ប្រវត្តិលោក សម សារី ឪពុកលោកប្រធាន សម រង្ស៉ី

លោក សម សារី ជាអ្នកស្នេហាជាតិ ដ៏ធំធេងនិងបរិសុទ្ធស្មោះស្ម័គ្រចំពោះព្រះរាជបល្ល័ង្កនាំយកជ័យជំនះជូនប្រជារាស្ត្រខ្មែរតាមព្រះតម្រិះសម្តេច នរោត្តម សីហនុ

លោក សម សារី កើតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩១៧ នៅឃុំជង្រុក ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ សម ញាន ធ្លាប់បម្រើការងារជាមន្ត្រីរាជវាំង និងជារដ្ឋមន្ត្រីក្រសួងធម្មការ ក្នុងទសវត្សរ៍ឆ្នាំ១៩៤០ ហើយ លោក សម សារី គឺជាកូនទី២ ក្នុងចំ ណោមកូនទាំងអស់៧នាក់។

ពេលរៀនចប់បឋមសិក្សាលោក សម សារី បានមកសិក្សានៅអនុវិទ្យាល័យ ស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩៣៥-១៩៣៦ ដែលមិត្តភកត្តិរបស់គាត់រួមមាន លោក អៀង សារី និងលោក រ័ត្ន សាមឿន ជាខ្មែរកុម្មុយនិស្តដំបូង ហើយនៅឆ្នាំ១៩៣៩ លោក សម សារី បានប្រឡងជាប់មធ្យមសិក្សាបត្រ ផ្នែកទស្សនវិជ្ជា។ ក្រោយមកលោក សម សារី បានរៀបអាពាហ៍ពិពាហ៍ ជាមួយ អ្នកស្រី អិុន អេម ជាស្ត្រីខ្មែរទី១ ដែល ទទួលបានសញ្ញាបត្រ មធ្យមសិក្សាបត្រនៅឥណ្ឌូចិនបារាំងសេស នាក្រុង ព្រៃនគរ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៣៩ ហើយក្រោយមក មានកូនចំនួន៥នាក់ គឺប្រុស៤នាក់ និងស្រីម្នាក់រួមមាន អេម្ម៉ារ៉ា កើតនៅឆ្នាំ ១៩៤០, អេម្ម៉ារ៉ាន កើតនៅឆ្នាំ ១៩៤១,អេម្ម៉ាប្ញទ្ធិ កើតនៅឆ្នាំ១៩៤៥, មិទ្ធា រី កើតនៅឆ្នាំ១៩៤៦, និងលោកប្រធាន សម រង្ស៊ី កើតនៅឆ្នាំ១៩៤៩។

ក្នុងអាយុ២២ឆ្នាំ គឺអំឡុងឆ្នាំ១៩៣៩ លោក សម សារី បានចូលក្នុងចំណោមខ្មែរទី១ ដែលបានទទួល អាហារូបករណ៍បារាំង ត្រូវមកសិក្សានៅស្រុកបារាំង តែត្រូវរង់ចាំដល់ឆ្នាំ១៩៤៦ ទើបបានទៅបន្តការសិក្សាដែលនៅចន្លោះរយៈពេលនោះ លោក សម សារី បានចូលបម្រើការងារក្នុងខេត្តបាត់ដំបង ជាមន្ត្រីតុលាការជាសុភាចារ្យបុរស កម្មសិក្សាការីនៅឆ្នាំ ១៩៤០ រហូតដល់ឆ្នាំ១៩៤៤ លោក សម សារី បានផ្លាស់មកសាលាឧទ្ធរណ៍ក្រុងភ្នំពេញ។ នៅឆ្នាំ ១៩៤៥ ពេលជប៉ុន ចូលកាន់កាប់ស្រុកខ្មែរ លោក សម សារី បានធ្វើជាមេនគរបាលនយោបាយរហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ១៩៤៦ បារាំងនិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រុះស្រួលគ្នាបណ្តោះអាសន្ន ដោយលោកសម សារី បានឡើងធ្វើជាស្នង ការប៉ូលិសនៅភ្នំពេញ ។

នៅឆ្នាំ ១៩៤៦ លោក សម សារី បានដាក់ពាក្យសុំឈប់មួយរយៈ ដើម្បីទៅរៀនយកឯកទេសហិរញ្ញវត្ថុនៅស្រុកបារាំង ដែលនៅទីនោះលោក សម សារី មានចំណូលចិត្តទាក់ទងបារាំងជាអភិជនដើម្បីស្គាល់ទំនៀមទម្លាប់ប្រពៃណីរហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៤៩ លោក សម សារី បានទទួលសញ្ញាបត្រផ្នែកសេវាសាធា រណៈ នៅវិទ្យាស្ថាននយោបាយក្រុងប៉ារីសនិងបរិញ្ញាបត្រច្បាប់ នៃមហាវិទ្យាល័យច្បាប់ក្រុងប៉ារីស ដែលក្រោយមកលោក សម សារី បានធ្វើជាកម្មសិក្សាការី នៅធនាគារជាតិនៃប្រទេសបារាំង។

លោក សមសារី បានវិលត្រឡប់មកចូលប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥០ ដោយត្រូវបានលោក ប៉ែន នុត ណែនាំបង្ហាញសម្តេចព្រះនរោត្តម សីហនុដែលពេលនោះព្រះអង្គកំពុងស្វែងរក ”អ្នកស្នេហាមាតុភូមិម្នាក់មានចំណេះវិជ្ជា ធ្វើការងារមានប្រសិទ្ធភាព និងជាអ្នក ខ្នះខ្នែងក្នុងការងារ ដើម្បីជួយព្រះ អង្គក្នុងរាជបូជនីយកិច្ចទាមទារ ឯក រាជ្យ”។ លោក សម សារី គឺជាបញ្ញវន្ត ម្នាក់ដែលអាចធ្វើការងារអស់ទាំងនេះបាន គឺលោក សម សារី មិនត្រឹមតែជួយព្រះរាជបូជនីយកិច្ចនេះទេគឺ លោកបានសរសេររឿងរ៉ាវកម្ពុជាក្រោម តវ៉ាទៅអាណានិគមបារាំង ដែលបានបញ្ចូលទឹកដីកម្ពុជាក្រោម ឲ្យស្ថិតក្រោមរដ្ឋការរបស់រដ្ឋសមាគមយួន នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩ ដោយលោក សម សារី ចាត់ទុកថាជារឿងអយុត្តិធម៌ ត្រូវតវ៉ាចរចាយកកម្ពុជាក្រោមវិញ នៅពេលខាងមុខ។

បើពិនិត្យលើកិត្តិយស កិត្តិគុណ បម្រើរាជបល្ល័ង្ករបស់លោក សម សារី គឺអ្នកកត់ត្រាផ្នែកប្រវត្តិសាស្ត្របានលើកឡើងថា លោក សម សារី បានវិលត្រឡប់មកភ្នំពេញនៅឆ្នាំ១៩៥៥ នាំមកនូវជ័យជំនះធំធេងនៃការចរចាមកថ្វាយសម្តេចព្រះនរោត្តម សីហនុ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៥ លោក សម សារី លោក ប៉ែន នុត និងលោក ឃឹម ទិត ត្រូវបានតែងតាំងជាឧត្តមក្រុមប្រឹក្សារាជបល្ល័ង្ក ហើយលោក សម សារី ក៏ត្រូវបានបន្ថែមតួនាទីមួយទៀត ជាអ្នកនិពន្ធជីវប្រវត្តិថ្វាយសម្តេចព្រះនរោត្តម សីហនុ។ ដល់ថ្ងៃទី២ មីនា ឆ្នាំ ១៩៥៥ សម្តេចព្រះនរោត្តម សីហនុ បានដាក់រាជ្យថ្វាយព្រះបិតា ហើយទៅបង្កើតចលនាសង្គមរាស្ត្រនិយមដែលនៅពេលនោះ ព្រះអង្គបានសម្រេចជ្រើសរើសលោក សម សារី ជាសហការីដ៏ជំនិតម្នាក់ គឺក្នុងរដ្ឋាភិបាលទី១ នៃរបបសង្គមរាស្ត្រនិយមដែលមានសម្តេចព្រះនរោត្តម សីហនុ ជានាយករដ្ឋមន្ត្រី និងមានលោក សម សារី ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជារដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ផែនការ និងអប់រំជាតិ។ បើពិនិត្យមើលពីសកម្មភាពការងាររបស់លោក សម សារី បានបង្ហាញយ៉ាងច្បាស់អំពីគោលជំហរការពារព្រះរាជបល្ល័ង្ក ដង្ហែតាមព្រះរាជតម្រិះរបស់សម្តេចព្រះនរោត្តម សីហនុ និងបាននាំមកនូវជោគជ័យដ៏ធំធេងជូនជាតិមាតុភូមិ និងរាស្ត្រខ្មែរទូទៅ ហើយលោកប្រធាន សម រង្ស៊ី បានបន្តបេសកកម្មពីឪពុកក្នុងការបម្រើជាតិមាតុភូមិ ដោយស្មោះស្ម័គ្រ សមជាឈាមជ័រអ្នកស្នេហាជាតិប្រកបដោយឧត្តមគតិដ៏មានតម្លៃនិងគួរឲ្យគោរពជាទីបំផុត៕

តើនណាជាអ្នកសម្លាប់ សម សារី? ហើយ សម សារី ស្លាប់ទីកន្លែងណា ? ដោយសារមូល ហេតុអ្វី?

ការស្លាប់របស់ សម សារី ដែលឪពុករបស់ សម រង្ស៊ី នោះត្រូវបានមជ្ឈដ្ឋាន មួយចំនួនធ្វើការ បកស្រាយផ្សេងៗគ្នា ដោយគ្មានឯកសារពិតប្រាកដណា មួយលើកយកមកនិយាយអោយ បានត្រឹមត្រូវច្បាស់លាស់ទេ ។ សូម្បីតែ សម រង្ស៊ី ខ្លួនឯងក៏មិនហ៊ានសរសេរឬបកស្រាយពី មូលហេតុនៃការស្លាប់ របស់ឪពុកខ្លួនផង ។ ចំណែកឯអ្នកដែលអាងខ្លួនមានអាយុច្រើនមួយ ចំនួន ដែលតាមពិតគ្រាន់តែមានអាយុច្រើន តែមិនដែលបានដឹងរឿងរ៉ាវអ្វីទេនោះ ក៏ចេះតែ ប្រដិតរឿងនិយាយពីការស្លាប់របស់ សម សារី ធ្វើដូចជាខ្លួនបានដឹង តែតាមពិតខ្លួនមិនបាន ដឹងអ្វីទាំងអស់គ្រាន់តែមានអាយុច្រើនប៉ុណ្ណោះ ។

សឺង ង៉ុកថាន់ ប្រធាន ចលនាខ្មែរសេរី ដែលមាន កៅ តត់ ជាគូរកន់នោះ បានកើត មានវិបត្តិជាបន្តបន្ទាប់ក្រោយពី សម សារី ចូលមកដល់ ។ នោះ គឺនៅក្នុងដំណាក់កាល មួយដែលលែងបញ្ជាកូនចៅបាន ជាពិសេសកូនចៅ ដែល ជាក្រុមអ្នកស្រុកនៅភូមិភាគខាង លិច មិនមែនមកពីកម្ពុជាក្រោមនោះ គេលែងស្តាប់លោក សឺង ង៉ុកថាន់ ទេព្រោះមុខរបរ របស់ពួកគេភាគច្រើនជា ចោរប្លន់គោរក្របីរបស់អ្នកស្រុក ។ សម សារី បានប្រមូលយកនូវ ព័ត៌មាន ទាំងនេះបញ្ជូនទៅអោយសម្តេច នរោត្តម សីហនុ ហើយបានរាយការណ៍ ជូនយ៉ាង មានសុទិដ្ឋិនិយមថានឹងមិនដល់មួយឆ្នាំទេ ខ្លួនគឺអាចបំបែករំលាយ ចលនាខ្មែរសេរី របស់ លោក សឺង ង៉ុកថាន់ បាន ។

ក្រោយ​ពេលសម្តេច សីហនុ បញ្ជូន សម សារី មកធ្វើជាចារកម្មក្នុងក្រុមខ្មែរ សេរី ពេលនោះលោក​ សម សារី បានចាប់ផ្តើមចង​សម្ព័ន​ជាមួយ​ពួក កុម្មុយនិស្តយៀកមិញតាម រយៈការភ្ជាប់ទំនាក់ទំនងពីខាងក្រោយរបស់ នាង ម៉ូនិក ពេលនោះហើយដែលពួក សៀម យល់ច្រឡំថាលោក សឺង ង៉ុកថាញ់ ចូលកុម្មុយនីស្ត​ក៏រក​ចាប់ខ្លួនលោក និងថ្នាក់ក្រោម របស់លោកដែរ ។ លោក សឺង ង៉ុកថាន់ អត់មានកន្លែងនៅ ព្រំប្រទល់​ដែន​សៀមទៀតទេ ​លោក​ត្រូវ​តែ​ភៀស​​ខ្លួនត្រឡប់មកកាន់កម្ពុជាក្រោមវិញ ។ ប៉ុន្តែ​ដើម្បីទៅ​កម្ពុជាក្រោម លោក​​ត្រូវដើរ​កាត់​ស្រុក​ខ្មែរ ។

យៀកមិញហើយនឹងប៉ូលីសគេញរបស់សម្តេច ស៊ីហនុ ទាំងអស់នេះសុទ្ធជា​សត្រូវ​របស់លោក​ សឺង ង៉ុកថាន់ ។ លោក សឺង ង៉ុកថាន់ នឹងមានគ្រោះថ្នាក់ កាលណា​ឆ្លងកាត់ស្រុកខ្មែរ ។ ​កងទ៍ពខ្មែរសេរីរបស់ សឺង ង៉ុកថាន់ អត់ ស្គាល់ផ្លូវ ដែលអាចដឹកនាំ លោកឆ្លងកាត់ទៅ​កម្ពុជាក្រោមដោយសុវត្តិភាពទេ ។ ពេលនោះ សម សារី ចាប់ផ្តើម ដំឡើងធ្មុងដោយគិតថាខ្លួនអាចបំបែក ចលនាខ្មែរសេរីបានហើយ ព្រោះចលនាដែលគ្មាន ក្បាលដឹកនាំគឺត្រូវតែចប់ ។ ដូច្នោះក្នុងចន្លោះពេលនេះ សម សារី បានលួចជូន ដំណឹងមក សម្តច សីហនុ ជាសំង៉ាត់ ដើម្បីអោយក្រុមគិញរបស់សម្តេច សីហនុ ត្រៀមរៀបចំផែនការ ពួនស្ទាក់សម្លាប់លោក សឺង ង៉ុកថាន់ នៅក្នុងដីខ្មែរកណ្តាលអោយបាន មុន ពេលឆ្លងដល់ដី កម្ពុជាក្រោម ។ ជាសំណាងល្អរបស់អ្នកស្នេហាជាតិ សំបុត្រ របស់ សម សារី ដែល រាយការណ៍អោយសម្តេច សីហនុ ត្រូវបានធ្លាក់ចូលទៅ ក្នុងដៃរបស់ លោក ថាច់ ត្រឹង ដែលជាអង្គរ័ក្សផ្ទាល់របស់លោក សឺង ង៉ុកថាន់ ។

លោក ថាច់ ត្រឹង អង្គរ័ក្សរបស់លោក សឺង ង៉ុកថាន់ គឺជាអ្នកបាញ់​សម្លាប់​លោក សម សារី ពីព្រោះតែពេលនេះដឹងច្បាស់ហើយថា​លោក សម សារី គឺជា ចារកម្មរបស់សម្តេច សីហនុ ដែលចូលក្នុងចលនាខ្មេរសេរី គឺដើម្បី បំផ្លាញ ចលនាខ្មែរសេរី និងលាបពណ៌ ចលនាខ្មែរសរីទៅជាកុម្មុយនីស្ត អោយប្រទេសសៀមលែង អោយដីជ្រក និងមិនតែ ប៉ុណ្ណោះ សម សារី ដែលជាចារកម្មរបស់សម្តេច សីហនុ ក៏បានរៀបចំផែនការសម្លាប់លោក សឺង ង៉ុកថាន់ ថែមទៀត ។  ដូច្នោះលោក ថាច់ ត្រឹង សម្លាប់លោក សម សារី អត់មានបញ្ជា ពីលោក សឺង ង៉ុកថាន់ ទេ ពោលគឹ សម្លាប់មុនហើយបាន រាយការណ៌បង្ហាញឯកសារ តឹកតាងតាមក្រោយ ។ មុនពេល ស្លាប់ ​សម សារី លោកនិយាយប្រកែកខ្លាំងមាត់ឡើង​សរសៃករ​ជាមួយ​ ថាច់ ត្រឹង  តែវាសនា ចារកិច្ចជនរូបនេះ មិនអាចគេចផុតពីចុង កាំភ្លើង របស់អ្នកខ្មែរក្រោមអ្នក ស្នេហាជាតិ ថាច់ ត្រឹង ​បានទេ ។  សម សារី ​ស្លាប់នៅព្រំដែនសៀម​ទៅ ។

បញ្ជាក់៖ សម សារី មិនមែនជាមនុស្សក្បត់សម្តេច សីហនុ ដូចដែលឯកសារ មួយចំនួនបានសរសេរនៅទេ ។ តាមពិតទំនាស់រវាង សម សារី ជាមួយ នឹងសម្តេច សីហនុ គឺជាទំនាស់សិប្បនិម្មិត ដែលបានរៀបចំឡើងដើម្បី បញ្ចូលខ្លួន សម សារី ទៅ ក្នុងចលនាខ្មែរសេរី ជាពិសេសចូលអោយបានជិត ខ្លួន របស់លោក សឺង ង៉ុកថាន់ ។ ការដែល សម សារី វ៉ៃស្រីកំណាន់នៅ ទីក្រុងឡុងប្រទេសអង់គ្លេស នៅក្នុងពីធីចូលរួម ខួបកំណើតម្ចាស់ក្សត្រីយ៍ អេលីហ្សាបែត គឹជាបញ្ជាពីវាំងនៅភ្នំពេញ ដើម្បីយកធ្វើជា លេសធំ និង ធ្វើជាទំនាស់ធំរវាង សម សារី និង សម្តេច សីហនុ តែតាមពិត សម សារី គឹនៅតែជាចារកម្មរបស់សម្តេច សីហនុ ដដែលដែលមានបេសកកម្ម ចូល ទៅបំបែក ចលនាខ្មែរសេរី ដូចដែល សម សេរី ធ្លាប់បានបំបែក គណបក្ស ប្រជាធិបតេយ្យរបស់ លោក អៀវ កឹះ ព្រះអង្គម្ចាស់ ស៊ីសុវត្តិ យុទ្ធិវង្ស និងលោក កេង វ៉ាន់សាក់ ជាដើម ។ តែ សម សារី ក៏ត្រូវអស់លក្ខណ៍ ជាមួយខ្មែរកម្ពុជាក្រោមជាអ្នកស្នេហាជាតិពិតនៅ ជាមួយលោក សឺង ង៉ុកថាន់ ស្លាប់នៅក្រោមដៃរបស់លោក ថាច់ ត្រឹង នៅជាយដែន សៀម ។ ដូច្នោះហើយបានជាសម្តេច សីហនុ មាននាទីចញ្ចឹមកូនប្រពន្ធរបស់ សម សារី អោយរស់នៅរៀនសូត្រនៅស្រុកបារាំង ហើយក៏រៀបការកូនស្រីរបស់ ញ៉ឹក ជូឡុង អោយ សម រង្ស៊ី ដើម្បីបន្តមរត្តកនយោបាយរបស់សពុករហូតមក នឹងក៏វាជា ហេតុផលដែល សម រង្ស៊ី មិនហ៊ានសរសេរពីមូលហេតុ ដែល ឪពុកខ្លួនស្លាប់ដែរ ព្រោះឪពុកខ្លួនមិនមែនសម្តេច សីហនុ ជាអ្នកសម្លាប់ តែជាខាងខ្មែរសេរីអ្នកសម្លាប់ ទៅវិញ ។

ចលនាខ្មែរសេរី បែកបាក់ពីព្រំដែនសៀម រហូតដល់លោក សឺង ង៉ុកថាន់ គ្មាន ទីតាំងឈរ សម្រាប់ឈរជើងកងទ័ពត្រូវបង្ខំចិត្តទៅករទ័ពនៅ កម្ពុជាក្រោមវិញ នោះ គឺដោយសារតែ សម សារី ដែលបន្លំខ្លួនចូលមកបំបែក ។ ដូចគ្នាដែរ គណបក្សប្រជាធិបតេយ្យ របស់លោក អៀវ កឹះ ព្រះអង្គម្ចាស់ ស៊ីសុវត្តិយុទ្ធវង្ស រលាយក៏ដោយសារស្នារដៃរបស់ សម សារី ដែល ជាមេចារកម្មរបស់សម្តេច សីហនុ នេះដែរ ។

១៤ មេសា ១៩៧៥ លោករដ្ឋមន្ត្រី ឃី តាំងលឺម ហើយនឹង កឺក គីលឹម នាំគ្នា​ទៅ ​​​​ជួប​​លោក សឺង ង៉ុកថាន់ នៅកម្ពុជាក្រោមដើម្បី សូមលោកប្រមូលពួក ម៉ៃហ្វ័ស ៥០០០ នាក់ យកទៅជួយវាយក្រឡុកឆាឆៅ ពីក្រោយខ្នង ទ័ពយួន ដែល​កំពង់​ឡោម​ព័ទ្ធ​ទីក្រុងភ្នំពេញ ។  លោក សឺង ង៉ុកថាន់ ប្រមូលអត់បានទេ ។ ​ទោះបី​ប្រមូល​បាន ក៏គ្មានយន្ត​ហោះឯណាសំរាប់ដឹកជញ្ជូនម៉ៃហ្វ័ស ៥០០០ នាក់នេះ ព្រម​ទាំង​គ្រឿង​អាវុធ្ធ​សម្ភារៈសឹក មកស្រុកខ្មែរបាន​​ដែរ ។  ស្ថានការ​នៅ​​កម្ពុជាក្រោម ដុន​ដាប​កាន់​តែខ្លាំងណាស់ទៅហើយ ។ មានតែ​កង​ទ័ព​អាមេរិ​កាំង​ទេ​​ដែល​​អាច​ដឹក​អោយ​បាន ។ ប៉ុន្តែអាមេរិកាំងមិនត្រឡប់មក វិញ ទេ ។

ថ្ងៃ ៣០ ​មេសា ១៩៧៥ ព្រៃនរគរ ធ្លាក់ទៅក្នុងកណ្តាប់ដៃ កុម្មុយ​និស្តយួន ។ ពួក យួន ​ចាប់​​លោក សឺង ង៉ុកថាន់ យកទៅដាក់គុក ។

លោក សឺង​ ង៉ុក​ថាន់ ទទួលមរណៈនៅ ថ្ងៃ ៨ កក្កដា​១៩៧៧ ។