព្យាក្រឹត នៃ ព្រះ រាជា ណា ចក្រ កម្ពុជា។

នៅចុងខែ សីហា និង​ដើម​ខែ​កញ្ញា ឆ្នាំ​១៩៦៦ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ បាន​រៀបចំ​បដិ​សណ្ឋារ​កិច្ច​ទទួល​ជា​ឧឡារិក​លោក​ឧត្តម​សេនីយ៍ សាល ដឺហ្គោល (CHARLES de GAULLE)​ប្រធានា​ធិបតី​នៃ​សាធារណ​រដ្ឋ​បារំាង​ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច ជា​ផ្លូវ​រដ្ឋ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

ថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ​១៩៦៦ នៅ​ក្នុង​សុន្ទរ​កថា​ដែល​ថ្លែង​នៅ​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ភ្នំពេញ លោក​ប្រធានា​ធិបតី​បាន​គាំទ្រ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​បាន​ការពារ ឯករាជ្យ បូរណ​ភាព​ទឹក​ដី អព្យាក្រឹត សន្តិភាព​នៃ​ខ្លួន។

ពីថ្ងៃទី២៦ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី៦ ខែ​ធ្នូ ឆ្នាំ​១៩៦៦ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ​បាន​យាង​ជា​ព្រះ​រាជា​ធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ឱកាស​ព្រះ រាជ​ពិធី​បើក និង​បិទ​ការ​ប្រកួត​កីឡា GANEFO អាស៊ី​លើក​ទី១។

ក្រោម ព្រះ​រាជ​កិច្ច​ដឹក​នាំ​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ដែល​ប្រជា​រាស្ត្រ​ខ្មែរ​បាន​ថ្វាយ​ព្រះ​នាម ព្រះ​អង្គ​ថា​ជា ព្រះ​បិតា​ឯករាជ​ជាតិ ព្រះ​បិតា​សិក្សា​ធិការ​ជាតិ ព្រះ​បិតា​សុខាភិបាល​ជាតិ ព្រះ​បិតា​កីឡា​ជាតិ ព្រះ​បិតា​ស្ថាបនា​ជាតិ សមិទ្ធ​ផល​នានា​ជា​ច្រើន​ត្រូវ​បាន​កសាង​ឡើង និង​ប្រារព្ធ​ព្រះ​រាជពិធី​សម្ពោធ​ជា​បន្ត​បន្ទាប់​សម្រាប់​ប្រជា​រាស្ត្រ ប្រើ​ប្រាស់​នៅ​តាម​បណ្តា​ខេត្ត​-ក្រុង​នានា​ជា​ពិសេស​មាន​សមិទ្ធ​ផល​ធំៗ ដូចជា វិមាន​ឯករាជ្យ វិ​មាន​រដ្ឋ​ចំការមន ចំណត​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​ពោធិ៍ចិន​តុង ចំណត​អាកាស​យាន​ដ្ឋាន​សៀមរាប ចំណត​អាកាស​យាន​ដ្ឋាន​បែក​ចាន ខេត្ត​បាត់ដំបង ផ្លូវ​ជាតិ​លេខ​៤ ភ្នំពេញ-​ក្រុង​ព្រះ​សីហនុ ផ្លូវ​ដែក​ក្រុង​ភ្នំពេញ​-ក្រុង​ព្រះ​សីហនុ កំពង់​ផែ​អន្ដរជាតិ​ក្រុង​ព្រះ​សីហនុ សណ្ឋាគារ «ឯករាជ្យ»​ក្រុង​ព្រះ​សីហនុ សាល​មហោ​ស្រព​ជាតិ «ព្រះ​សុរា​ម្រិត» ភ្នំពេញ សាល​សន្និសីទ «ចតុមុខ» ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ភ្នំពេញ ស្ពាន​ព្រះ​មុនីវង្ស​ទី២ ស្ពាន«សង្គម​រាស្រ្ដ​និយម»​ឆ្លង​កាត់​ទន្លេ​សាប សាកល​វិទ្យាល័យ «សង្គម​រាស្ដ្រ​និយម»​ភ្នំពេញ សាកល​វិទ្យាល័យ​ភូមិន្ទ​បច្ចេក​ទេស មហា​វិទ្យា​ល័យ​នីតិ​សាស្ដ្រ និង​វិទ្យា​សាស្ដ្រ​សេដ្ឋកិច្ច មហា​វិទ្យា​ល័យ​គរុកោសល្យ ពុទ្ធិក​សាកល​វិទ្យា​ល័យ​ព្រះ​សីហនុ​រាជ មហា​វិទ្យាល័យ​សិល្បៈ​ស្ថាបនា មហា​វិទ្យា​ល័យ​សិល្បៈ​និង​មុខរបរ សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សាកល​វិទ្យា​ល័យ​ភូមិន្ទ​ក្សេត្រ​សាស្ត្រ សាកល​វិទ្យា​ភូមិន្ទ​កំពង់​ចាម សាកល​វិទ្យា​ល័យ​ភូមិន្ទ​បាត់ដំបង សាកល​វិទ្យា​ល័យ​ភូមិន្ទ​តាកែវ-​កំពត រោងភាព​យន្ត​រដ្ឋ ស្ថានីយ​ទូរទស្សន៍​ខេម​រភូមិន្ទ មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត រោង​ចក្រ​ចម្រាញ់​ប្រេង​កាត​ក្រុង​ព្រះ​សីហនុ រោងចក្រ​ស្រាបៀរ​ក្រុង​ព្រះ​សីហនុ រោងចក្រ​«ព្រះ​នរោត្តម»​ដំឡើង​ត្រាក់​ទ័រ និង​រថយន្ត​ធំ​ក្រុង​ព្រះ​សីហនុ រោង​ចក្រ​ស្ករស​កំពង់ត្រាំ​ខេត្ត​កំពង់​ស្ពឺ រោងចក្រ​វាយន​ភ័ណ្ឌ​ខេត្ត​កំពង់​ចាម រោងចក្រ​វាយនភ័ណ្ឌ​ខេត្ត​បាត់​ដំបង រោងចក្រ​បាវ​ក្រចៅ​ដូនទាវ​ខេត្ត​បាត់​ដំបង រោងចក្រ​ស៊ីម៉ងត៍​ចក្រីទីង​ខេត្ត​កំពត រោងចក្រ​កែវ​ជើង​ឯក​រាជធានី​ភ្នំពេញ រោង​ចក្រ​ក្ដារ​បន្ទះ​ដីឥដ្ឋ​ខេត្ត​កណ្ដាល រោងចក្រ​ក្រដាស​ឆ្លូង​ខេត្ត​ក្រចេះ រោង​ចក្រ​ជីហ្វូស​ស្វាត​ទូក​មាស​ខេត្ត​កំពត រោងចក្រ​កង់​ឡាន​តាខ្មៅ​ខេត្ត​កណ្ដាល រោងចក្រ​ត្រី​ខ​ប្រអប់​កោះកុង រោង​ចក្រ​ផលិត​ជ័រ​កៅ​ស៊ូ​ជប់​ខេត្ត​កំពង់​ចាម រោងចក្រ​វារី​អគ្គិសនី​គិរីរម្យ​ខេត្ត​កំពង់​ស្ពឺ និង​សមិទ្ធ​ផល​នានា​ជា​ច្រើន​ទៀត នៅ​តាម​បណ្ដា​ស្រុក​-ខេត្ត-ក្រុង ដូច​ជា​សាលា​រៀន​មន្ទីរពេទ្យ ទំនប់​ទឹក ស្រះ​ទឹក​ ប្រឡាយ​ ផ្លូវ​ថ្នល់​ ស្ពាន​ជា​ដើម។ល។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុង​ពេល​ដែល​ព្រះ​អង្គ​កំពុង​បំពេញ​ព្រះ​រាជ​ជា​ផ្លូវ​ការ​នៅ​សហ​ភាព សូវៀត ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្តម សី​ហនុ ត្រូវ​បាន​ទទួល​រង​គ្រោះ​ដោយ​រដ្ឋ​ប្រហារ​មិន​ស្រប​ច្បាប់​មួយ​នៅ​ភ្នំពេញ គឺជា​រដ្ឋ​ប្រហារ​យោធា​ដែល​មាន​លន់ នល់ ជា​មេ​ខ្លោង។ សាធារណ​រដ្ឋ​ខ្មែរ​របស់​លន់ នល់​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​តុលា ឆ្នាំ​១៩៧០។

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ព្រះ ករុណា ព្រះ បាទ សម្ដេច ព្រះ នរោត្តម សីហនុ ព្រះ អង្គ ជា ព្រះ ប្រធាន ចលនា តស៊ូ កម្ពុជា «រណសិរ្ស រួបរួម ជាតិ កម្ពុជា» (FUNC) ព្រម ជាមួយ នោះ ក៏ មាន បង្កើត នូវ រាជ រដ្ឋាភិបាល រួបរួម ជាតិ កម្ពុជា (GRUNK)។

នៅខែមេសា ឆ្នាំ​១៩៧០ នៅកង់​តុង (សាធារណរដ្ឋ​ប្រជាមានិត​ចិន) ព្រះ​អង្គ​ជា​អ្នក​ផ្ដួច​ផ្ដើម​នៃ​សន្និសីទ​កំពូល​របស់​ប្រជាជន​ឥណ្ឌូ​ចិន ដែល​នៅ​ក្នុង​នោះ​មាន​ការ​ចូល​រួម​ដោយ​អ្នក​ដឹក​នាំ​ពី​ប្រទេស​កម្ពុជា ពី​សាធារ​ណរដ្ឋ​ប្រជា​ធិប​តេយ្យ​វៀតណាម​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ផាំ វ៉ាន់ដុង (PHAM VANDONG) ពី​រណសិរ្ស​ជាតិ​រំដោះ​វៀតណាម​ខាង​ត្បូង​ដឹក​នាំ​ដោយ​លោក ង្វៀង ហ៊ីវថ (NGUYEN HUU THO) និង​ពី ណេវ ឡាវ ហាក់​សាត (NEO LAO HAKSAT) ដឹកនាំ​ដោយ​ព្រះ​អង្គ​ម្ចាស់​ប្រធាន​សុផានុវង្ស (SOUPHANOUVONG)។ ភាគី​សាធារណ រដ្ឋ​ប្រជាធិប​តេយ្យ​វៀតណាម​រណសិរ្ស​រំដោះ​វៀត​ណាម​ខាង​ត្បូង និង​ភាគី ណេវ ឡាវ ហាក់​សាត បាន​ប្រកាស​ជា​ឱឡា​រិក​ថា​ប្រទេស​របស់​ខ្លួន​ទទួល​ស្គាល់​និង​គោរព​ជា​ដរាប បូរណ​ភាព​ទឹកដី​ក្នុង​ព្រំដែន​បច្ចុប្បន្ន​របស់​កម្ពុជា។

ថ្ងៃទី១៧ ខែ​មេសា ឆ្នាំ១៩៧៥ កង​ទ័ព​ប្រជាជន​រំដោះ​ជាតិ នៃ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា (FUNC) ដណើ្ដម​បាន​ជ័យ​ជម្នះ​ទាំង​ស្រុង​នៅ​កម្ពុជា។ «កម្ពុជា​ប្រជាធិប​តេយ្យ» ត្រូវ​បាន​បង្កើត​ឡើង​ដែល​មាន​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ជា​ព្រះ​ប្រធាន។ ប៉ុន្ដែ​នៅ​ខែ​មេសា ឆ្នាំ​១៩៧៦ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះ​អង្គ បាន​សព្វ​ព្រះ​រាជ​ហឫទ័យ លា​លែង​មុខ​ងារ​ជា​ព្រះ​ប្រធាន​នៃ​កម្ពុជា​ប្រជាធិប​តេយ្យ​នេះ ហើយ​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​ឃុំឃាំង​ព្រះ​អង្គ និង​សម្តេច​ព្រះ​រាជ​អគ្គ​មហេសី ព្រម​ទាំង​ធ្វើ​គុត​ព្រះ​រាជ​បុត្រា​បុត្រី​មួយ​ចំនួន​ផង។

ពីឆ្នាំ១៩៨២ ដល់​១៩៩០ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​ជា​ប្រធាន​នៃ​ចលនា​តស៊ូ​ជាតិ​កម្ពុជា (CNR)។

ចាប់តាំង​ពី​ឆ្នាំ​១៩៨៧ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ខិតខំ​អស់​ពី​កម្លាំង​កាយ​ពល​ដើម្បី​បង្រួប​បង្រួម​ភាគី ជម្លោះ​កម្ពុជា​ទាំង​អស់​រិះ​រក​នូវ​ដំណោះ​ស្រាយ​នយោបាយ​សម​ស្រប​បញ្ចប់ ជម្លោះ​នៅ​កម្ពុជា។ ព្រះ​អង្គ​តែង​តែ​ប្រទាន​ចំពោះ​ឯក​ឧត្តម ហ៊ុន សែន និង​គណៈ​ប្រតិភូ​នៃ​រដ្ឋ​កម្ពុជា​ក្រាប​ថ្វាយ​បង្គំ​គាល់​ជា​បន្ត​បន្ទាប់ នៅ​ប្រទេស​បារំាង​នៅ​ថ្ងៃ ខែ​ឆ្នាំ​ដូច​ខាង​ក្រាម៖

-ពីថ្ងៃទី ០២ ដល់ ថ្ងៃ ទី០៤ ខែ ធ្នូ ឆ្នាំ ១៩៨៧ ជំនួប លើក ទី១នៅ Fére-ren Tardenois។

-ពី ថ្ងៃ ទី ២០ -២១ ខែ មករា ឆ្នាំ ១៩៨៨ ជំនួប លើក ទី ២ នៅ Saint Germain-en-Laye។

នៅថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​១៩៩១ ព្រះ ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ បាន​ទទួល​ពី​មេដឹក​នាំ​នៃ​កម្ពុជា​ទាំង​៤​ភាគី​ដើម្បី​ប្រកាស​ជា​ឧឡារិក នូវ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់ ហើយ​ទទួល​ស្គាល់​ការ​បញ្ឈប់​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​បាញ់​គ្នា​នៅ​ក្នុង ប្រទេស​កម្ពុជា​ទាំង​មូល និង​បញ្ឈប់​ការ​ផ្តល់​ជំនួយ​យោធា «អាវុធ…»​ពី​បណ្តា​ប្រទេស​ដទៃ​ដល់​កង​ទ័ព​កម្ពុជា​ទាំង៤។ ទី​ក្រុង​ភ្នំពេញ​ត្រូវ​បាន​ជ្រើស​ដោយ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់ កម្ពុជា(SNC)​ក្រោម​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​ករុណា​ព្រះ បាទ​សម្តេច​ព្រះ នរោត្តម សីហនុ​ជា​ទី​ស្នាក់​ការ​ផ្លូវ​ការ​អចិន្រៃ្តយ៍ និង​លេខា​ធិការដ្ឋាន​របស់​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​(SNC)។

នៅថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​១៩៩១ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​អង្គ​បាន​យាង​ចាក​ចេញ​ពី​ប្រធាន​នៃ​កម្ពុជា​ប្រជា​ធិបតេយ្យ និង​ចលនា​តស៊ូ​ជាតិ​កម្ពុជា​(CNR)​ដើម្បី​ដាក់​ព្រះ​កាយ​ព្រះ​អង្គ​នៅ​ពី​លើ ភាគី និង​ទស្សនៈ​នយោបាយ​កម្ពុជា​នានា។ ព្រះ​អង្គ​ត្រូវ​បាន​សមាជិក​ទាំង​១១​រូប​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់ កម្ពុជា​(CNC)ជ្រើស​តាំង​ជា​ឯកច្ឆន្ទ​ជា​ប្រធាន «អព្យាក្រឹត»​នៃ​ក្រុម​ប្រឹក្សា​នេះ។

ថ្ងៃទី២៣ ខែតុលា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ប៉ារីស ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ឡាយ​ព្រះ​ហស្ដ​លេខា «លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ដំណោះ​ស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា» ជាមួយ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​កម្ពុជា​១១​រូប​ទៀត​ជាមួយ​តំណាង​រដ្ឋាភិបាល​១៨​ប្រទេស និង​ជាមួយ​លោក​អគ្គលេខាធិ​ការ​នៃ​អង្គការ​សហ​ប្រជាជាតិ។

នៅថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៩១ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ យាង​និវត្តន៍​មក​កាន់​រាជធានី​ភ្នំពេញ​វិញ ប្រកប​ដោយ​ជោគ​ជ័យ​និង​សុវត្ថិភាព។ ក្រោយ​ពី​មាតុភូមិ​និវត្តន៍​របស់​ព្រះ​អង្គ​រដ្ឋាភិបាល​នៃ​រដ្ឋ​កម្ពុជា​ដែល មាន​ឯក​ឧត្តម ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី និង​ឯកឧត្តម ជា ស៊ីម ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុន​ស៊ិន​ប៊ិច​ដែល​មាន​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ​ជា​ប្រធាន គណបក្ស​ប្រជា​ធិប​តេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា​ដែល​មាន​សម្តេច​បវរ សេដ្ឋា សឺន សាន ជា​ប្រធាន និង​ភាគី​កម្ពុជា​ប្រជា​ធិបតេយ្យ​ដែល​មាន​លោក​ខៀវ សំផន​ជា​ប្រធាន បាន​ប្រកាស​ជា​បន្ត​បន្ទាប់​ជា​ផ្លូវ​ការ និង​ជា​លាយ​លក្ខណ៍​អក្សរ​ថា ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ​នៅ​តែ​ជា​ព្រះ​ប្រមុខ​រដ្ឋ​ពេញ​លក្ខណៈ​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ទាំង​មូល។ ម្យ៉ាង​ទៀត ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ជា​ផ្លូវ​ការ​នៅ​តែ​រក្សា​ទុក​តួនា​ទី​ជា​ព្រះ​ប្រមុខ​រដ្ឋ​រហូត​ដល់​មាន ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ឆ្នាំ​១៩៩៣។

នៅថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ១៩៩៣ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ បាន​ទ្បាយ​ព្រះ​ហស្ដ​លេខា​លើ​ព្រះ​រាជក្រម​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ ការ​នូវ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នៃ​ព្រះ​រាជ​ណា​ចក្រ​កម្ពុជា ដែល​សភា​ធម្មនុញ្ញ​កម្ពុជា​បាន​អនុម័ត។

នៅ​ថ្ងៃ​ទី​ ២៤​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣ មហា​មិទិ្ទញ​មហា​ជន​មួយ ក៏​ត្រូវ​បាន​រៀបចំ​ទ្បើង​ដោយ​មាន​មហាជន​យ៉ាង​ច្រើន​កុះករ​ចូល​រួម ដើម្បី​សម្ដែង​មនោ​សញ្ចេតនា​អបអរ​សាទរ​គាំទ្រ សា្វគមន៍​ចំពោះ​រដ្ឋ​ធម្មនុញ្ញ​ថ្មី និង​ព្រះ​អង្គជា “ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា”។

ព្រះករុណា​ព្រះ​បាទ សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ​កិច្ច​ដ៏​ឧត្ដម​ជា​ទី​បំផុត ក្នុង​ការ​បង្រួប​បង្រួម ផ្សះ​ផ្សា​ជាតិ តាំង​ពី​ដើម​រហូត​មក។ ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ចេញ​ជា​រូប​រាង​រដ្ឋាភិបាល​ចម្រុះ​ដែល​មាន​សហ​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៩៣ ហើយ​ជា​ពិសេស ព្រះ​អង្គបាន​បំពេញ​ព្រះរាជ​កិច្ច​ធ្វើ​ឲ្យ​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​ប្រជន​កម្ពុជា និង គណបក្ស​ហ៊្វុន​ស៊ិន​ប៊ិច​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួម​អំពី​គោល​ការណ៍​ប្រតិបត្តិ​ការ​ដែល​បាន​សម្រេច​ក្នុង​កិច្ច​ប្រជុំ​កំពូល​ក្រោម​ព្រះ​រាជា ធិបតី​ភាព​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​នៅ​មហា​ប្រាសាទ ខេមរិន្ទ ព្រះ​បរម​រាជ​វាំង​នា​ថ្ងៃទី​១២-១៣ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨។

ប្រជារាស្ត្រ​ទូទាំង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​សូម​ថ្វាយ​អំណរ​គុណ​ដ៏​ជ្រាល ជ្រៅ​បំផុត​ចំពោះ​ព្រះ​រាជ​កិច្ច ព្រះ​រាជ​តួនាទី​ដ៏​ឧត្តុង្គ​ឧត្តុម​របស់​អង្គ​សម្តេច​ឪ​នៃ​យើង។

ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ជា​ទី​សក្ការ​ជា​ព្រះ​មហាវីរ​ក្សត្រ​មួយ​ព្រះ​អង្គ​ដែល​តែង​តែ​ប្រកាន់ ខ្ជាប់​នូវ​ព្រះ​រាជ​កិច្ច​ប្រកប​ដោយ​ព្រហ្ម​វិហារ​ធម៌​ដ៏​ឧត្តុង្គ​ឧត្តម ចំពោះ​ប្រជានុរាស្ត្រ​ជា​កូន​ចៅ ចៅទួត​របស់​ព្រះ​អង្គ​នៅ​ទូទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ តាំង​ពី​ដើម​រៀង​រហូត​ដល់​បច្ទុប្បន្ន ព្រះ​អង្គ​តែង​តែ​បំពេញ​ព្រះ​រាជ​សកម្មភាព​សង្គម​កិច្ច​ដូច​ជា​កសាង​ព្រះ វិហារ កុដិ សាលា​បុណ្យ សាលា​រៀន មន្ទីរ​ពេទ្យ ផ្ទះ​សម្បែង ផ្លូវ​ថ្នល់ ទំនប់ ប្រឡាយ អណ្តូង​ទឹក ស្រះ​ទឹក​សម្រាប់​ប្រគេន​ព្រះ​សង្ឃ និង​ជូន​ប្រជា​នុរាស្ត្រ។ ព្រះ​អង្គ​បាន​ប្រោស​ព្រះរាជ​ទាន និង​បន្ត​នូវ​ព្រះ​រាជ​សកម្មភាព​ទាំង​នេះ (រៀងរាល់​សប្តាហ៍) ដោយ​ព្រះ​ប្រទាន​នូវ​អំណោយ​ដល់​ប្រជានុរាស្ត្រ​ទីទ័ល​ក្រ និង​ជីវភាព​ខ្វះ​ខាត​ខ្លាំង។

ព្រះរាជសកម្មភាព​ដ៏​ថ្លៃថ្លា​ខាង​លើ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​សច្ចធម៌​នៃ​ទសពិធ​រាជ​ធម៌​របស់​ព្រះ​ករុណា​ជា អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជា​ទី​សក្ការ​ដែល​ព្រះ​អង្គ​បាន និង​កំពុង​ប្រោស​ប្រទាន​ព្រះ​រាជ​ទ្រព្យ​ដល់​ប្រជារាស្ត្រ​ដោយ​មិន​ប្រកាន់ ជាតិ​កំណើត ជំនឿ​សាសនា ពណ៌​សម្បុរ ឡើយ។ ដោយ​សារ​សច្ចភាព​នេះ​ហើយ​ទើប​ប្រជារាស្ត្រ​កម្ពុជា​ទូ​ទាំង​ប្រទេស​បាន​គាំទ្រ ដោយ​ឥត​សំចៃ​ថ្វាយ​ព្រះអង្គ​ចំពោះ​ការ​យាង​គ្រង​រាជ្យ​សម្បត្តិ​សាជា​ថ្មី នៅ​ឆ្នាំ​១៩៩៣ ហើយ​ដែល​ការ​វិល​មក​គ្រង​រាជ្យ​ជាថ្មី​ដូច​ព្រះ​អង្គ​បែប​នេះ គឺ​ពុំ​ធ្លាប់​មាន​ទេ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ពិភព​លោក​នា​ពេល​កន្លង​មក​នេះ។

១១ឆ្នាំ ក្រោយ​ការ​ឡើង​គ្រង​រាជ្យ​លើក​ទី២ សម្ដេច​ព្រះ​នរោត្តម​សីហនុ ក៏​បាន​ប្រកាស​ដាក់​រាជ្យ​នៅ​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០០៤ ហើយ​ចាប់​ពី​ពេល​នោះ​មក​ព្រះ​អង្គ​បាន​ចំណាយ​ពេល​ភាគ​ច្រើន​គង់​នៅ​ទី​ក្រុង ប៉េកាំង​ប្រទេស​ចិន​ដើម្បី​ព្យាបាល​ព្រះ​រាជ​សុខភាព​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ព្រះ​អង្គ បាត់​ព្រះភក្ត្រ ឃ្លាត​ព្រះ​កាយ​ពី​កូន​ចៅ ចៅទួត​របស់​ព្រះ​អង្គ។ ក៏​ប៉ុន្ដែ​បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី សម្រាប់​ប្រជារាស្ដ្រ​ខ្មែរ​ទាំង​អស់ គ្រប់​គណបក្ស និង​និន្នាការ​នយោបាយ​តែង​តែ​ចាត់​ទុក​ព្រះ​អង្គ នៅ​តែ​ជា​និមិត្តរូប​នៃ​ការ​បង្រួប​បង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ជា​ព្រះ​បិតា​ឯករាជ្យ​ជាតិ​ខ្មែរ​ជាប់​ជានិច្ច។

ជាអកុសល ព្រះ​អង្គ​បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី១៥ ខែតុលា ឆ្នាំ​២០១២ ត្រូវ​នឹង​ថ្ងៃ​១៥​កើត ខែ​ភទ្របទ​ឆ្នាំ​រោង ចត្វាស័ក វេលាម៉ោង​១​និង​២០​នាទី​យប់ (ម៉ោង​នៅ​កម្ពុជា) នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះ​ជន្ម​៩០​ព្រះ​វស្សា៕

(ដក​ស្រង​ចេញ​ពី​សៀវភៅ​ស​បោះពុម្ព​ដោយ​ព្រះ​បរម​រាជ​វាំង)

ប្រវត្តិ សម្ដេច​បវរសេដ្ឋាធិបតី សឺន សាន

ឈ្មោះ សឺន សាន
គោរមងារ​ សម្តេចបវរសេដ្ឋាធិបតី សឺន សាន
ថ្ងៃកំនើត ថ្ងៃទី ០៥ ខែតុលា ឆ្នាំ១៩១១
ស្រុកកំណើត​ សង្កាក់លេខ ៥ ក្រុង​ភ្នំពេញ ប្រទេសកម្ពុជា
បិតា សឺន សាច់
មាតា នាង សន
ជីតា​ខាង​បិតា ឧកញ៉ាសេនាបតី សឺងគុយ
មុខ​ងារជីតា​ខាង​បិតា អភិបាលស្រុកព្រះត្រពាំង (បច្ចុប្បន្ន ខេត្តព្រះត្រពាំង) វីរបុសជាតិកម្ពុជាក្រោម
មរណភាព​​ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០០០
កន្លែងមរណៈ​​​​ ទី​ក្រុងភ្នំពេញ

សម្ដេច​បវរសេដ្ឋាធិបតី សឺន សាន (Son Sann) ដែល​បាន​ប្រសូត្រ​នៅ​ក្នុង​ឆ្នាំង​១៩១១ និង​បាត់​បង់​ជីវិត​នៅ​ឆ្នាំ​២០០០ គឺ​ជាឥស្សរជន​ខ្មែរ​មួយ​រូប​ដែល​ជា​អ្នក​បន្ត​វង្ស​ត្រកូល​ពី​ឧកញ៉ា​សេនាបតី សឺន គុយ ដែល​ជា​វីរ​បុរស​ជាតិ​កម្ពុជា​ក្រោម។ សម្ដេច​បវរសេដ្ឋាធិបតី បាន​បំពេញ​បេសកកម្ម​ជាច្រើន ដើម្បី​សន្តិភាព និង​ការពារ​ផល​ប្រយោជន៍​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​រូប​លោក​ជា​មេដឹកនាំ​ប្រកប​ដោយ​ភាព​ស្អាត​ស្អំ។

ប្រវត្តិ

សម្ដេច​បវរសេដ្ឋា សឺន សាន ប្រសូត្រ​នៅ​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​១៩១១ នៅ​សង្កាត់​លេខ ៥ រាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ បិតា​របស់​លោក​នាម សឺន សាច់ (Son Sach) ហើយ​មាន​មាតា​នាម នាង សន (Neang San)។ បិតា​របស់​លោក​គឺ​ជា​ពូជ​ពង្ស​វង្ស​ត្រកូល​ជំនាន់​ក្រោយ​របស់​ឧកញ៉ា​សេនាបតី សឺន គុយ ដែល​ជា​វីរ​បុរស​ខ្មែរ​កម្ពុជា និង​ជា​អតីត​ចៅហ្វាយ​ស្រុក​ព្រះត្រពាំង (បច្ចុប្បន្នខេត្ត​ព្រះត្រពាំង ដែល​ត្រូវ​បាន​កាត់​បញ្ជូល​ទៅ​ក្នុង​ប្រទេស​វៀតណាម)។ ​លោក​បាន​ពលី​ជីវិតរបស់​លោក​ ដោយ​ឲ្យ​យួន​កាត់​ក្បាល​ជា​ថ្នូរ​នឹង​ការ​ថែ​រក្សា​ជំនឿ​ព្រះ​ពុទ្ធ​សាសនា​និកាយ​ថេរវាទ​សម្រាប់​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម​ទាំង​មូល​នៅ​កម្ពុជា​ក្រោម។

ការទៅតាំងទីលំនៅរបស់លោកតា សឺន សាច់ នៅប្រទេសកម្ពុជា

នៅ​ពេល​សម្ដេច​ក្រុម​ហ្លួង ស៊ីសុវត្ថិ សុផានវង្ស និង​សម្ដេច​ក្សត្រី ស៊ីសុវត្ថិ ពិនដារ៉ា ព្រះ​រាជ​បុត្រា ព្រះ​រាជ​បុត្រី​នៃ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះស៊ីសុវត្ថិ​ យាង​ទៅ​កម្ពុជា​ក្រោម បាន​ទទួល​ដំណឹង​អំពី​ការ​បូជា​ជីវិត​របស់​ឧកញ៉ា សឺន គុយ ក៏​បាន​លោក សឺន​ សាច់ជា​បិតា​របស់​សម្ដេច​បវរសេដ្ឋា សឺន សាន និង​ឪពុក​មា​របស់​លោក​ម្នាក់​ មក​នៅ​ភ្នំពេញ ដើម្បី​ឲ្យ​បន្ត​ការ​សិក្សា​បន្ថែម​ទៀត។ លោក សឺន សាច់ ក៏​បាន​រៀន​សូត្រ​រហូត​ឡើង​ឋានៈ​ជា​ឧបការី​របស់​ព្រះ​ករុណា​ព្រះ​បាទ​ព្រះ ព្រះ​នរោត្ដម សុរាម្រឹត ដែល​កាល​ណោះ ព្រះ​អង្គ​មាន​ព្រះ​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម

ការសិក្សា

នៅ​ឆ្នាំ​១៩១៧ លោក សឺន សាច់ បាន​បញ្ជូន​កុមារា សឺន សាន ឲ្យ​ទៅ​សិក្សា​នៅ​សាលា​បឋម​សិក្សា​មីស្ស​ក្នុង​​រាជធានី​ភ្នំពេញ។ នៅ​ឆ្នាំ​១៩២៧ យុវជន សឺន សាន បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​បារាំង រហូត​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ជាន់​ខ្ពស់​ខាង​ពាណិជ្ជកម្ម​ទីក្រុង​ប៉ារីស (Diplôme des HautesEtudes Com merciales de Paris) នៅ​ឆ្នាំ​១៩៣៣ ហើយ​បាន​វិល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ។

តួនាទីនិងសកម្មភាពរបស់សម្តេចបវរសេដ្ឋា សឺន សានក្នុងសង្គមខ្មែរនៅប្រទេសកម្ពុជា

  • ឆ្នាំ ១៩៣៥ ដល់ ១៩៣៧ លោកបានចូលធ្វើ ការក្នុងរាជការមានមុខងារជាភូឈួយ​ខេត្តបាត់ដំបង។ ក្នុងរយៈ​ពេល​នៃ​ការ​បំពេញ​ការងារ​ប្រហែល​ជា​ពីរ​ឆ្នាំ កង្វល់​របស់​លោក​ភូឈួយ សឺន សាន គឺការដែលប្រជាពលរដ្ឋខ្មែរមានជីវភាពដុនដាប និង​ការកេងប្រវ័ញ្ចរបស់ឈ្មួញ ដែលយកការប្រាក់ធ្ងន់ធ្ងរពេក ​ទៅ​លើ​ប្រជារាស្រ្ត​ខ្មែរក្រីក្រ។
  • ពីឆ្នាំ ១៩៣៧ ដល់ ១៩៣៩ លោកបាន​ទទួលតំណែងជាភូឈួយខេត្តព្រៃវែង។
  • ពីខែឧសភាឆ្នាំ ១៩៤៦ ដល់ ខែសីហា ឆ្នាំ ១៩៦៨ លោកទទួលបានតំណែងជារដ្ឋមន្ត្រី និងជា​ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនលើក។
  • ឯកឧត្តម សឺន សាន បានចូលរួមយ៉ាងសកម្មជាមួយសម្តេចចៅហ្វាវាំង ប៉ែន នុត ក្នុងការទាមទារឯករាជ្យពីបារាំងនៅឆ្នាំ ១៩៥០ ក្រោម​កិច្ច​ដឹក​នាំ​របស់​ព្រះបាទ​ សម្តេច នរោត្តម សីហនុ ។ ឯកឧត្តម សឺង សាន បានចូលជាសមាជិក គណបក្សប្រជាធិបតេយ្យ ដែលដឹក​​នាំដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស និង​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​មណ្ឌល​ក្រុង​ភ្នំពេញ នៅ​ឆ្នាំ​១៩៤៧ ដល់ ១៩៤៩។

ពេលនោះឯកឧត្តម សឺន សាន បាន ចូលរួមក្នុងការព្រាងច្បាប់រដ្ឋធម្មនុញ្ញក្រោមការដឹកនាំរបស់លោក អៀវ កើស ។ ឯកឧត្តមសឺន សាន បាន​ជាប់​ឆ្នោត​ជា​ប្រធាន​រដ្ឋ​សភា​នៅ​ឆ្នាំ​១៩៥១ ដល់ ១៩៥២។

មុនឆ្នាំ ១៩៥០ នៅពេលដែលឯកឧត្តម សឺន សាន កំពុងបន្តធ្វើការសិក្សាក្នុងទីក្រុងប៉ារីស នៅធានាគាប្រទេសបារាំង ដែលជារូបិយវត្ថុ​ជាតិបារាំងនោះ ឯកឧត្តម​ត្រូវបានសម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីវង្ស ដែលកាលណោះព្រះអង្គ​មានព្រះតំណែងជានាយករដ្ឋមន្រ្តី អញ្ជើញឲ្យវិលចូលកម្ពុជាវិញ ដើម្បីរៀបចំក្រសួងការបរទេស។ ដូច្នេះនាពេល​នោះ ឯកឧត្តម សឺន សាន ត្រូវធ្វើការហ្វឹកហ្វឺនភ្លាមនូវក្រសួងការបរទេសបារាំង ។

ក្រោយពីបានទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ សម្តេច នរោត្តម សីហនុ បានអនុញ្ញាតិឲ្យ​ឯកឧត្តម សឺន សាន បង្កើតធានាគារជាតិនៃកម្ពុជា ដើម្បីជួយ​ឲ្យប្រទេសកម្ពុជាបានទទួលឯករាជ្យ ខាងរូបិយវត្ថុ ។ ឯកឧត្តម សឺន សាន បានធ្វើឲ្យសម្រេចកិច្ចការ​នោះបាន ដោយមានកិច្ចសហការជាមួយព្រឹទ្ធបុរសប្រវត្តិវិទូ និងជាអ្នកសេដ្ឋកិច្ចបារាំងម្នាក់ជាមិត្តភក្តិ គឺ​សាស្រ្តាចារ្យ Professeur Achille Dauphin –Meunier ។ ឯកឧត្តម សឺន សាន បានបំពេញ​មុខតំណែងជាទេសាភិបាលធានាគាជាតិ​នៃកម្ពុជា ចាប់ពីពេល​បានបង្កើតធានាគាជាតិនៅឆ្នាំ ១៩៥៤-១៩៥៥ រហូតដល់ឆ្នាំ១៩៦៨ ។ ឯកឧត្តម សឺន សាន បានលាលែងពីគ្រប់មុខតំណែងរាជការនា​ឆ្នាំ​១៩៦៨ ក្រោយពេលមរណភាពនៃកូនប្រុសច្បងរបស់លោក និង​ចាប់ផ្តើម​កាន់​សីល​ប្រាំ​រហូត​ចាប់​ពីពេលនោះមក ។
នៅ​ឆ្នាំ ១៩៦៩ ឯកឧត្តម សឺន សាន បានទទួលងារជា « សម្តេចបវរសេដ្ឋាធិបតី» ពីសម្តេច នរោត្តម សីហនុ ។

ក្រោមកិច្ចដឹកនាំរបស់សម្តេច នរោត្តម សីហនុ សម្តេច សឺន សាន បានចូលរួមយ៉ាងសកម្មក្នុងការចរចានិងក្នុងសន្និសីទជាច្រើនលើកដូចជាសន្និសីទសង់ហ្វ្រង់ស៊ីស្កូ នាឆ្នាំ១៩៤៨ សន្និសីទ​វ៉ាស៊ីងតោន សន្និសីទហ្សឺណែវឆ្នាំ​១៩៥៤ ស្តីពីឥណ្ឌូចិន ការរៀបចំសេចក្តីសម្រេចនាឆ្នាំ​១៩៦២ របស់តុលាការអន្តរជាតិនាទីក្រុងឡាអេ ស្តីពីប្រាសាទព្រះវិហារ ព្រម​ទាំង​ការចរចាជាច្រើនទៀតសម្រាប់ការផ្តល់ជំនួយដល់ប្រទេសកម្ពុជា ។

សម្តេច សឺន សាន ជាពុទ្ធសាសនិកជនម្នាក់ដែលស្រឡាញ់គោរពប្រពៃណីព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនជាគំរូនៃខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាមួយរូប សម្តេចជាវីរជនមួយរូបឆ្លាតមាន កេរ្តិ៍ឈ្មោះ ស្អាតស្អំ ពុំដែលប្រព្រឹត្តនូវអំពើពុករលួយអបាយមុខ និងអមនុស្សធម៌ដោយប្រការណាមួយឡើយ ។

នៅ​ក្នុង​ឆ្នាំ​១៩៨២ ទស្សនកិច្ចមួយនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះ ក្រោមការដឹកនាំរបស់​សម្តេច នរោត្តម សីហនុ លោក​រដ្ឋមន្ត្រី​ការបរទេសអង់គ្លេស Lord Carrengton បានទទួលស្វាគមន៍ ដោយពោលពាក្យថា Mr.Clean (អ្នកស្អាតស្អំ)។

នៅក្នុងការដឹកនាំ សម្តេច សឺន សាន តែងតែប្រកាន់យកមាគ៌ានយោបាយប្រជាធិបតី​សេរីនិយម​បែបព្រះពុទ្ធសាសនា និងមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនាជាដរាប។ ក្រោយ​រដ្ឋប្រហារនៅកម្ពុជា ឆ្នាំ ១៩៧០ សម្តេច សឺន សាន ត្រូវបានឧត្តមសេនីយ៍ លន់ នល់ ឃុំឃាំងនៅក្នុងផ្ទះ។​​

នៅ​ឆ្នាំ ១៩៧២ សម្តេច សឺន សាន បានបំពេញ បេសកកម្មក្នុងការផ្សះផ្សាជាតិរវាងភាគី ដែលមានវិវាទមនោគមន៍វីជ្ជាខុសគ្នា ដើម្បីធ្វើការសម្រុះសម្រួល បញ្ចប់​សង្គ្រាម​ទាំង​មូល​នៅ​ប្រទេសកម្ពុជា បុន្តែ អន្តរាគមន៍នេះ ពុំបានសម្រេចដូចបំណង​របស់សម្តេចឡើយ។ ចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយមានចូលរួមពីសហគមន៍ ខ្មែរនៅបរទេសសម្តេច សឺន សាន បានបង្កើតសមាគមខ្មែរនៅបរទេសមានឈ្មោះថា AGKE ដើម្បីរិះរកមធ្យោបាយជួយខ្មែរដែលរងគ្រោះ។ ក្នុងនាមជាប្រធាន​សមាគមខ្មែរនៅ​បរទេស សម្តេចបានធ្វើឲ្យមតិសាធារណមានការ​ចាប់អារម្មណ៍ទុក្ខវេទនារបស់ខ្មែរនៅប្រទេសកម្ពុជានាសម័យនោះ ។

សកម្មភាពសមាគមខ្មែរនៅបរទេស បានធ្វើសកម្មភាពផ្សេងៗ មានដូចជា ការបង្កើតវត្តអារាមខ្មែរនៅប្រទេសបារាំង ដែលបាន​ចូលរួមយ៉ាងសកម្ម ជាពិសេសពីព្រះតេជព្រះគុណ យូ ហ៊ុត និង​ព្រះតេជព្រះគុណ បូ គ្រី និងបានរៀបចំការសម្តែងសិល្បៈវប្បធម៌ជាដើម។ ក្នុងនាមប្រធានសម្តេច​បានជួយអគ្គលេខាធិការអង្គការសហប្រជាជាតិ Kurt Waldheim ជាមួយ​ក្រសួង​ការបរទេសអង់គ្លេសដើម្បីលើកឡើងអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលការនេះបានធ្វើឲ្យរដ្ឋាភិបាលអង្គគ្លេសនាឆ្នាំ ១៩៧៥ ធ្វើការអំពាវនាវនៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សនៅទីក្រុងហ្សឺណែវហើយ សមាជិកសភាន័រវេហ្ស៍ នាដើមឆ្នាំ​១៩៧៨ បាន​អំពាវនាវឲ្យធ្វើសវនាការអន្តរជាតិអូស្លូ ស្តីពីកម្ពុជាដែលកាលណោះសមាគមខ្មែរនៅបរទេសបាន បញ្ជូន​ជនភៀសខ្លួនខ្មែរឲ្យធ្វើជាសាក្សីបង្ហាញ់ពីបទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម ។

ធនធានដែលមកពីការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាពផ្សេងៗរបស់សមាគមខ្មែរនៅបរទេសត្រូវបានបញ្ជូនមកទៅព្រំដែនខ្មែរដើម្បីជួយជនភៀសខ្លួនខ្មែរនិងការប្រយុទ្ធដើម្បីសេរី ភាពនៅតាមបណ្តោយព្រំដែនខ្មែរ- ថៃ ។

ឧត្តមសេនីយ៍ជាច្រើនរូប បានចូលរួមក្នុង​ចលនា​តស៊ូ​របស់​សម្ដេច ដូចជា ឧត្តមសេនីយ៍ អ៊ឹម ឈូដេត ឧត្តមសេនីយ៍ កេត រ៉េត ឧត្តមសេនីយ៍ លឿង ស៊ីណាក់ ឧត្តមសេនីយ៍ សៀន សំអុន ឧត្តមសេនីយ៍ ជា ឫទ្ធី ឈុត ជាដើម៕

ការបង្កើតរណសិរ្សជាតិរំដោះប្រជាពលរដ្ឋ ខ្មែរ (រ.ជ.រ.ប.ខ)

នៅថ្ងៃទី ៥ ខែមិនា ឆ្នាំ ១៩៧៩ កងទ័ពជាតិ រំដោះប្រជាពលរដ្ឋខ្មែរ បានត្រូវបង្កើតឡើង ។ នៅ ខែតុលា ឆ្នាំ ១៩៧៩ រ.ជ.រ.ប.ខ ដែលប្រ ជាពលរដ្ឋ ស្គាល់ថា ខេភី ក៏បានប្រកាសបង្កើតឡើងដោយមាន សម្តេច សឺន សាន ជាប្រធាន ។

ក្រោយមក រ.ជ.រ.ប.ខ បានចូលរួមក្នុងរដ្ឋាភិ បាលចម្រុះដោយមាន សម្តេច នររោត្តម សីហនុ ជាប្រធាន ហើយសម្តេច សឺន សាន ជានា យករដ្ឋមន្រ្តី ។
សម្តេច សឺន សាន បានទទួលរង្វាន់ជាអ្នក ក្លាហានដើម្បីសេរីភាព ប្រចាំឆ្នាំ ១៩៨៥ រង្វាន់ផ្តល់ ឲ្យដោយអង្គការសម្ព័ន្ធសេរីភាពនៃប្រទេស អូស្ត្រាលីកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៨៦ ក្នុងឪកាល ពិធីរំឭកខួប លើកទី ៦ នៃទិវាសេរីភាពពិភពលោក។

នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៩០ សម្តេច សឺន សាន បានយល់ព្រម ចូលជាសមាជិតឧត្តម ក្រុមប្រឹក្សាជាតិដើម្បីសម្រុះសម្រួលជាតិខ្មែរ។ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៩៩២ សម្តេច សឺនសាន បានទទួលការ ជ្រើសតាំងជាប្រធានគណៈ បក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ សាសនា ។ សម្តេចបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុង ភ្នំពេញនៅឆ្នាំ ១៩៩៣ ហើយបានទទួលដំណែងជាប្រធានសភា ធម្មនុញ្ញរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែល សភាធម្មនុញ្ញបានក្លាយទៅ ជារដ្ឋសភា ។ នៅពេលនោះសម្តេច ជាព្រឹទ្ធបុរស នៃរដ្ឋសភា ។ នៅឆ្នាំ ១៩៩៤ សម្តេចបានទទួលតំ ណែង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ នៅឆ្នាំ ១៩៩៧ សម្តេចបានទទួលតំណែងជាសមាជិកក្រុម ប្រឹក្សាធម្មនុញ្ញតែង តាំងដោយព្រះមហាក្សត្រ ។

គ្រឿងឥស្សរិយយសដែលសម្តេច សឺន សាន បានទទួល

  • មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។
  • មេដាយសេនាជ័យសិទ្ធិមេដាយរដ្ឋកាលព្រះបាទ សម្តេចព្រះនរោត្តមសីហនុថ្នាក់មាស ។
  • មេដាយរដ្ឋកាលព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រិតថ្នាក់មាស ។
  • មេដាយមកុដរាជ្យថ្នាក់មាសរដ្ឋកាលមេដាយ សុវត្ថារាថ្នាក់ធិបតិន្ទ ។
  • មេដាយមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ។
  • មេដាយមាសខេមរៈកីឡាឫទ្ធិ ។
  • មេដាយមកុដរាជ្យនៃប្រទេស Belgique ថ្នាក់ មហាសេរីវឌ្ឍ៍ ។
  • មេដាយ Ordre du Nil ( RAU ) ថ្នាក់មហាសេរី វឌ្ឍ៍ ។
  • មេដាយ Yougoslavie ថ្នាក់មហាសេរីវឌ្ឍ៍ ។
  • មេដាយ Million d’Eléphants ( Laos) ថ្នាក់មហា សេនា ។
  • មេដាយ​ Légion d’honneur ថ្នាក់មហាសេនា ។
  • មេដាយជាតូបការៈនិងមេដាយមាសការពារប្រទេស ។

លក្ខណសម្បត្តិ

សម្តេចបវរសេដ្ឋាធិបតី សឺន សាន ជាខ្មែរដ៏ ចំណាស់ម្នាក់រាងស្តើងខ្ពស់ស្រឡះ ស្លឹកត្រចៀក វែង ថ្ងាសទូលាយបង្ហាញឲ្យឃើញនូវភាពវៃឆ្លាតក្នុងការងារ។ សម្តេច​បាន​ប្រសាសន៍​មួយៗ​ទន់​ភ្លន់​ តែ​មិន​ចេះតក់ស្លុតនៅចំពោះមុខឧបសគ្គនានា ។ ជារឿយៗ នៅក្នុងការនិយាយ​ស្តី សម្តេចតែងតែរំលឹក​អំពី​គុណ​ព្រះពុទ្ធ ព្រះធ៌ម ព្រះសង្ឃ ដោយថ្លែងសំអាង​លើព្រះ ឬទេវតាជា​ប្រធាន។ សម្តេច សឺន សាន ជាអ្នកកាន់ព្រះពុទ្ធសា សនា រក្សាសីលប្រាំរហូត​គ្មានដាច់អស់រយៈកាល ៣២ ឆ្នាំ គិតមកដល់ឆ្នាំ ២០០០ ពេលដែលគាត់​បាត់​បង់​ជីវិត។

សម្តេច សឺន សាន ជាអ្នកសេដ្ឋកិច្ចជាមន្ត្រីរាជការជាអ្នកនយោបាយ និងជាពុទ្ធសាសនិកជនម្នាក់គួរឲ្យគោរពណាស់ ។ សម្តេចជាអ្នកយល់​ដឹងថា តើសម្តេចត្រូវមានការគោរពស្មោះ​ត្រង់​យ៉ាងណាចំពោះឧត្តមគតិ និងគោលការណ៍ដែលសម្តេចត្រូវបម្រើ។ សម្តេច សឺន សាន គោរពដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។ សម្តេច សឺន សាន គោរព​ព្រះ​ពុទ្ធ​សាសនា​យ៉ាងខ្ជាប់ខ្ជួន។ ក្នុងជីវិតចុងក្រោយរបស់សម្តេច ទោះក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏សម្តេចមានការគិតមមៃជានិច្ចដល់អ្វីដែលជាផលប្រយោជន៍របស់ជាតិ និងរបស់​ប្រជារាស្រខ្មែរ។

អវសានជីវិត

នៅថ្ងៃទី ១៩ ខែ​ធ្នូ ឆ្នាំ ២០០០ សម្តេចបវរសេដ្ឋាធិបតី សឺន សាន បានទទួលអនិច្ចធម្ម នៅទី​ក្រុងភ្នំពេញ ប្រទេសកម្ពុជា៕

ប្រវត្តិ របស់សម្តេច​ចក្រី​​តេជោ​ធិបតី ញឹក ជូឡុង

សម្តេច​ចក្រី​​តេជោ​ធិបតី ញឹក ជូឡុង គឺ​ជា​បុគ្គល​​ជាន់​ខ្ពស់​សំខាន់​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​អ្នក​មាន​​ភក្តីភាព, ស្មោះ​ស្ម័គ្រ​​ដង្ហែតាម​ព្រះ​ករុណា ព្រះបាទ​​សម្តេចព្រះ នរោត្តម សីហនុ ក្នុង​ព្រះ​​រាជ​បូជនីយកិច្ច​ទាម​ទារ​​ឯក​រាជ្យ​ពីអាណា​និគម​បារាំង និង​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម។ លោក​គឺ​ជា​អតីត​ភួឈួយ​ខេត្ត, ចៅហ្វាយ​ខេត្ត, អភិបាល​ក្រុង, មេ​ទ័ព, រដ្ឋមន្ត្រី និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ស្ដីទី របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រជ្ជកាល​​សម្ដេច​ព្រះ​មហាក្ស័ត្រិយានី ស៊ីសុវត្ថិ កុសុមៈ។

១.ប្រវត្តិសង្ខេប

nhiek-tioulong–នាម និង គោត្តនាម          ៖   ញឹក ជូឡុង [អាន​ថា៖ ញឹក- ជូ-ឡុង ]

សញ្ជាតិ                       ៖  ខ្មែរ

–ថ្ងៃ ខែ ឆ្នាំ កំនើត             ៖  ២៣ សីហា ១៩០៨(ឯកសារ​ខ្លះ​ថា ឆ្នាំ​១៩១០)។

–ទីកន្លែងកំនើត                ៖ ក្រុង​ភ្នំពេញ។

–សម្ដេច​កើត​ក្នុង​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​កាត់​ចិន ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​នឹង​ព្រះ​រាជ​សំណាក់។

–សម្តេច​ចក្រីតេជោ​ធិបតី​​ ញឹក ជូឡុង គឺ​ជា​បុត្រ​របស់​​ឧកញ៉ា ញឹក អតីត​អភិបាល​ខេត្ត​ជើង​ព្រៃ និង​នាង អ៊ីង សាឡែត។

២.ជីវិត​ផ្ទាល់​ខ្លួន

–សម្តេច​ចក្រី​​ ញឹក ជូឡុង រៀប​ការ​លើក​ទី​មួយ និង​មាន​បុត្រ​ចំនួន​ពីរ​នាក់​គឺ៖

ទី១-ជូឡុង ប៉ូលីន (ស្រី)។

ទិ២-ជូឡុង បូរាមី (ប្រុស)។

–រៀប​អាពាហ៍ពិពាហ៍​លើក​ទី​ពីរ​ជាមួយ អ្នក​ស្រី មាសកេត និង​មាន​បុត្រ​ចំនូន​ ៧​នាក់ គឺ៖

ទី១-ជូឡុង សូមួរ៉ា ភរិយា​លោក សម រង្ស៊ី។

ទី២-ជូឡុង រង្ស៊ី (០៣ ធ្នូ ១៩៤៤–៣១ មេសា ១៩៧៦) ស្វាមី លឹម​គី ម៉ារី។

ទី៣-ជូឡុង វិសាខា ភរិយា​លោក Barbolosi។

ទី៤-ជូឡុង សុផន ស្វាមី លោក ផល្គុណ។

ទី៥-ជូឡុង ឃេតធី (០៥ សីហា ១៩៥១) មហេសី សម្ដេច​ នរោត្ដម ចក្រពង្ស​។

ទី៦-ជូឡុង តារា។

ទី៧-ជូឡុង អង់តូញ៉ា។

៤.ការ​សិក្សា

–ចូល រៀន បឋម សិក្សា នៅ អនុវិទ្យាល័យ ព្រះ ស៊ីសុវត្ថិ និង បន្ត មធ្យម សិក្សា ថ្នាក់ វិទ្យាល័យ នៅ សាលា Chasseloup-Laubat និង បាន ប្រឡង ជាប់ ផ្នែក ទស្សនវិជ្ជា។

៥.តំណែង​នានា

បាន​ចូល​បម្រើ​​រាជការ ក្នុង​ឋានៈ​ជា អនុ​មន្ត្រី នា​ឆ្នាំ​១៩៣២។

–បន្ទាប់​មក​លោក​បាន​ធ្វើ​ជា​ភូឈួយ​ខេត្ត​ព្រៃវែង, ចៅហ្វាយ​ស្រុក​បាភ្នំ, ភូឈួយ​ខេត្ត​តាកែវ។

–ឆ្នាំ​១៩៣៧ បាន​ឡើង​ជា​ចៅហ្វាយ​ខេត្ត​ពោធិសាត់ និង​ពី​ឆ្នាំ​១៩៣៩ ដល់ ១៩៤៤ ធ្វើ​ជា​ចៅហ្វាយ​ខេត្ត​កំពង់ចាម។

៦.អ្នក​ទំនាក់​ទំនង​ព្រះ​បរម​រាជ​វាំង និង​រដ្ឋបាល​អាណានិគម ១៩៤៥ ដល់ ១៩៥៣

–បន្ទាប់​ពី​រដ្ឋ​ប្រហារ​របស់​ជប៉ុន (០៩ មីនា ១៩៤៥) លោក​ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ក្រុង​ភ្នំពេញ។

–១៩៤៥ លោក​បាន​ចូល​រួម​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ទី​២​របស់​លោក ស៊ឺង ង៉ុកថាញ់ ដោយ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​សិក្សា​ធិការ​ជាតិ (១៤ សីហា ដល់ ១៦ តុលា ១៩៤៥)។

–បន្ទាប់​ពី​បារាំង​ចាប់​ខ្លួន​លោក ស៊ឺង ង៉ុក​ថាញ់ លោក​នៅ​បន្ត​ក្នុង​គណៈរដ្ឋមន្ត្រី​របស់ ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត (១៧ តុលា ១៩៤៥ ដល់ ១៤ ធ្នូ ១៩៤៦) ដោយ​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ។

–លោក​បាន​រួម​ដំណើរ​ជាមួយ​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ក្នុង​ព្រះ​រាជ​ទស្សនកិច្ច​ទៅ​ប្រទេស​បារាំង​ពី​ខែ មេសា ដល់ មិថុនា ១៩៤៦ ផង​ដែរ។

–ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​១៩៤៦ ព្រះ​ករុណា ព្រះបាទ សម្ដេច​ព្រះ នរោត្ដម សីហនុ បាន​តែង​តាំង​លោក​ធ្វើ​ជា​តំណាង​ព្រះ​មហាក្ស័ត្រិយ៍ ទៅ​រួម​ក្នុង​ពិធី​ប្រគល់​ខេត្ត​បាត់ដំបង​មក​ក្រុង​កម្ពុជា​វិញ បន្ទាប់​ពី​ប្រទេស​ស្យាម កាន់​កាប់​ដោយ​ខុស​ច្បាប់​អស់​រយៈ​ពេល​៥​ឆ្នាំ។ លោក​បាន​ចូល​រួម​ក្នុង​ពិធី​ចាក​ចេញ​របស់​មន្ត្រី​សៀម និង​បាន​ដាក់​ឲ្យ​មន្ត្រី​ខ្មែរ​ជំនួស​វិញ។ ការ​តែង​តាំង​លោក​នេះ គឺ​ជា​មហា​កិត្តិយស​សម្រាប់​ប្រវត្តិសាស្ត្រ​នៃ​គ្រួសារ ញឹក ដែល​មាន​ចំពោះ​ខេត្ត​បាត់ដំបង​នេះ។

–មេសា ឆ្នាំ​១៩៤៨ លោក​ត្រូវ​បាន​តែង​តាំង​ជា​តំណាង​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ជាមួយ​នឹង​ឧត្ដម​ស្នងការ​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​របស់​ប្រទេស​បារាំង​ឥណ្ឌូចិន។

–ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​១៩៤៩ ព្រះ​ករុណា ព្រះបាទ សម្ដេច​ព្រះ នរោត្ដម សីហនុ បាន​តែង​តាំង​លោក​ជា​មេបញ្ជាការ​កង​ទ័ព​ខេមរ​ភូមិន្ទ។ នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​១៩៤៩ លោក​បាន​លា​ចេញ​ពី​តំណែង​នេះ ដោយ​សារ​លោក​បាន​តែង​តាំង​ម្ដង​ទៀត​ឲ្យ​ធ្វើ​ជា​តំណាង​រាជ​រដ្ឋាភិបាល​កម្ពុជា ប្រចាំ​ឧត្ដម​ស្នង​ការ នៅ​សាធារណរដ្ឋ​បារាំង ជំនួស​លោក ទ្រឿង កាង។

–ខែ​ឧសភា ឆ្នាំ​១៩៥០ លោក​ត្រូវ​បាន​តែង​តាំង​ជា​តំណាង​ព្រះ​មហាក្ស័ត្រិយ៍ (អភិបាល​ខេត្ត) ប្រចាំ​ខេត្ត​បាត់ដំបង មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។

–លោកក បាន​ចូល​រួម​ក្នុង​គណៈរដ្ឋមន្ត្រី​ទី​១៣ របស់​ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ មុនីពង្ស (០១ មករា ដល់​ ០២ មីនា ១៩៥១) ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​បន្ត​តំណែង​នេះ​ដដែល​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ទី​១៤ របស់​លោក អ៊ុម ឈាងស៊ុន (០៣ មីនា ដល់ ១៣ ឧសភា ១៩៥១)។

–នៅក្នុង​គណៈរដ្ឋមន្ត្រី​ទី​១៥ របស់​លោក អ៊ុម ឈាងស៊ុន (១៤ ឧសភា ដល់ ១២ តុលា ១៩៥១) លោក​គឺ​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន។

–សមាជិក​គណៈ​ប្រតិភូ​ព្រះរាជអាណាចក្រ​កម្ពុជា នៅ​ក្នុង​សន្និសីទ​សាន់ហ្វ្រាន់ស៊ីស្កូ (កិច្ច​ព្រម​ព្រៀង​សន្តិភាព ជាមួយ​ជប៉ុន)។

–ក្នុង​រយៈ​ពេល​ស្នាក់​អាស្រ័យ​របស់​ព្រះ​មហាក្ស័ត្រិយ៍​នៅ​ខេត្ត​បាត់ដំបង និង​សៀមរាប (មិថុនា ដល់​វិច្ឆិកា ១៩៥៣), លោក​បាន​ដឹក​នាំ​ជា​អ្នក​បម្រើ​ព័ត៌មាន​ព្រះ​មហាក្ស័ត្រិយ៍ ដែល​បាន​បង្កើត​នៅ​ក្នុង​ក្រុង​បាត់ដំបង។

–នៅក្នុង​គណៈរដ្ឋមន្ត្រី​ទី​១៩ របស់​ព្រះ​ករុណា ព្រះបាទ សម្ដេច​ព្រះ នរោត្ដម សីហនុ (២៩ កក្កដា ដល់​ ២២ វិច្ឆិកា ១៩៥៣) លោក​បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ទូរគមនាគមន៍។

–លោក​ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ក្រុង​ភ្នំពេញ​ម្ដង​ទៀត និង​បាន​ចូល​រួម​នៅ​ក្នុង​ការ​ចរចា​ជាមួយ​បារាំង​នៅ​ក្នុង​ការ​ផ្ទេរ​អំណាច​មក​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​វិញ (ចុង​ខែ​ធ្នូ ដើម​ឆ្នាំ​១៩៥៤)។

–នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ទី​២១ របស់​ព្រះ​ករុណា ព្រះបាទ សម្ដេច​ព្រះ នរោត្ដម សីហនុ (០៧ មេសា ដល់ ១៧ មេសា ១៩៥៤) លោក​ធ្វើ​ជា​រដ្ឋមន្ត្រី ទទួល​បន្ទុក ការបរទេស និង​សន្និសីទ (សម្រាប់​សន្និសីទ​ទីក្រុង​ស៊ឺណែវ)។

–នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ទី​២២ របស់​សម្ដេច ប៉ែន នុត (១៨ មេសា ដល់ ៣១ កក្កដា ១៩៥៤) លោក​ធ្វើ​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ការពារ​ជាតិ។ លោក​ត្រូវ​បាន​តែង​តាំង​ជា​តំណាង​ឧត្ដម​សេនីយ​យោធា​នៃ​ប្រទេស​កម្ពុជា នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ស៊ឺណែវ។ លោក​ជា​អ្នក​ចុះ​ហត្ថលេខា​បទ​ឈប់​បាញ់​ជាមួយ​ឧត្ដម​សេនីយ​វៀតណាម TA QUANG BUU។

៦.នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ១៩៥៥ ដល់ ១៩៧០

–នៅ​ខែ​ឧសភា ឆ្នាំ​១៩៥៥ លោក​ត្រូវ​បាន​តែង​តាំង​ជា​ឯក​អគ្គ​រាជទូត​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន និង​នៅ​ឆ្នាំ​១៩៥៧ ប្រចាំ​សហភាព​សូវៀត, ប៉ូឡូញ និង​ឆេកូស្លូវ៉ាគី។ ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ឆ្នាំ​១៩៥៨។

–នៅ​ខែ​ឧសភា ឆ្នាំ​១៩៥៥ លោក​ត្រូវ​បាន​តែង​តាំង​ជា​ឯក​អគ្គ​រាជទូត​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន និង​នៅ​ឆ្នាំ​១៩៥៧ ប្រចាំ​សហភាព​សូវៀត, ប៉ូឡូញ និង​ឆេកូស្លូវ៉ាគី។ ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ឆ្នាំ​១៩៥៨ គណៈរដ្ឋមន្ត្រី​ពី​ឆ្នាំ​១៩៥៨ ដល់ ១៩៦២។

–នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ទី​១០ របស់​​សម្ដេច ប៉ែន នុត នៃ​​សង្គម​រាស្ត្រ​និយម​ (២២ មករា ដល់ ២៩ មេសា ១៩៥៨) លោក​គឺ​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​មហា​ផ្ទៃ, សន្តិសុខ​ជាតិ និង​ព័ត៌មាន។

–នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ទី​១១ របស់​​លោក ស៊ឹម វ៉ា នៃ​​សង្គម​រាស្ត្រ​និយម (៣០ មេសា ដល់ ១០ កក្កដា ១៩៥៨) លោក​គឺ​ជា​ទេសរដ្ឋមន្ត្រី, អនុ​ប្រធាន​ក្រុម​ប្រឹក្សា, រដ្ឋមន្ត្រី​ក្រសួង​ផែន​ការ, ផលិត​កម្ម និង​កិច្ចការ​សេដ្ឋកិច្ច, រដ្ឋមន្ត្រី​ក្រសួង​ការងារ​សាធារណៈ, ទូរគមនាគមន៍ និង​ទេសចរណ៍។

–នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ទី​១៣ របស់​​សម្ដេច នរោត្ដម សីហនុ នៃ​​សង្គម​រាស្ត្រ​និយម (១៨ កុម្ភៈ ដល់ ១៣ មិថុនា ១៩៥៩), លោក​គឺ​ជា រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ, យុត្តិធម៌, ព័ត៌មាន, ផែន​ការ និង​អនាម័យ​ទូទៅ។

–នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ទី​១៤ របស់​​សម្ដេច នរោត្ដម សីហនុ នៃ​​សង្គម​រាស្ត្រ​និយម (១៤ មិថុនា ១៩៥៩ ដល់ ១៩ មេសា ១៩៦០) លោក​គឺ​ជា​រដ្ឋមន្ត្រី​ក្រសួង​សិក្សា​ធិការ, ផែន​ការ និង​ទេសចរណ៍។

–នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ទី​១៥ របស់​​លោក ផូ ព្រឿង នៃ​​សង្គម​រាស្ត្រ​និយម (២០ មេសា ១៩៦០ ដល់ ២៨ មករា ១៩៦១) លោក​គឺ​ជា​រដ្ឋមន្ត្រី​ក្រសួង​ផែនការ, ទេសចរណ៍, ផលិតកម្ម, ការងារ​សាធារណៈ និង​ទូរគមនាគមន៍។

–នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ទី​១៦ របស់​​សម្ដេច ប៉ែន នុត នៃ​​សង្គម​រាស្ត្រ​និយម (២៩ មករា ១៩៦១ ដល់ ០៦ សីហា ១៩៦២) លោក​គឺ​ជា​រដ្ឋមន្ត្រី​ក្រសួង​រដ្ឋ​សម្រាប់​កិច្ចការ​បរទេស និង​ទេសចរណ៍។

៧.ចាប់​ពី​ឆ្នាំ​១៩៦២ លោក​បាន​ចាក​ចេញ​ពី​ការងារ​នយោបាយ​

–ចាប់​ពី​ឆ្នាំ​១៩៦២ លោក​បាន​ចាក​ចេញ​ពី​ការងារ​នយោបាយ​។

–១៩៦៥ លោក​បាន​ដើរ​តួ​កុន​ក្នុង​រឿង «អប្សរា» ដែល​ដឹក​នាំ​ដោយ​សម្ដេច នរោត្ដម សីហនុ។

–ខែ​តុលា ឆ្នាំ​១៩៦៦ លោក​ជំនួស លោក លន់ ណុល ជា​ប្រមុខ​កងទ័ព។

–ឆ្នាំ​១៩៦៩ លោក​បាន​ចូល​និវត្តន៍ នៅ​ប្រទេស​បារាំង និង​បាន​ចូល​សញ្ជាតិ​បារាំង។

–ក្រោយ​ឆ្នាំ​១៩៧០ លោក​បាន​ចូល​រួម​ក្នុង​ចលនា​ហ្វុនស៊ិនប៉ិច។

–នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​១៩៩៣ លោក​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​ព្រះ​មហាក្ស័ត្រិយ៍។

៨.គ្រឿង​ឥស្សរិយយស

–គ្រឿង ឥស្សរិយយស la Legion d’honneur។

–ឆ្នាំ​១៩៦៩ លោក​បាន​ទទួល​គោរម្យងារ​ជា «សម្ដេច​ចក្រី​តេជោ​ធិបតី»។

៩.បុរី​ជូឡុង

–ដោយ​សារ​វីរភាព​ស្មោះ​ស្ម័គ្រ​របស់​សម្ដេច​ចក្រី​តេជោធិបតី ញឹក ជូឡុង មាន​ចំពោះ​ជាតិ សាសនា មាតុភូមិ និង​ព្រះ​មហាក្ស័ត្រិយ៍ នៅ​ឆ្នាំ​១៩៦២ តំបន់​គិរីរម្យ ត្រូវ​បាន​កសាង​ឡើង​ជា​ក្រុង​ទេសចរណ៍​ដោយ​ដាក់​​ឈ្មោះ​ថា “ក្រុង​ជូឡុង” ឬ​ហៅ​ថា “បុរី​ជូឡុង” ដើម្បី​ផ្ដល់​ជា​កិត្តិយស​ដល់​សម្ដេច។ មូលហេតុ​ដែល​ក្រុង​នេះ​ត្រូវ​បាន​កំណត់​ឈ្មោះ​ថា ក្រុង​ជូឡុង ព្រោះ​សម្ដេច​ចក្រី ញឹក ជូឡុង នៅ​ពេល​នោះ​​គី​ជា​សកម្មជន​ម្នាក់​ដ៏​សំខាន់​ក្នុង​ការ​រួម​វិភាគទាន និង​ចលនា​ប្រជាជន ដើម្បី​ស្ថាបនា​ទីក្រុង​ទេសចរណ៍​ដ៏​ប្រណិត​នេះ​ឡើង។

ក្រៅ​ពី​នេះ នៅ​រាជធានី​ភ្នំពេញ ក៏​មាន​ដាក់​ឈ្មោះ​វិថី​មួយ​ឧទ្ទិស​ដល់​សម្ដេច​ដែរ គឺ​វិថី​ឧកញ៉ា ញឹក ជូឡុង អតីត​ផ្លូវ​លេខ​៤៦៦។

៩.មរណភាព

–សម្តេច​ចក្រីតេជោ​ធិបតី​​ ញឹក ជូឡុង ទទួល​មរណភាព​នៅ​ទីក្រុង​ហុងកុង នា​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​១៩៩៦។

សង្គ្រាមរវាងគីង្គក់និងតាព្រហ្ម

សង្គ្រាមរវាងគីង្គក់និងតាព្រហ្ម
……………………………………………
សម័យព្រេងនាយ វេលាមួយពិភពលោកកើតទុរិ្ភក្សក្តៅ ហួតហែងគ្រប់ទិសទី ព្រះភិរុណមិនបង្អុរភ្លៀងសោះ ស្ទឹង ត្រពាំង បឹង ព្រែក ទន្លេរីងទឹកអស់។ ពួកមណ្ឌកសត្វ មាន គីង្គក់ កង្កែប ហ៊ឹងជាដើម ដែលជាសត្វប៉ិនអត់ធន់ក៏ស្គមនៅតែស្បែកនិងឆ្អឹង។ថ្ងៃមួយគីង្គក់ជាមេប្រកាសដល់ក្រុមញាតិ និងហ៊ឹងកង្កែបជាមិត្តថា” ហៃមិត្តទាំងអស់គ្នា!! មើលទៅតាព្រហ្មមិនបង្អុរភ្លៀងមកឲ្យយើងទេ បើយើងនៅស្ងៀមមុខជាដាច់ពោះស្លាប់មិនខាន មកវើយមិត្តយើង កេណ្ឌគ្នាតយុទ្ធនិងតាព្រហ្មយកភ្លៀងឲ្យបាន អាសន្នដល់កហើយ ស្ងៀមក៏ស្លាប់ ច្បាំងក៏ស្លាប់ បើគង់តែស្លាប់ ស្លាប់ក្នុងចម្បាំងយកជ័យឲ្យក្រុមញាតិនិងមិត្តប្រសើជាង មក!មក! ទៅប្រយុទ្ធ” ។ក្រោយដែលបានប្រកាសយ៉ាងនេះ ពលគីង្គក់ និងមិត្តទាំងអស់គ្នាក៏លើកក្បួនព្យុះហយាត្រាទៅតយុទ្ធនិងតាព្រហ្មក្នុងវិមានលោកឭដ៏អាកាស។កងទ័ពមណ្ឌកសត្វធ្វើដំណើរកាត់ទីវាល បន្តិចក្រោយមកស្រាប់តែប្រទះទ័ពមួយហ្វូងធំទៀត។មេបញ្ជាការធំនៃទ័ពគីង្គក់ឃើញហ្វូងពលត្រីអណ្តែងធំៗខ្នាន់ខ្នាប់ ខ្លួនប្រឡាក់ស្រមក ដោយកម្ទេចធូលីនិងផេះនៃវាលស្រែ។មេគីង្គក់សួថា” នែវើយ!! តើកនឯងទៅណាបានជាប្រមៀល ខ្លួនហ៊ុយដីទ្រលោម កាត់មុខឲ្យរំខានដល់កងទ័ពអញនេះ?”។ត្រីអណ្តែងតបថា” ភឿនអើយ!!! ពួកមច្ឆាបានបញ្ជូនយើងឲ្យមកជាមួយបងក្រាញ់ដ៏ប៉ិនប្រសប់ខាងរត់ឆ្លងភ្នំនិងបារាយណ៍ដើម្បីច្បាំងនឹងតាព្រហ្មយកភ្លៀងមកបំពេញបឹង ស្ទឹង យើងទៅ! ទៅ! ភឿន!”។គីង្គក់ឮដូច្នេះអរណាស់ក៏ប្រាប់កងទ័ពខ្លួន។មួរំពេចនោះស័ព្ទជយោបានលាន់ឮចេញពីទ័ពទាំងពីរក្រុម ហើយទ័ពទាំងនោះក៏ប្រមូលគ្នាជាទ័ពមួយយាត្រាទៅតាមវាលក្តៅហួតហែង។ទៅបន្តិចទៅ ស្រាប់តែឃើញបាណកជាតិមួយហ្វូងធំ ហើរខ្មៅខ្នាប់ឮសូរងូងៗលើអាកាស ហើយឮឃ្មុំនិងឪម៉ាល់ជាមេទ័ព បន្លឺមកថា” នែបងគីង្គក់! ត្រីអណ្តែង ត្រីក្រាញ់ឯងទៅណាខ្លួនស្រមកយ៉ាងនេះ?។គីង្គក់តបថា” មកវើយបងឃ្មុំ! យើងដឹងថាក្រុមបងលើកទ័ពទៅច្បាំង ព្រោះអត់ភ្លៀងខ្វះព្រៃឈើផ្តល់ផ្កាធ្វើសំបុកដល់ក្រុមបង មកកុំបង្អង់ យើងព្រួតគ្នាទៅតយុទ្ធនិងតាព្រហ្ម កុំខ្លាចស្លាប់ ទៅ!ទៅ! “។
ទ័ពគោកនិងអាកាស ហ៊ោយកជ័យ ហើយក៏លើកតទៅទៀត។លុះដល់ជិតចំការស្ងួតមួយស្រាប់តែទ័ពនេះប្រទះឃើញផ្លែត្រសក់ស្រូវរដូករណែលលើផែនដីដាច់របេះចាក់ទងគួឲ្យអាសូរ។ត្រសក់មួយស្រែកដោយមានសង្ឃឹមថា ” ភឿនអើយ ឲ្យគ្នាយើងដោយសារទៅផង តែខំយើងស្ងួតស្លាប់អស់ហើយ។ ហើយភឿនទៅច្បាំងយើងក៏ស៊ូស្លាប់ជំនួសគ្រួសារយើងដែរមិនឲ្យនៅរស់វេទនាទេ”។ មេទ័ពទាំងបីក៏យល់ព្រមឲ្យត្រសក់ស្រូវរមៀលខ្លួនទៅតាមក្បួន។លុះផុតពីវាល ក៏បានដល់ព្រៃមួយដែលរុក្ខជាតិ ទាំងឡាយក្រៀមរញមសហលាប់ជិតអស់។កងទ័ពបានទៅដល់ឃើញ វល្លិ៍ផ្យៅធំៗពីរដើមនៅនឹងគល់ឈើងាប់មួយ។ផ្តៅសួរថា ” នែភឿនទៅណាសន្ធាប់ម្លេះ ភឿនមិនអាណិតមិត្តរុក្ខជាតិគ្នាយើងទេឬ? ឃើញទេស្លាប់ដេកពពូនដោយដៃតាព្រហ្មអសហើយ ឲ្យយើងទៅច្បាំងផង យើងនៅយ៉ាងនេះវេទនាណាស់ យើងស៊ូស្លាប់ក្នុងសង្គ្រាម ដើម្បីដណ្តើមយកជ័យមកផ្តល់ជីវិតសត្វលោក”។ទ័ពទាំងអស់ក៏យល់ព្រមឲ្យផ្តៅគោចរទៅតាមផង។
ក្រោយមកទ័ពទាំងអស់ក៏បានដល់ឋានតាព្រហ្ម។គីង្គក់ក៏បានបញ្ជាឲ្យឃ្មុំប្រុងវាយសម្រុកនៅខ្លោងទ្វាខាងមុខនិងខាងក្រោយ ត្រីអណ្តែងត្រីក្រាញ់ដែលខ្លួន ប្រឡាក់ទៅដោយ ក្បុងនិងផេះឲ្យចូលទៅក្នុងពាង និងផើងទឹកនៅមាត់ទ្វារខាង ក្រោយនិងពាងផ្សេងៗឲ្យតែមានទឹក។ផ្តៅទាំងពីរធំៗ ឲ្យឈរប្រុងនៅមាត់ទ្វារប្រាសាទ ត្រសក់ស្រូវឲ្យប្រមៀលខ្លួន ទៅទៀបជើងក្រោមអាសនៈតាព្រហ្មគង់។ឯក្រុមគីង្គក់ ហ៊ឹង កង្កែប ជាទ័ពស្រួចអ្នកចូលលុក លុះចាត់ស្រេចហើយ ទ័ពមណ្ឌកសត្វក៏ចូលស្រ តម្រង់អាសនៈតាព្រហ្មអាស្រ័យនៅ ដោយស្រែកហ៊ោសន្ធាប់យ៉ាងខ្លាំង ធ្វើឲ្យពលរេហ៍អស់ទាំងទេវតា មេនំ មេនាង ចៅចិត ចៅចម ខុនណាងជំទាវ រត់ចេញពីប្រាសាទស្លន់ស្លោ ទៅត្រូវនឹងផេះទឹកក្បុង ដែលត្រីអណ្តែងត្រីក្រាញ់បាច់មកលើភ្នែកផ្សារស្រវាំង រកទិសតំបន់ពុំឃើញថែមទាំងត្រូវពួកឃ្មុំ ឪម៉ាល់ទិច ចុករមួល ស្រែកយំរំពង។ តាព្រហ្មរកច្រកចេញពុំទាន់ ស្រែកសួរថា ” នែវើយ! អាពួកគីង្គក់ ហ៊ឹង កង្កែប ចង្រៃឯង ទៅណា?” ។គីង្គក់តបថា” ” យើងមកច្បាំងៗ”។តាព្រហ្មចុះចាក់អាសនៈឥតមើលក្រោម ក៏ជាន់លើត្រសក់ស្រូវរអិលដួលផ្ងារស្រទាំង ត្រូវផ្តៅទាំងពីរបន្ទន់ខ្លួនប្រញាប់សង្កត់កជាប់ ឃ្មុំក៏ទិច ឈឺផ្សាស្រែកចុះញ៉ម ពួកសត្វនិងរុក្ខជាតិថា ” ចាញ់ហើយៗ”។ឮដូច្នេះ មេបញ្ជាការក៏ឃាត់ទ័ពឲ្យទ័ពឈប់ ដើម្បីដោះស្រាយ។គីង្គក់សួរទៅតាព្រហ្មថា” ម៉េចក៏លោកមិនបង្អុរភ្លៀងសោះ ធ្វើឲ្យសត្វលោកស្លាប់គ្រប់កន្លែងយ៉ាងនេះ? គ្នាយើងមិនសុខចិត្តទេបើលោកមិនបង្អុរភ្លៀងចុះទៅ នោះយើងនឹងកម្ទេចវិមានលោក សម្លាប់ទាំងពល ទាំងលោកពុំខាន” ។តាព្រហ្មនឹកភ័យក៏និយាយអង្វរអស់ពលសត្វនិងរុក្ខជាតិថា” សូមព្រះស្តែងកុំខឹង យើងខ្លាចហើយ យើងនឹងផ្តល់ទឹកភ្លៀងឲ្យឥឡូវនេះហើយ សូមអស់លោកអញ្ជើញទៅវិញចុះ កុំខឹងអី”។គីង្គក់តបថា” ទេ!កនយើងមិនព្រមទេ បើយើងទៅនោះលោកផ្តល់ភ្លៀងឲ្យយើងតែមួយមេហើយព្រងើយកន្តើយទៅ នាំឲ្យយើងពិបាកលើកទ័ពឡើងមកទៀត ដូច្នេះហើយសូមលោកសន្យាឲ្យពរពិសេសដល់យើងសិន ទើបកនយើងសុខចិត្ដ” ។លុះសញ្ជឹងមួយសន្ទុះតាព្រហ្មក៏ពោលថា ” អើ! យើងព្រមឲ្យពរដល់អ្នករាល់គ្នាហើយ បើដូច្នេះពេលណាអ្នកត្រូវការភ្លៀង គីង្គក់ ហ៊ឹង កង្កែប ត្រូវសង្កៀតធ្មេញបន្លឺសំឡេងពីក្រោមមក នោះយើងនឹងបង្អុរភ្លៀងឲ្យអ្នកភ្លៀម”។តាំងពីនោះមក ពេលណាគីង្គក់ ហ៊ឹង កង្កែបត្រូវការភ្លៀង ក៏សង្កៀតធ្មេញបន្លឺសម្លេងភ្លៀងក៏ធ្លាក់មក៕

ការរួបរួមគ្នា ជាកំលាំង ដោះស្រាយ គ្រប់បញ្ហា។

ដកស្រង់ពី ប្រជុំរឿងព្រេងខ្មែរភាគ៦

ភ្នំឯកោ

នៅលើកំពូលភ្នំដ៏ធំល្វឹងល្វើយ យើងនឹងឡើងទៅឈរនៅទីនោះ អ្វីដែលធ្លាប់កើតមាន យើងនឹងឃើញម្តងទៀត នគរយើង នឹងភ្លឺចាំងចែង។

ផែនដីល្វឹងល្វើយ នៅក្រមដួងខែ យើងមិននិយាយ តែយើងនឹងទៅឲ្យដល់ទីនោះឆាប់ៗ ទៅដល់ផ្ទះយើង នឹងច្រៀង ចម្រៀងបន្ទររួមគ្នា អ្នកដែលមានចិត្តដូចយើងនឹងស្គាល់សំឡេង ចម្រៀងយើង ចម្រៀងមហានគរ។

យើងមិនដែលភ្លេចបងប្អូនយើង ហើយចំពោះអ្នកដែលធ្វើបាបយើង យើងនឹងមិនលើកលែង ទោសងាយៗឡើយ គេមិនទាន់ស្គាល់ចិត្តយើងនៅឡើយទេ យើងនឹងប្រយុទ្ធដរាបណា យើងមានជីវិតរស់នៅ។

ភ្នែកបងប្អូនយើងរាប់លាននាក់ កំពុងតែសម្លឹងមើលទៅទ្វារដែលបិទជិត បិទផ្លូវមិនឲ្យយើង មើលឃើញជ្រលងភ្នំដ៏ធំល្វឹងល្វើយ តែយើងនឹងធ្វើដំណើររួមគ្នាឲ្យដូចជាព្យុះ ទាល់តែយើង ទទួលបាន នូវដុំមាសដែលគេបោះបង់ចោលយូរហើយ ត្រឡប់មកវិញ។

យើងប្រាស់ខ្លួនដេកនៅក្រោមភ្នំទឹកកកយ៉ាងត្រជាក់រកអ្វីប្រៀបផ្ទឹមមិនបាន សម្ងំយ៉ាងស្ងៀមស្ងាត់ ហើយសុបិន្តឃើញនូវភ្នំមាសរបស់យើង យើងត្រូវតែភ្ញាក់ដឹងខ្លួនឡើងហើយប្រើប្រាស់ជីវិតយើង កសាងនូវសម័យកាលមួយដ៏រុងរឿង ក្នុងភពងងឹត និងជ្រោះមួយយ៉ាងធំជ្រៅ។

កន្លងមកយ៉ាងយូរ នៅពេលនគរយើង ត្រូវបានដុតកម្ទេចរហូតដល់ថ្ងៃនេះ បេះដូងយើងត្រូវបានគេកាត់ផ្តាច់ពីម្តាយយើង វាសនាម្តាយយើងមិនទៀងទាត់ថ្មអង្គរយើងនៅតែបែកបាក់ តែយើងសន្យាថា អ្វីដែលគេបានលួចពីយើង គេត្រូវតែប្រគល់ឲ្យយើងវិញជាដាច់ខាត។

ដូចនេះ យើងត្រូវតែភ្ញាក់ឡើង ហើយបង្កើតប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យទុកជាចម្រៀង សម្រាប់ព្រលឹង និងវិញ្ញាណជាតិយើង។ បងប្អូនយើង យើងមិនដែលបំភ្លេច សត្រូវយើង។យើងមិនអាចលើកលែងទោសឲ្យដោយងាយៗ យើងនឹងប្រយុទ្ធដល់ដំណកឈាមចុងក្រោយ ហើយធ្វើដំណើរទៅនរកជាមួយគ្នា ដើម្បីទៅយកភ្នំមាស ម្តាយយើងមកវិញ បើទោះបីយើង ត្រូវធ្វើដំណើរឆ្ងាយយ៉ាងណា លើភ្នំទឹកកកដ៏សែនត្រជាក់ និងធំល្វឹងល្វើយយ៉ាងណាក៏ដោយ។

សូរសមយុទ្ធ និស្សិតក្មេងវត្ត កូនអ្នកស្រែ Sosamyuth@gmail.com កំពង់ឆ្នាំង4/7/2014

ញញួរស្នោ

ព្រះរាជអាជ្ញាតុលាការដំបូងរាជធានីភ្នំពេញ ចោទប្រកាន់តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

១. “ការញុះញង់ដោយសម្តី នៅទីសាធារណៈ” ប៉ុន្តែពេលទៅនោះ តំណាងរាស្ត្រជាប់ឆ្នោត នឹងពលរដ្ឋ គ្រាន់តែស្រែកថាដោះលែងដីលានប្រជាធិបតេយ្យ។ តើនេះ ចាត់ទុកថា ជាពាក្យ ញុះញង់ទេ?

២. “ញុះញង់ដោយសំណេរ ឬគំនូរ តាំងឲ្យមហាជនឃើញ” តែពេលនោះអ្នកតំណាង រាស្ត្រជាប់ឆ្នោត រួមទាំងពលរដ្ឋបាននាំយកបដាមួយផ្ទាំងធំ ដោយមានសសេរអក្សរថា ដោះលែងទីលានប្រជាធិបតេយ្យ។ តើបដា មានអក្សរមួយជួរនេះ រាប់ថាជាការញុះញង់ទេ?

៣. “ញុះញង់ដោយប្រើទូរគមនាគមន៍សោទស្សន៍ សម្រាប់សាធារណជន” តែពេលនោះ មានអ្នកកាសែត បានថតរូបបដានេះ រួមទាំងសំឡេង បូកនឹងរូបភាពវីដេអូ នៃការស្រែក ទាមទារថា ដោះលែងទីលានប្រជាធិបតេយ្យ យកមកបង្ហោះផ្សាយក្នុង Facebook។ តើនេះ រាប់ថាជាការប្រើទូរគមនាគមន៍ ដើម្បីញុះញង់ទេ?

បើមើលតាមអង្គច្បាប់ទាំងបី ដោយប្រៀបធៀបនឹងអង្គហេតុ គឺព្រះរាជអាជ្ញា មិនអាចដាក់ បន្ទុកធ្វើការ ចោទប្រកាន់បានទេ ពីព្រោះបើគ្រាន់តែសំដី សំឡេង រូបភាព វីដេអូ នៃពាក្យ “ដោះលែងទីលានប្រជាធិបតេយ្យ” ក៏រាប់ថាជាបទញុះញង់ដែរនោះ អីចឹងកន្លងទៅបដាដែល ចងតាមផ្លូវនានាក្នុងក្រុង ឧទាហរណ៍ថា “យើងរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ” ។ល។ នោះ តើនេះរាប់ថាញុះញង់ទេ?

ពិតជាមិនដឹងអស់លោកព្រះរាជអាជ្ញានេះ រៀនច្បាប់ចេញពីសាលាណាមកទេ? នៅលើគោក ក៏ចេះតែចោទប្រកាន់ ដាក់បន្ទុកទៅកើត។ អ្នកដែលតុលាការត្រូវចាប់ខ្លួន មកដាក់បន្ទុក ចោទប្រកាន់ គឺក្រុមសន្តិសុខ ទៅវិញទេ ព្រោះពេលនោះ គ្រាន់តែពលរដ្ឋយកបដាសសេរថា ដោះលែងទីលានប្រជាធិបតេយ្យ ទៅចង់នៅនឹងបន្លាលួសដែលហុំព័ទ្ធទីលាន ដោយស្រែក បន្ទរថា ដោះលែងទីលានប្រជាធិបតេយ្យ ស្រាប់តែកងសន្តិសុខក៏ចេញមកទាញបដាហែកចោល ហើយលើកដំបងគំរាម បន្ទាប់មក ក្នុងពេលប្រឈមដាក់គ្នា គឺយ៉ាងហោចណាស់ កងសន្តិសុខបី ទៅបួននាក់ បានយារដំបងវាយប្រហារទៅ លើពលរដ្ឋជាអ្នកតវ៉ា ចំនែក ពលរដ្ឋក៏យកដងបំពងទីបជ័រ ចងទង់ជាតិ យកមករងដំបងជ័រ ដំបងឈើមូល ឈើជ្រុង និងដែកបំពងទីប ដើម្បីការពារខ្លួន។

បន្ទាប់មកទៀត ក៏នាំគ្នាស្រវ៉ាដំបងពីដៃកងសន្តិសុខ ហើយវាយទៅលើកងសន្តិសុខវិញ។ ដូចនេះបើចង់ចាប់ ដាក់បន្ទុកគឺ ចាប់កងសន្តិសុខ និងពលរដ្ឋដោយចំពោះ ដែលបានកាន់ ដំបងវាយបង្ករហេតុ យ៉ាងពិតប្រាកដ ដោយចោទពីបទ បង្កររបួសស្នាម និងប៉ុនប៉ងឧក្រិដ្ឋ។

តែនេះបែរជាចាប់តំណាងរាស្ត្រជាប់ឆ្នោត ហើយចោទពីបទញុះញង់។ បើមានអ្នកថា បើមិនមែនអ្នកតំណាងរាស្ត្រ នាំពលរដ្ឋទៅតវ៉ា ក៏វាគ្មានរឿងដែរ។ អីចឹងមូលហេតុដើមនោះគឺ បើអាជ្ញាធរ មិនហុំព័ទ្ធ ទីលានប្រជាធិបតេយ្យ ក៏គ្មានការតវ៉ា។ បើអាជ្ញាធរអះអាងថា បើកុំតែបាតុករបង្ករហឹង្សានៅទីលានកាលពីដើមឆ្នាំ ក៏គេមិនបិទដែរ។ តែតាមពិត គ្មានបាតុករណា បង្ករហឹង្សា ចលាចលសង្គមអី នៅទីលានទេ តែផ្ទុយទៅវិញ កងសន្តិសុខទេ បាននាំគ្នាទៅកម្ទេច់ទីលាននៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ បន្ទាប់ពី ផ្ទួះការបាញ់បោះ ស្លាប់បាតុករ នៅផ្លូវវែងស្រេង ថ្ងៃទី៣ខែមករា ឆ្នាំ២០១៤។ ដូចនេះ បើចង់បិទ គឺបិទផ្លូវវែងស្រេង មិនមែនផ្ទះហឹង្សា នៅផ្លូវវែងស្រេង តែនាំគ្នាមកដាក់បន្លាលួសបិទទីលាន ឯណេះទៅវិញ នោះទេ។

លើសពីនេះ គ្មានមាត្រា ក្នុងច្បាប់ណាមួយ ដែលចែងថា ត្រូវតែដាក់ខ្នោះដៃជនសង្ស័យនោះទេ តែនគរបាលអាចដាក់ខ្នោះដៃបាន ប្រសិនបើឃើញសភាពថា ជនសង្ស័យចង់រត់គេចខ្លួន ឬបង្ករហឹង្សាក្នុងពេលចាប់ខ្លួនពេលនាំខ្លួន និងពេលឃុំខ្លួន។ តែនេះ សាធារណជនឃើញ តំណាងរាស្ត្រជាប់ឆ្នោត ព្រមឲ្យឃាត់ខ្លួនចាប់ខ្លួន ឃុំខ្លួនតាមសម្រួល។

ដើម្បីក្លាយជាសមាជិកសភាមានអភ័យឯកសិទ្ធិ វាត្រូវការបំពេញតាមនីតិវិធីតាំងពីការជាប់ឆ្នោត រហូតដល់ការស្បថចូលកាន់តំណែង។ ដូចនេះបើទោះបីជាអ្នកតំណាងរាស្ត្រមិនទាន់ ស្បថចូលកាន់តំណែងក្លាយជាសមាជិកសភាក៏ពិតមែន តែក៏ជាអ្នកតំណាងរាស្ត្រជាប់ឆ្នោត ដែលគជប បានប្រកាស់ទទួលស្គាល់រួចរាល់ហើយដែរ។លើសពីនេះ សភាឯកបក្សបាន បើក សម័យប្រជុំដោយអះអាងថា មានសមាជិកសភាជាអ្នកតំណាងរាស្រ្តជាប់ឆ្នោតលើសពី១២០ រូបហើយ។ មានន័យថា សភា និងរដ្ឋាភិបាល ទទួលស្គាល់ការជាប់ឆ្នោត និងភាពជាអ្នក តំណាងរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ តែពេលនេះ គ្រាន់តែបទញុះញង់ដែល គ្មានមូលដ្ឋានច្បាប់រឹងមាំហើយមិនមែនអ្នកតំណាងរាស្ត្រប្រព្រឹត្តហឹង្សា ឬឧក្រិដ្ឋដោយផ្ទាល់ ទៅទៀត តែបែរជាឃាត់ខ្លួនចាប់ខ្លួន ឃុំខ្លួន វាយខ្នោះដៃ បញ្ជូនទៅតុលាការ ដាក់បន្ទុក។ តើមានន័យថា រដ្ឋាភិបាលជាពិសេសសភាខ្លួនឯងទទួលស្គាល់ថា ខ្លួនជាសភាមិនស្រប ច្បាប់? បើពិតជាយ៉ាងនេះមែននោះ គឺបង្ហាញឲ្យឃើញថារដ្ឋាភិបាលនេះ ក៏មិនស្របច្បាប់ ដែរ។

តែហេតុអ្វី អាជ្ញាធរត្រូវឃាត់ខ្លួន ចាប់ខ្លួន ឃុំខ្លួន បញ្ជូនទៅតុលាការសម្រេចដាក់បន្ទុក ចោទប្រកាន់? នេះជាដំណាក់កាលចចារគ្នា បញ្ចប់ជម្លោះនយោបាយ។ កាលមុនចាប់បាតុករ២៣នាក់ ធ្វើជាចំណាំខ្មាំង ដើម្បីទុកធ្វើជាវត្ថុចចារ ធ្វើឲ្យសង្គ្រោះជាតិ ខាតមិនស្ទើ។ពេលនេះ មិនមែនកូនទាហានទេ តែគឺក្រុមមេឧត្តមសេនីយ៍កំពូលៗ របស់សង្គ្រោះជាតិ កំពុងដើរចូលគុក។ តើគណបក្សប្រជាជន ចំនេញអ្វីខ្លះ?

ទី១. ការញុះញង់របស់កងសន្តិសុខ ឲ្យផ្ទុះជាអំពើហិង្សាបានសម្រេច គឺធ្វើឲ្យអាជ្ញាធររដ្ឋក្រោមការដឹកនាំរបស់គណបក្សប្រជាជន កាន់តែនិយាយសម ថាឲ្យតែសង្គ្រោះជាតិធ្វើ បាតុកម្ម គឺតែងតែបង្ករហឹង្សាអសន្តិសុខក្នុងសង្គម អីចឹងអ្វីដែលគេរិតថ្បិតសេរីភាពកន្លងទៅ គឺជារឿងត្រឹមត្រូវ។

ទី២. ធ្វើឲ្យអាជ្ញាធរ កាន់តែមានលេសសម ក្នុងការបិទទីលានសេរីភាព និងហាមឃាត់នូវការជូបជុំគ្នា ការធ្វើបាតុកម្ម តាមគ្រប់រូបភាពរបស់ពលរដ្ឋរងគ្រោះ ដោយបញ្ហាផ្សេងៗ កាន់តែត្រូវកាន់តែសម។ ធ្វើឲ្យសហគមជាតិ អន្តរជាតិ ពិបាកនឹងបន្ទោសគណបក្សប្រជាជនណាស់។

ទី៣. គណបក្សប្រជាជន នឹងសម្រេចរុញតំណាងរាស្ត្រជាប់ឆ្នោតទាំង៥នេះ ចូលគុកដើម្បីប្រើប្រាស់៥នាក់នេះ ធ្វើជាវត្ថុដោះដូរការចចារ ដោយបង្ខំឲ្យសង្គ្រោះជាតិទម្លាក់ការទាមទាររបស់ខ្លួនចោលឲ្យអស់ ហើយព្រមដើរចូលសភា ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។

នេះជាអ្វី ដែលគណបក្សប្រជាជនចង់បាន តែគណបក្សប្រជាជន ភ្លេចហើយថាភ្លើងមហាជនដែលរាបតែនឹងរលត់ទៅហើយនោះ បែរជាត្រូវគណបក្សប្រជាជន ទៅដុតឲ្យវាឆេះ សន្ធោរសន្ធៅ ឡើងមកវិញដែលកំសួល ភ្លើងពិបាកនឹងស្មានដល់។ សំនួរសួរថា តើមេខ្យល់ ចង់ឲ្យបក់ទៅទិសណាពេលនេះ? ខ្លាចតែឆេះដល់វិមានឯករាជ្យទេ? ឬក៏ពេលនេះ វាដល់ ពេលដែលហ្វូងចៀមបកស្បែកខ្លា? នេះជា នយោបាយអត្តឃាត សម្រាប់ជំរុំទេវតាខ្លួនឯង។

សូរ សមយុទ្ធ និស្សិតក្មេងវត្ត កូនអ្នកស្រែ Sosamyuth@gmail.com កំពង់ឆ្នាំង 16/7/2014

រាជបុត្រក្រៅច្បាប់

កំណើតបុត្រាទី ៥ បានកើតចំពេលដែលបច្ចេកវិជ្ជាដើរទៅមុខជឿនលឿនយ៉ាងរហ័ស។អ្វីៗមិនដូចពីជំនាន់ ដើមទេ មានបច្ចេកវិជ្ជាជាច្រើនដែលបានបម្រើផលប្រយោជន៍សំរាប់មនុស្ស។តួយ៉ាងដូចជាប្រព័ន្ធសង្គម ហ្វេសប៊ុគ ដែលអាចធ្វើឲ្យមនុស្សពីមិនដែលស្គាល់គ្នាសោះបែរជាស្គាល់គ្នា។ អ្នកខ្លះក្រោយពីស្គាល់គ្នាហើយ ក៏បានឈានទៅស្រឡាញ់គ្នាឯអ្នកខ្លះទៀតស្រឡាញ់គ្នាហើយក៏បែរជាបែកបាក់ស្អប់គ្នាទៅវិញក៏មានដែរ។ ហើយអ្នកខ្លះមិនដែលស្គាល់គ្នាសោះក៏អាចមកឈ្លោះគ្នានៅលើប្រព័ន្ធសង្គមដ៏ធំមួយនេះ ដោយព្រោះតែ មានការគិតខុសគ្នា។តែយ៉ាងណាក្នុងនាមឈាមជ័រពូជពង្សតែមួយ យើងគួរណាហ៊ានទទួលយកនូវអ្វី ដែលជាការរិះគន់ដើម្បីប្រយោជន៍ជាតិ។

កំណើតបុត្រាទី ៥ នេះមានលក្ខណៈពិសេសជាងគេព្រោះជិតដល់ខួប ១ឆ្នាំរបស់ខ្លួនទៅហើយ នៅតែមិន ទាន់បានចុះសំបុត្រកំណើតទៀត ដោយសារមិនទាន់ចុះសំបុត្រកំណើតនឹងហើយបានជាគេហៅថាកូនឥត ខាន់ស្លាមិនស្របច្បាប់។ រហូតពេលខ្លះកូននេះគេហៅថាជាកូនមិនគ្រប់ទឹកទៀតក៏មានដែរ។មិនទាន់ ស្របច្បាប់ ដោយសារឪពុកម្តាយវាកំពុងជជែកគ្នារកខុសត្រូវថាតើកូននឹងជាកូនរបស់ខ្លួនទាំងពីរនាក់ឬអត់?ប្រពន្ធថាមែន ប្តីថាមិនមែន។ ប្តីចង់ធ្វើតេស្ត DNA បញ្ជាក់ការពិតតាំងពីកើតមកម្ល៉េះតែប្រពន្ធមិនព្រម។ ដោយប្រពន្ធអាងខ្លួនជាកូនអ្នកមាន មានឪពុកជាឧត្តមសេនីយ៍កាន់ទ័ពពេញដៃឯម្តាយវិញជាមន្រ្តីថ្នាក់ខ្ពស់ ក្តាប់កិច្ចការរដ្ឋហើយមានបងប្រុសជាអ្នកកាន់សេដ្ឋកិច្ចនគរគ្រប់គ្រងលើមន្រ្តីជាង ៤០ម៉ឺននាក់ផងនោះបែបនេះហើយទើបនាងជាប្រពន្ធមិនខ្លាចប្តី មានសិទ្ធិអំណាចខ្លាំងធ្វើអ្វីស្រេចចិត្ត។ឯប្តីវិញមានការអាក់អន់ ស្រពន់ចិត្ត ព្រោះតែមិនជឿជាក់លើប្រពន្ធរបស់ខ្លួន ត្បិតអីប្រពន្ធនេះធ្លាប់មានប្តី ២រួចទៅហើយ។

មានពាក្យ ១ឃ្លា ពោលថា បើខ្លួនមិនបានធ្វើខុសតើទៅខ្លាចអី?កាលនោះ បើនាងជាប្រពន្ធយល់ព្រម ធ្វើតេស្ត DNA ដើម្បីបញ្ជាក់អោយប្តីអស់ចិត្តនោះ នឹងមិនមានរឿងតភាគរហូតមកដល់សព្វថ្ងៃនេះទេហើយគ្រួសារមួយនេះនឹងរស់នៅបានសុខ ខិតខំរកស៊ីបង្កើនសេដ្ឋកិច្ច មានសុភមង្គលគេឯងកោតស្ញប់ស្ញែង អ្នកជិតខាងក៏មិនសូវហ៊ានមើលងាយដែរ។តែខ្លាចថានាងជាប្រពន្ធនោះក្បត់ប្តីមានសាហាយមែន ទើបមិន ហ៊ានធ្វើតេស្តបញ្ជាក់ការពិត?។!មិនខ្មាស់គេទេឬ ពេលដែលដើរចេញទៅក្រៅម្តងៗ ញាតិជិតខាង ពីដើម ភូមិដល់ចុងភូមិគេពេបជ្រាយមើលលើមើលក្រោម?គ្រួសារមួយដែលមិនទុកចិត្តគ្នា ច្បាស់ណាស់រស់នៅមិន ចុះសម្រុងគ្នាទេ ប្រាកដជា ១ថ្ងៃ១ថ្ងៃ គិតតែពីរករឿងឈ្លោះគ្នា ហើយនឹងងាយបែកបាក់គ្នាណាស់។ ឥឡូវប្តីបន្ទន់ឥរិយាបថហើយថាមិនបាច់ធ្វើ DNA ក៏បានដែរអោយតែអូនព្រមសច្ចាអោយបងថាកូននេះ ជាកូនរបស់បងទៅគឺបានហើយ។ ត្រឹមតែពាក្យប៉ុន្នេះនាងជាប្រពន្ធនៅតែមិនព្រមនិយាយអោយប្តីអស់ ចិត្តទៀត។

គេថាសារជាតិជាចោរដាច់ខាតគឺត្រូវតែលួចទោះលួចមិនបានច្រើនក៏បានតិចដែរ វាប្រសើរជាជាងអត់។ អំពើ អាក្រក់មិនសូវរំលងទង្វើល្អដើរវាង បើជាតិក្រោយមានពិតមែន មិនដឹងសងបាបកម្មទាំងនេះប៉ុន្មានជាតិទេ ទើបអស់។តែណាស់ហ្ហើយ៎ នេះគ្រាន់តែជាទ្រឹស្តីរបស់ព្រះពុទ្ធជាម្ចាស់តែប៉ុណ្ណោះ។ គ្មានអ្នកណាទៅដឹងទេថាតើខ្លួននឹងចុះនរក ឬ ឡើងឋានសួគ៍ទេពេលដែលស្លាប់ទៅ។ តែអ្វីដែលអ្នកកំពុងប្រព្រឹត្តនឹងត្រូវបានគេ មើលឃើញ ហើយកត់ត្រា ប្រវត្តិសាស្រ្តចារឈ្មោះអ្នកល្អ ឬ អាក្រក់តវង្សត្រកូលអាស្រ័យលើដៃអ្នក។ នាងជា ប្រពន្ធចេះតែបារម្មណ៍ព្រោះបើធ្វើតេស្តឈាមមែននោះ ខ្លាចថាមិនមែនជាកូនរបស់ប្តីពិតមែន ត្បិតអីខ្លួនធ្លាប់ទាក់ទងនឹងបុរសដ៏ទៃកាលពីមុននោះ ម្ល៉ោះហើយរឿងធ្វើតេស្តនេះនាងបដិសេធដាច់អហង្កា។ហើយ រឿងសច្ចាអោយប្តីអស់ចិត្តនោះទៀតសោត ក៏មិនហ៊ានព្រោះខ្លាចការស្បថបំពាននឹងនាំទុក្ខទោសមានបាប កម្មលំបាកដល់ខ្លួនទៅថ្ងៃក្រោយ។

ប្តីឃើញប្រពន្ធចេះតែបដិសេធនឹងខ្លួនបែបនេះក៏កាន់តែលំបាកចិត្ត ត្បិតអីឃើញកូនៗក្នុងគ្រួសារត្រូវលំបាក ព្រោះឪពុកម្តាយឈ្លោះគ្នាមើលមុខគ្នាមិនចំរាល់ថ្ងៃហើយម្យ៉ាងត្រូវអ្នកជិតខាងគេមើលងាយផងនោះ ក៏បន្ទន់ ឥរិយាបថបន្ថែមទៀត។ប៉ុន្តែមិនទាន់បាននិយាយប្រាប់ទៅប្រពន្ធផង នាងជាប្រពន្ធក៏សុំឪពុករបស់ខ្លួនអោយបញ្ជាទ័ពទៅចាប់សាច់ញាតិរបស់ប្តី ៧សន្តាន ដាក់ឃុំ ដើម្បីអោយប្តីមកអង្វរខ្លួនអោយដោះលែងជាថ្នូរនឹងការឈប់សួរដេញដោលរឿងកូនទៀត ដើម្បីបញ្ចប់រឿង ហើយនាំកូនទី ៥ នេះទៅចុះសំបុត្រកំណើតអោយក្លាយជាកូនស្របច្បាប់មានខាន់ស្លាដូចកូនមុនៗ។
ពេលនេះទៅហើយ ទោះចង់ឬមិនចង់ប្តីប្រហែលជាអាចធ្វើតាមប្រពន្ធពិតមែនហើយ ព្រោះជិត១ឆ្នាំមកនេះខាតសេដ្ឋកិច្ចគ្រួសារអស់យ៉ាងច្រើន ហើយកូនៗក៏លំបាកចិត្ត ញាតិសន្តានក៏ត្រូវមកវេទនាត្រូវគេចាប់ដាក់ឃុំនិង ត្រូវអ្នកជិតខាងមើលងាយផងនោះ មិនអាចអូសបន្លាយបែបនេះរហូតទេត្បិតប្រពន្ធគេមានឥទ្ធិពល ខ្លាំងជាង។ មើលទៅជិតដល់ថ្ងៃដែលបុត្រាទី ៥ត្រូវបានគេប្រថាប់ត្រាអោយក្លាយជាបុត្រមានខាន់ស្លាស្រប ច្បាប់ហើយ៕

ដោយ ខេមរា វិជ័យ
vichey.kh@gmail.com
ថ្ងៃទី ១៨/០៧/២០១៤

ព្យុះកំបុតត្បូង

កាលពីថ្ងៃទី ១៥ជាព្រឹត្តការណ៍ផ្លេកបន្ទោរមួយដែលទាក់ទាញចំណាប់អារម្មណ៍អស់មនុស្សទាំងពួង។ ធម្មតាៗតែខ្លាំង មានឥទ្ធិពលធ្វើឲ្យកក្រើកដល់ចក្រវាលទាំងមូលម្តងទៀត។ មេទ័ពសំខាន់ៗរបស់ ជំរំព្រះអាទិត្យ១កងពលត្រូវបានគេចាប់ឃុំឃាំង។ គ្រាន់តែមេទ័ពៗត្រូវគេចាប់ភ្លាម មេសម្ព័ន្ធរងនៃជំរំ ព្រះអាទិត្យបានចេញសារកោះហៅបណ្តាមេទ័ពទាំងអស់ចូលមកបន្ទាយវិញ។ព្រឹត្តការណ៍នេះ ប្រហែល មិនមានគ្មានហេតុផលទេ ព្រោះបើយើងមើលអោយជ្រៅជាងនេះបន្តិចអ្វីៗដូចជាមានការរៀបចំទុក។ មានសេណារីយោ ៤ ដែលត្រូវយកមកពិចារណា ៖

១. ព្រឹត្តការណ៍នេះអាចជាការបង្កើតឡើងដោយជំរំព្រះអាទិត្យ ព្រោះមួយរយៈនេះភ្លើង២ដុំរបស់ខ្លួនហាក់ចង់រលត់ទៅហើយ (ភ្លើងចិត្តរាស្រ្ត និង ភ្លើងការទូត)។ បើភ្លើងនេះរលត់បាត់នោះនឹងគ្មានឥទ្ធិពល អ្វីទៅចរចាជាមួយជំរំព្រះអាទិត្យឡើយបើបែបនេះដូចអោយបក្សទេវតាវាយយកជ័យនៅតុចរចាអញ្ចឹង។ ដូច្នេះដើម្បីដុតភ្លើងនេះឡើងវិញ ខ្លួនត្រូវបង្កើតព្រឹត្តការណ៍ដោយយកឧត្តមសេនីយ៍របស់ខ្លួនមួយកង ពលធ្វើជាបញ្ឆេះសំរាប់ដុតភ្លើងទាំងពីរកុំអោយរលត់និង អោយកាន់តែឆេះខ្លាំងឡើងវិញ។ កំហុសនៃការ រៀបក្បួននេះគឺ ការមិនយល់កាលៈទេសៈព្រោះភ្លើងមួយដុំកំពុងតែឆេះជាមួយនគរខាងកើត ខ្លួនក៏ទៅដុត ភ្លើងមួយបន្ថែមទៀត។

២. ជំរំទេវតា ជាអ្នកធ្វើ។ព្រោះបើបណ្តោយអោយស្ថានការណ៍បែបនេះកាន់តែយូរ ទោះតិចឬច្រើនរឹតតែ ប៉ះពាល់ដល់កិច្ចការដឹកនាំនគរ។ទោះមានមហាយក្សមួយចាំទំនុកបម្រុង ក៏វាមិនគ្រប់គ្រាន់សំរាប់ចិញ្ចឹម រាស្រ្តក្នុងនគរដែរដូចនេះត្រូវប្រើយុទ្ធសាស្រ្តចាប់បង្ខំ។ បង្កើតព្រឹត្តការណ៍ ដាក់អ្នកបង្កបញ្ហាអោយ ចូលក្នុងក្បួនដើម្បីរកលេសចាប់មេទ័ពជំរំព្រះអាទិត្យដាក់ជាវត្ថុចរចា។ ទោះចង់ ឬ មិនចង់ជំរំព្រះអាទិត្យ ត្រូវតែជួយមេទ័ពសំខាន់ៗរបស់ខ្លួន។ ធ្វើបែបនេះជំរំទេវតាមានប្រៀបក្នុងការចរចាថាមិនត្រូវលក្ខខណ្ឌ ពាក់កណ្តាលបូក ១ នឹងបានសំរេចតាមបំណងរបស់ខ្លួនផងក៏មិនដឹង។ហើយបើកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺបង្ខំឲ្យជំរំព្រះអាទិត្យដើរចូលស្ថាប័នបង្កើតច្បាប់ដោយគ្មានលក្ខ័ណ្ឌទាមទារអ្វីទាំងអស់។

៣. គឺជំរំទាំងពីររៀបចំព្រឹត្តការណ៍នេះឡើងដើម្បីឈានទៅបញ្ចប់ចម្បាំងឆ្លងរដូវដ៏យូរមួយនេះ ព្រោះបើ បណ្តោយបែបនេះគឺមានតែអ្នកខាតគ្មានអ្នកណាចំណេញទេ។ នេះជាសេនារីយោដែលលទ្ធភាពអាច ទៅរួចច្រើន។ ព្រោះពីម្តងទៅម្តងក្រោយការចរចាជាចំហរ ជំរំទាំងពីរតែងតែបែរខ្នងដាក់គ្នា ហើយក៏មាន ការចរចាសម្ងាត់រហូតជំរំទាំងពីរបានចរចាត្រូវគ្នាលើច្រើនចំណុចទៅហើយនៅសល់តែបញ្ហា១ ប៉ុណ្ណោះ ដែលខ្ទាស់។ មុនពេលចាប់មេទ័ពសំខាន់ៗ មេរងជំរំព្រះអាទិត្យបានប្រកាសពីរូបមន្តថ្មីមួយដែលអាចអោយជំរំទេវតាទទួលយកបាន។ ប្រកាសម្តងជាពីរដង តែជំរំទេវតាហាក់ធ្វើហីមិនអើពើ។ពីខាងក្រៅ មិនចង់ តែខាងក្នុងចង់។ ពិតដូចក្លែងក្លាយ ក្លែងក្លាយដូចពិត។រឿងអីដែលដល់ចំណុចចុងក្រោយហើយ មិនទៅនិយាយគ្នា បើមានរូបមន្តថ្មីដែលអាចឲ្យជំរំទាំងពីរទទួលយកបានហើយនោះបែរជាបង្កាត់ភ្លើង អោយឆេះជាថ្មីទៅវិញ?ព្រឹត្តការណ៍ចាប់មេទ័ពសំខាន់ៗជំរំព្រះអាទិត្យ ប្រហែលជាព្រឹត្តការណ៍ចុង ក្រោយបង្កើតឡើងដើម្បីអោយឃើញថាខ្លាំងតែខាងក្នុងខ្សោយ។ ព្រោះបើជំរំទាំងពីរត្រូវរូវគ្នាក្នុង លក្ខខណ្ឌធម្មតាៗពេកនោះអ្វីៗនឹងចប់ដោយគ្មានន័យ។ វាមិនខុសពីរឿងកុនទេ បើតួប្រុស និងតួស្រីស្រឡាញ់គ្នាពីដើមដល់ចប់ គ្មានឧបសគ្គអ្វីរារាំង ហើយចុងក្រោយក៏រៀបការនោះ គឺវាគ្មានអត្ថន័យទេ។ តែបើសាច់រឿងនោះ តួប្រុស តួស្រី ឈ្លោះគ្នាតាំងពីដើមរឿង ហើយមានឧបសគ្គរាប់រយចុងក្រោយក៏ស្រឡាញ់គ្នានឹងបានរៀបការ អ្នកមើលប្រាកដជាថារឿងនេះល្អមើល។

ទោះថាសេនារីយោនេះជាសេនារីយោដែលមានលទ្ធភាពអាចទៅរួចច្រើន ក៏មិនមែនថាវាកើតឡើង ដោយឯកឯងនោះឡើយ។វាមានរឿងដែលត្រូវអោយវាកើតឡើង។ ជំរំព្រះអាទិត្យ ពិតណាស់ចង់ឲ្យ សង្រ្គាមនេះចប់អោយបានមុនខួប១ ឆ្នាំ ហើយដើរចូលក្នុងស្ថាប័នបង្កើតច្បាប់ ដើម្បីត្រួតពិនិត្យមើល លើការងារគ្រប់គ្រងនគររបស់ជំរំទេវតាម្យ៉ាងមេទ័ពរបស់ខ្លួនម្នាក់ៗក៏ច្បាំងអស់កំលាំងហើយដែរ។ មួយវិញទៀតត្រូវយកពេលដែលនៅសល់ដើម្បីកសាង និង ពង្រឹងជំរំរបស់ខ្លួនដើម្បីចេញច្បាំង លើកក្រោយ។ ឯជំរំទេវតាវិញត្រូវការពេលវេលាដែលនៅសល់របស់ខ្លួនឲ្យមានស្ថេរភាព ដើម្បីកសាង អភិវឌ្ឍន៍នគរ និងបង្កើនសេដ្ឋកិច្ចរាស្រ្តដើម្បីយកចិត្តរាស្រ្ត មានតែធ្វើបែបនេះទេទើបចេញច្បាំងលើក ក្រោយនៅមានរាស្រ្តគាំទ្រអាចបន្តគ្រប់គ្រងអំណាចរបស់ខ្លួនបាន។ ជាមួយគ្នានេះផងដែរ ក៏ប្រហែលជា ចង់បន្ថយកំដៅភ្លើងចិត្តរាស្រ្តដែលកំពុងតែឆេះជាមួយនគរខាងកើតព្រោះបង្កើតព្រឹត្តការណ៍នេះ ដើម្បី បង្វែរចំណាប់អារម្មណ៍របស់រាស្រ្តកុំអោយទាន់ធ្វើអ្វីផ្តេសផ្តាស។

៤.នេះក៏ជាសេនារីយោមួយដែលអាចមានលទ្ធភាពច្រើនផងដែរ អាចថាច្រើនជាងសេនារីយោទី ៣។ ហើយជំរំទាំងពីរសុទ្ធតែជាជនរងគ្រោះនៃព្រឹត្តការណ៍នេះ។វាហាក់ដូចជាមិនមែនចៃដន្យពេកទេ គឺ ក្រោយពេលដែលអ្នកនាំពាក្យទូតនគរខាងកើតបញ្ចេញនូវសំដីដែលនាំអោយភ្លើងចិត្តរាស្រ្តខ្មែរឆេះ ហើយនោះ គេហាក់មើលឃើញនូវគ្រោះច្រើនជាងលាភសំរាប់ខ្លួនគេបើសិនជាបណ្តោយអោយភ្លើង នេះឆេះធំ ព្រោះបើភ្លើងនេះឆេះ អ្នកខាតជាងគេគឺនគរខាងកើតតែម្តងដោយសារសេដ្ឋកិច្ចមួយភាគធំ ត្រូវពឹងផ្អែកលើនគរយើង។ ក្រៅពីសេដ្ឋកិច្ចនគរខាងកើតមិនចង់ដុតភ្លើងពីរក្នុងពេលតែមួយទេ មិនអាច ដៃម្ខាងច្បាំងជាមួយមហាយក្សហើយដៃម្ខាងវៃជាមួយកូនចិញ្ចឹមរបស់មហាយក្សទេ។ ណាមួយក៏ចង់ បានការគាំទ្រពីយើងក្នុងរឿងជម្លោះជាមួយមហាយក្សដែរ។ទោះមិនគាំទ្រខ្លួន ក៏ចង់អោយឈរនៅ លើជំហរកណ្តាល។ ដូចនេះ ដើម្បីអោយភ្លើងនេះរលត់វិញមានតែបង្កើតព្រឹត្តការណ៍ដើម្បីបន្សាប ព្រឹត្តការណ៍ ឬ អាចនិយាយថាដុតផ្ទះគេមុនដើម្បីកុំអោយគេមានឱកាសមកដុតផ្ទះខ្លួន។ ដើម្បីដុតភ្លើង ថ្មីនេះ គឺនគរខាងកើតរៀបចំមនុស្សអោយចូលក្នុងក្បួនជំរំទាំងពីរ ដើម្បីបង្កជាផ្កាភ្លើងផ្ទុះឆេះឡើង។អ្នកណាក៏ដឹងដែរថា ជារឿយៗ មេទ័ពរបស់ជំរំព្រះអាទិត្យតែងតែទៅកាន់បន្ទាយដែលគេវាយបែកនោះដើម្បីវាយរំដោះយកមកវិញ តែមិនដែលមានបញ្ហាធំដុំអ្វីទេក្រៅតែពីមានបាតុភាពបន្តិចបន្តួចតែ ប៉ុណ្ណោះ។ តែគ្រាន់តែរលកកម្សួលនៃភ្លើងចិត្តរាស្រ្តកំពុងតែឡើងកំដៅជាមួយនគរខាងកើតស្រាប់តែ មានការផ្ទុះនូវព្រឹត្តការណ៍ចាប់មេទ័ពសំខាន់ៗនៃជំរំព្រះអាទិត្យតែម្តង។ មុននេះក្រោយពីប្រកាសមិន សុំទោស ភ្លាមៗអ្នកនាំពាក្យរូបនោះបានបន្ទន់ឥរិយាបថកែតម្រូវពាក្យរបស់ខ្លួនឡើងវិញ។ដូចនេះ សេណារីយោនេះមានប្រយោជន៍ច្រើនសំរាប់នគរខាងកើត ហើយក៏អាចទៅរួចច្រើនជាងគេដែរព្រោះក្នុង ក្បួនថា អ្នកដែលចំណេញជាងគេពីយុទ្ធសាស្រ្ត គឺអ្នកនោះហើយជាអ្នកបង្កើតឡើង។ហើយជំរំទាំងពីរ គ្រាន់តែសម្រួលក្បួនរបស់ខ្លួន ដើម្បីទាញយកប្រយោជន៍ពីយុទ្ធសាស្រ្តរបស់គេតែប៉ុណ្ណោះ។
មនុស្សគិត មិនដូចទេវតាគិត!គេថានយោបាយជារឿងដែលអាចមើលឃើញ តែថាមិនត្រូវ!
បើខ្ញុំមិននិយាយធ្វើម៉េចនឹងដឹងថាខ្ញុំខុស!៕

ដោយ ខេមរា វិជ័យ
vichey.kh@gmail.com
ថ្ងៃទី ២០/០៧/២០១៤

គឺមកពីចិត្ត

…គឺមកពីចិត្ត
………………
រឿងព្រេងនិទានខ្មែរ ថ្វីត្បិតតែនិយាយពីរឿងសីល រឿងអច្ឆរិយៈ… តែមានអត្ថន័យអបរំផ្លូវចិត្ត ដោយយកទ្រីស្តីកម្មផល មកនិយាយលាយឡំជាច្រើនសណ្ឋាន។
លាវប៉ីនិយាយថា «… បើថាគេខឹងនឹងតុងជូព្រោះធ្វើបាបក្សត្រ សម្លាប់មន្រ្តីស្មោះ នាំគ្រោះដល់នគរនោះ គឺមិនត្រូវទេ។បើនិយាយថា គេច្រណែននឹងតុងជូទើបត្រឹមត្រូវជាង។តែខ្ញុំយល់ថា បញ្ហាទាំងអស់នេះ គឺមកពីចិត្តមនុស្សច្របូកច្របល់ មិនអាចបែងចែកលាភ និងគ្រោះ ល្អ និងអាក្រក់ គុណធម៌ និងអគុណធម៌ គុណ និងទោស…បានសោះឡើយ។ ឆ្លៀតពេលនគរមានគ្រោះ ចង់បែងចែកទឹកដីគ្នាកាន់កាប់រៀងៗខ្លួន។ នេះហៅថា ស៊ីបាយផ្ទះគេ ជុះដាក់ដំបូលគេ»។លាវប៉ី ក៏យល់ថាបញ្ហាទាំងអស់មកពីចិត្តមនុស្សដែរ ហើយខ្ញុំក៏យល់ស្របអ៊ីចឹងដែរ រឿងព្រេងខ្មែរ ក៏និទានអ៊ីចឹងដែរ។
ឩ. រឿងបុរសពូថៅដៃ៖ បុរសម្នាក់ជាអ្នកក្រ រកស៊ីកាប់អុសតាមមាត់បឹង មានពូថៅដៃតែមួយ។ ថ្ងៃមួយពេលកាប់អុស ក៏ធ្លាក់ពូថៅចូលក្នុងទឹកបឹងបាត់ទៅ។ គាត់ស្រែកយំយ៉ាងខ្លាំង អារក្សទឹកក៏ងើបឡើងសួរថា៖ មានរឿងអីបានជាយំខ្លាំងម្ល៉េះ? បុរសនោះក៏ឆ្លើយថា៖ ពូថៅខ្ញុំមានតែមួយ រកស៊ីកាប់អុសចិញ្ចឹមប្រពន្ធកូន ឥឡូវវាធ្លាក់ចូលក្នុងទឹក ខ្ញុំមិនដឹងមានអីសម្រាប់កាប់អុសចិញ្ចឹមប្រពន្ធកូនទៀតទេ!!!។ អារក្សទឹកក៏មុជទៅក្នុងទឹក ហើយលើកយកពូថៅមាសមកបង្ហាញ។បុរសនោះថា៖ មិនមែនពូថៅហ្នឹងទេ!។ អារក្សទឹក ក៏មុជទៅម្តងទៀត លើកយកពូថៅពេជ្រ។ បុរសនោះក៏និយាយថា៖ មិនមែនពូថៅហ្នឹងទេ!។ អារក្សទឹក ក៏ដឹងថាបុរសនេះមានចិត្តស្មោះត្រង់ ក៏មុជទៅយកពូថៅចាស់របស់គាត់មកឱ្យវិញ ហើយជូនពូថៅមាស ពូថៅពេជ្រ ឱ្យគាត់ថែមទៀត។ បុរសអ្នកជិតខាងឃើញ បុរសអ្នកក្រ មានបានក៏ទៅសួរនាំពីរបៀបមានបានទាំងនេះ។បុរសក៏រៀបរាប់តាមដំណើររឿងប្រាប់គ្មានចន្លោះ។បុរសទី២ក៏ធ្វើតាមដូចគ្នា…! អារក្សទឹកមុជក្នុងទឹក ងើបឡើងយកពូថៅមាស ពូថៅពេជ្រមកឱ្យ…។ គាត់និយាយថា៖ «ហ្នឹងហើយជាពូថៅរបស់ខ្ញុំ!!!» ។អារក្សទឹកខឹងយ៉ាងខ្លាំង ហើយក៏ស្រែកថា៖ «អ្នកឯងចិត្តលោភលន់ណាស់! យើងនឹងពន្លិចទូកឯងចោល ឱ្យស្លាប់ទាំងពូជ!!!»។ …តើរឿងនេះ មិនមែនជារឿងអបរំផ្លូវចិត្តទេឬ? ព្រោះដូនតារបស់យើងយល់ថា បញ្ហាទាំងអស់គឺកើតឡើងពីចិត្តលោភលន់របស់មនុស្ស!។
នៅមានរឿងជាច្រើនទៀត ដូចជារឿងចៅកាំបិតបន្ទោះ រឿងចៅសំគមបាញ់លលក រឿងមាយើង រឿងកូលាបប៉ៃលិន រឿងស៊ឹមអ្នកបរឡាន…ជាដើម។ រឿងទាំងនេះពាក់ព័ន្ធនឹងស្ថានភាពនយោបាយខ្មែរសព្វថ្ងៃនេះខ្លាំងណាស់។ បញ្ហាសព្វថ្ងៃ គឺបណ្តាលមកពីចិត្តមនុស្សលោភលន់ គិតតែផលប្រយោជន៏របស់ខ្លួន គ្រួសារ បក្សពួក…ជាជាងគិតពីប្រយោជន៍ជាតិ។ តើនេះមិនមែនមកពីចិត្តលោភលន់ទេឬ?

បើយើងម្នាក់ៗ គិតពីរឿងឈ្នះចាញ់ គឺមិនដែលចប់នោះទេ តែបើគិតរឿងជាតិជាធំ ម្ល៉េះចប់តាំងពីយូរមកហើយ ។និយាយជារួម វិធីដោះស្រាយងាយៗ គឺគ្រាន់តែអង្គុយហូបបាយជាមួយគ្នាពីរបីដង គឺច្បាស់ជាដោះស្រាយបញ្ហាទាំងអស់បានធូរស្រាលណាស់ទៅហើយ។ អ្នកឯងចង់បាននេះ ខ្ញុំឱ្យមិនបាន ព្រោះខ្ញុំខាតអញ្ចេះ តែខ្ញុំអាចឱ្យអានោះ!!! បើអ្នកឯងឱ្យអានោះ ខ្ញុំបានតិចពេកពិបាកទទួល អ៊ីចឹងខ្ញុំសុំអានោះថែម!!! និយាយទៅ និយាយមក និយាយទាល់តែត្រូវគ្នា ទើបគេហៅថាអ្នកដឹកនាំ ចេះដោះស្រាយបញ្ហាជាតិជាធំ។ ហេតុនេះហើយ បានជាខ្ញុំសុខចិត្តរាប់អាន អ្នកនៅក្នុងវាំង ច្រើនជាងអ្នកនៅក្នុងបក្សនយោបាយ ព្រោះរាជវាំង គឺតំណាងឱ្យនគរទាំងមូល មិនប្រកាន់និន្នាការនយោបាយ។បើនិយាយឱ្យចំ លោកហ៊ុន សែន លោកស ខេង លោកកឹម សុខា និងលោកសម រង្ស៊ី… ទៅដេកហូបបាយនៅវាំងតែ២ ឬ៣ថ្ងៃ ប្រាកដជាដោះស្រាយបញ្ហាទាំងនេះបានយ៉ាងស្រួល…។ តែពួកគេ គិតផលប្រយោជន៍បក្ស ជាជាងផលប្រយោជន៍ជាតិ!!!។ តើរឿងអីត្រូវដោះស្រាយចេញដោយងាយៗទៅ!!! តើនេះបណ្តាលមកពីមូលហេតុអី្វ? មិនមកពីចិត្តលោភលន់ទេឬ?
បើថាយើងសរសេរអត្ថបទរិះគន់«សជ»!! សជថា៖យើងកញ្ជះយួន…។ បើថាយើងសរសេរអត្ថបទរិះគន់«ប្រជ»!! ប្រជថាយើងបក្សប្រឆាំង…។ ចឹង!តើជាតិយើងមិនចែកជាពីរទៅហើយទេឬ?
ក្នុងចំណោមអ្នកទាំងអស់គ្នា នរណាដែលយល់ថា៖ លោកហ៊ុន សែន ចុះចេញពីតំណែង អាចដោះស្រាយ ឬបញ្ចប់បញ្ហាទាំងអស់បាន? ហេតុអ្វី? ហើយអ្នកណាថា«សជ»ឡើងកាន់អំណាច ហើយអាចដោះស្រាយបញ្ហាទាំងនេះបាន? រឿងអាចធំជាងនេះបើអត់ពី «ហស» ឬរឿងអាចតូចជាងនេះបើអត់ពី «ហស» គឺគ្មាននរណាអាចស្មានដឹង ឬទស្សន៍ទាយត្រូវនោះទេ!!!។
ខ្ញុំមិនចង់ឱ្យអ្នកទាំងអស់គ្នា មើលអ្នកនយោបាយក្នុងផ្លូវល្អ និងអាក្រក់តែម្យ៉ាងនោះទេ តែត្រូវមើលពួកគេ ក្នុងផ្លូវខ្លាំង និងពូកែ…ខ្លះផង។ ព្រោះរឿងល្អ ឬអាក្រក់ មិនអាចវាយតម្លៃតែសម្បកក្រៅបាននោះទេ!!!។ ដូចគ្នានេះដែរ អ្នកទាំងអស់គ្នា មិនអាចរាប់អានខ្ញុំ ដោយសារតែខ្ញុំជាមនុស្សល្អ ឬអាក្រក់នោះទេ ព្រោះល្អ និងអាក្រក់…អាចប្រែប្រួលគ្រប់ពេលវេលា។ តែយើងម្នាក់ៗត្រូវតែគោរព មនុស្សដែលធ្វើកិច្ចការត្រឹមត្រូវ…ទើបវាប្រសើរជាង!។ នៅផ្ទះអ្នកទាំងអស់គ្នាអាចជេរប្រពន្ធកូន នេះជារឿងផ្ទាល់ខ្លួន តែនៅខាងក្រៅ យើងមានឆន្ទៈស្រដៀងគ្នា គឺចង់ធ្វើកិច្ចការដែលត្រឹមត្រូវសម្រាប់ប្រទេសជាតិ ទោះមិនបានសម្រេច ក៏ទេវតាដឹងឮថា យើងបានធ្វើហើយ តែវាមិនទាន់បានជោគជ័យ គង់មានអ្នកជំនាន់ក្រោយ បន្តធ្វើរឿងទាំងនោះ ដើម្បីធ្វើឱ្យជោគជ័យជាមិនខាននោះទេ។
លោក «ហ្វដ»បាននិយាយថា៖ «ខ្ញុំមិនដែលបរាជ័យនោះទេ គ្រាន់តែមិនទាន់ជោគជ័យ!»។
មនុស្សពីរនាក់ចៀសសមិនផុត ពីមានទឹកចិត្តពីរ បីនោះទេ។ ការគាំទ្រ ឬមិនគាំទ្រ បុគ្គលណាម្នាក់ ក៏មានហេតុផលច្រើនយ៉ាងដែរ ។យើងអាចគាំទ្រអ្នកណាម្នាក់ ព្រោះតែគាត់ឱ្យផលប្រយោជន៏មកយើង តាមរយៈសម្ភារៈ ឋានៈតួនាទី រហូតដល់ទឹកចិត្ត ជំនឿចិត្តជាដើម…។យើងក៏អាចមិនគាំទ្រអ្នកណាម្នាក់ ព្រោះតែគាត់បំផ្លាញផលប្រយោជន៏យើង ឬក៏អាចដោយសារព្រោះគ្មានជម្រើស ឬអាចដោយសារគេមិនគោរពយើង ឬមើលងាយយើង… បានជាយើងមិនគាំទ្រ គឺ សុទ្ធតែមានហេតុផល។ប៉ុន្តែរឿងទាំងនេះមិនគួរកើតមានសម្រាប់អ្នកទាំងអស់គ្នាទេ។ យើងត្រូវតែលះបង់គំនិតស្អប់ គំនិតប្រកាន់ចោល… ត្រូវរាប់អានមនុស្ស ឬមិនរាប់អានមនុស្ស គួរតែផ្តោតលើហេតុផល ឆន្ទៈ និងការធ្វើកិច្ចការដែលត្រឹមត្រូវ។ សូម្បីចោរ ក៏វាអាចធ្វើកិច្ចការត្រឹមត្រូវដែរ!!! ដូចជារឿងមួយ …ក្មេងម្នាក់ទៅលួចថ្នាំពេទ្យគេ ព្រោះតែចង់ព្យាបាលម្តាយឈឺនៅផ្ទះ…។ បើគិតពីការងារដែលធ្វើ គឺជាចោរ ច្បាស់ជាអាក្រក់ណាស់ទៅហើយ ប៉ុន្តែបើសួរថា គាត់ធ្វើកិច្ចការដែលត្រឹមត្រូវឬទេ? សម្រាប់យើងមានជម្រើស យើងច្បាស់ជាគិតថាមិនត្រឹមត្រូវទេ។ បើគ្មានលុយម៉េចមិនខ្ចីគេ!!! ម៉េចមិនសុំទានគេ??? ចាំបាច់ទៅលូចគេធ្វើអី? តែសម្រាប់អ្នកដែលគ្មានជម្រើស…រឿងរ់ាវល្អ ឬអាក្រក់ គឺច្បាស់ជាទុកមួយដុំសិន គឺត្រូវតែធ្វើកិច្ចការដែលត្រឹមត្រូវ និងគួរតែធ្វើជាមុន នោះគឺលួចថ្នាំ ដើម្បីជួយម្តាយឈឺជាទម្ងន់នេះមិនខាន…។

ម្យ៉ាងទៀត គឺមកពីទឹកចិត្តហ្នឹងណា!!! បានជាសម្តេចសីហនុដាក់ «សាសនា» ក្នុងបាវចនាជាតិថា៖ « ជាតិ សាសនា ព្រះមហាក្សត្រ»។ ជាតិ គឺទឹកដី ប្រជាជន។ សាសនា គឺសម្រាប់អប់រំផ្លូវចិត្ត។ព្រះមហាក្សត្រ គឺតំណាងឱ្យឯកភាពរបស់ខ្មែរ។

វៃយ៉ាងនិយាយថា «ជួបស្តេចខ្លាំងនគរខ្លាំង ជួបស្តេចល្ងង់នគខ្សោយ ជួបស្តេចប៉ោឡែ នគរវិនាស»…។

អ្នកណាអ្នកខាត?

អ្នកណាអ្នកខាត?
…………………………..
អ្នកដែលខាត ធ្ងន់ គឺ ប្រជ។ ទី១ ខាត គជប ទី២ ខាត សំលេងក្នុងសភា ខាតទី៣ បាត់បង់សំលេងគាំទ្រ ជាផ្លូវការ ២០កៅអី ខាត ទី ៤….

អ្នកដែលថា សជ ខាត តើខាតត្រង់ណា?

ដូច លោក យឹម សុវណ្ណ និយាយ៖ សជ មិនដូច ហ្វុនស៊ីនប៉ិចទេ។ ហ៊្វុនស៊ីប៉ិច ចូល សភា ហើយ ចូលរដ្ឋាភិបាលចំរុះទៀត រាស្រ្តមិនខឹង ទើបចំលែក។

តែ សជ ចូលសភា គឺជារឿងត្រឹមត្រូវ។ តែត្រង់ថា ចូលពេលណា អោយសម គឺ ពិបាកសំរេច។

ឩ. សជ កាន់ការ ផ្នែកខាង គណកម្មការពុករលួយនៅសភា។ នេះ ជា ការសាកល្បង សមត្ថភាព របស់ សជក្នុងការប្រឆាំង និង អំពើរពុករលួយ។ រាស្រ្ត អាចវាយតលៃបាន នៅពេលហ្នឹង តើ សជ ចោលម្សៀត ដូចដែល រាស្រ្តគិត ឬទេ?

ម្យ៉ាងទៀត អ្នកគាំទ្រ សជ និង ប្រជ គឺខុសគ្នាស្រឡះ។

ខាងប្រជ ទោះប្រជធ្វើអី ក៏ត្រូវដែរ ។ ទោះបើដឹងថា ខុស ក៏មិនហ៊ានមាត់ដែរ ព្រោះ អ្នកគាំទ្រ ប្រជ បានប្រយោជន៏ដោយផ្ទាល់។

ឯខាង សជ ជាអ្នកបានប្រយោជន៏ដោយប្រយោល។ បើហ៊ានតែធ្វើខុស ឆន្ទះរាស្រ្ត(ប្រយោជន៏រួម) គឺ ច្បាស់ជាត្រូវថ្មោងហើយ។

សម័យនេះ មិនដូចសម័យមុន។ ដូច ស្តេច ស៊ីហនុ និយាយប្រាប់ មន្រ្តីនយោបាយម្នាក់ថា «ត្រូវរងចាំ រហូតដល់ សម័យកាល មាត់ទិព្វ ត្រចៀកទិព្វ ភ្នែកទិព្វ តើបអាចធ្វើអ្វីៗបាន»

សម័យនេះ គឺ រាស្រ្ត បានតាំងចិត្ត ជាម្ចាស់លើ អ្នកនយោបាយ។ ពីមុន អ្នកនយោបាយ បានត្រឹម តែនិយាយ រាស្រ្តស្តាប់ តែគ្មានឱកាស និយាយបកមកវិញ។ ទោះបីចង់និយាយ ក៏ខ្លាចរអារ។

សម័យ រាស្រ្ត ធ្វើជាអ្នកកាសែត គឺជាសម័យ រាស្រ្ត ជាម្ចាស់ទឹកដី។ គ្រប់គ្នា មាន កាមេរា ប្រព័ន្ធបណ្តាញផ្សព្វផ្សាយ រឿងអី អ្នកនយោបាយ មិនត្រង់កន្ទុយ?

បើប្រជ ចង់សុខ សំរាប់ ២០១៨ គឺ មានតែ បត់បែន តាមសម័យកាល យករាស្រ្ត ជាធំ ច្បាប់ជាបន្ទាត់ ទើបមានសង្ឃឹម ទេវតា មិនបរាមុខ។

និយាយជារូម អ្នកខាត គឺ អ្នកនយោបាយ អ្នកចំណេញ គឺ រាស្រ្ត។

មានរាស្រ្ត មានទឹកដី មានអំណាច នេះ ជាពាក្យ របស់ អរិយក្សត្ររបស់យើង។